ថៃ៖ បុរសជនជាតិថៃម្នាក់ត្រូវបានគេរាយការណ៍ថា ត្រូវពស់មួយក្បាលហក់ខាំប្រដាប់ភេទ បណ្តាលឲ្យរងរបួសធ្ងន់ ខណៈដែលគាត់កំពុងអង្គុយលើចានបង្គន់ ហើយពស់នោះស្រាប់តែវារចេញពីចានបង្គន់មកខាំគាត់តែម្តង។ បុរសជាជនរងគ្រោះមានឈ្មោះថា Terdsak Kaewpangpan អាយុ ៤៥ ឆ្នាំ រស់នៅក្នុងផ្ទះផ្ទាល់ខ្លួនរបស់គាតក្នុងតំបន់ Lat Phrao ក្រុងបាងកកប្រទេសថៃ។ ក្នុងថ្ងៃកើតហេតុគាត់បានទៅប្រើប្រាស់បង្គន់នៅពេលព្រឹកជាធម្មតាដូចសព្វដង ហើយគាត់ក៏មិនបានចាប់អារម្មណ៍ពិនិត្យមើលក្នុងចានបង្កន់ដែរមុនពេលគាត់អង្គុយលើចានបង្គន់។ ភ្លាមនោះស្រាប់តែមានស់មួយក្បាលប្រវែង ២ ម៉ែត្រ បានចេញមកខាំប្រដាប់ភេទរបស់គាត់ ហើយគាត់ក្រោកឡើង និងបានយកដៃទៅចាប់ច្របាច់ក្បាលពស់នោះ និងបានស្រែកផ្អើលឆោឡោតែម្តង។ ពេលនោះអ្នកជិតខាងក៏បានមកជួយវាយសត្វពស់នោះ និងបានជួយជូនគាត់ទៅមន្ទីរពេទ្យ ខណៈដែលពងស្វាស និងលិង្គរបស់បុរសជនរងគ្រោះត្រូវពស់ខាំឲ្យមានរបួសចេញឈាមជាច្រើនកន្លែង។ នេះមិនមែនជាករណីទីមួយទេក្នុងប្រទេសថៃ ព្រោះកន្លងមកករណីដូចគនាធ្លាប់កើតមានម្តងរួចមកហើយ តែកាលណោះគឺពស់មានប្រវែងដល់ទៅ ៣,៥ ម៉ែត្រឯណោះ៕
Read Moreខេត្តកំពង់ឆ្នាំង ៖ ធនធានចម្រុះមួយចំនួននៅក្រោមទន្លេ ត្រូវបានបំផ្លិចបំផ្លាញយ៉ាងចាស់ដៃ ដែលឈ្មួញបានប្រើប្រាស់ឧបករណ៍ដែលច្បាប់ហាមឃាត់ ដើម្បីចាប់យកទៅលក់ ដោយមិនខ្វល់ពីការបាត់បង់នោះឡើយ ។ ប្រភពបានឲ្យដឹងថា ឈ្មួញម្នាក់ដែលមានឈ្មោះ ប៉ោង បានដាក់ទូកធំៗប្រមាណជា២ ទៅ៣គ្រឿង បំពាក់ដោយម៉ាស៊ីននៅលើទូកធំ របស់ខ្លួន សម្រាប់រាវលៀស នៅតាមដងទន្លេក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង ក្នុងមួយថ្ងៃឈ្មួញរាវលៀសនេះ ប្រមូលបានលៀសពីបាតទន្លេ ប្រមាណជាង១០តោន សម្រាប់យកទៅលក់នៅទីផ្សារ ។ លៀសដែលរាវដោយម៉ាស៊ីននេះ មានទំហំតូចៗប៉ុនកូនដៃប៉ុណ្ណោះ ។ការបំផ្លាញធនធានជលបែបនេះ មិនត្រូវបានសមត្ថកិច្ចជំនាញ ឬ សមត្ថកិច្ចផ្សេងៗអើពើនោះដែរ ។ ប្រភពបានឲ្យដឹងថា ឈ្មួញឈ្មោះប៉ោង ដែលរកស៊ីរាវលៀសដោយប្រើម៉ាស៊ីនមិនបានខ្លាចញញើតនឹងសមត្ថកិច្ចអីនោះទេ គឺមានតែពង្រីកសកម្មភាពរបស់គេបន្ថែមទៀត ដើម្បីប្រមូលយកលៀសបានច្រើន បើទោះបីធនធានទាំងនេះត្រូវបំផ្លិចបំផ្លាញយ៉ាងណាក៏ដោយ នៅតែសមត្ថកិច្ចមើលមិនឃើញ ។ ប្រភពបានឲ្យដឹងថា ឈ្មួញឈ្មោះប៉ោងនេះ កាលពីមុន ទូកដឹកលៀសរបស់គេចតនៅឆ្នុកទ្រូ ប៉ុន្តែមិនដឹងជាយ៉ាងដូចម្តេចបាន ក៍បានបង្វែទិសដៅ ទូកដឹកលៀសនេះ មកចតនៅកំពង់ផែថ្មី ស្ថិតនៅសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ដែលស្ថិតនៅក្បែស្នាក់ការរបស់រដ្ឋបាលជលផលទៅវិញ ។ ក្នុងមួយថ្ងៃៗមានរថយន្តធុនធំចំនួន២គ្រឿងមកដឹកលៀសចេញពីកំពង់ផែថ្មីនេះ យកទៅលក់នៅភ្នំពេញដែលក្នុងមួយថ្ងៃៗ មិនក្រោម១០តោននោះទេ ។ ពាក់ព័ន្ធនឹងករណីនេះផងដែរ នាយខ័ណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង […]
Read Moreខេត្តកំពង់ឆ្នាំង៖ ស្ពានដែកបេឡេមួយកន្លែង ស្ថិតតាមផ្លូវកៅស៊ូ ក្នុងភូមិជីប្រ៉ង ឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានទទួលរងនូវការខូចខាត បាក់ចំពាក់កណ្តាលស្ពានតែម្តង បន្ទាប់ពីមានរថយន្តធុនធំមួយគ្រឿង បានបើកឆ្លងកាត់ កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ។ សមត្ថកិច្ចបានឲ្យដឹងថា រថយន្តដែលដឹកធ្ងន់ រហូតបណ្តាលឲ្យបាក់ស្ពាននេះ ជារថយន្តយីឌុប ម៉ាកហីយ៉ាន់ដាយ ដឹកចំណីសត្វ ពេលដែលបើកឆ្លងកាត់ ក៏បណ្តាលឲ្យស្ពានបេឡេនេះ បាក់តែម្តង បណ្តាលឲ្យរថយន្តទៅមុខលែងរួច ។ ប៉ុន្តែមិនបណ្តាលរងគ្រោះថ្នាក់ដល់មនុស្ស នោះទេ ។ ក្រោយពេលកើតហេតុ សមតកថកិច្ចបានចុះទៅពិនិត្យផងដែរ និង ឃាត់ម្ចាស់ រថយន្ត ដើម្បីឲ្យដោះស្រាយចំពោះការខូចខាតស្ពាននេះ ។ ប្រជាពលរដ្ឋនៅទីនោះ បានរិះគន់ទៅលើមន្ត្រី និងសមត្ថកិច្ចដែលនៅទីនោះ បណ្តោយឲ្យរថយន្តដឹកធ្ងន់បែបនេះ ដឹកឆ្លងកាត់ស្ពានបេឡេ ដែលគ្រាន់តែស្ពានសម្រាប់ឆ្លងបណ្តោះអាសន្ន ក្នុងការវាងផ្លូវប៉ុណ្ណោះ ដែលមិនអាចទ្រទម្ងន់ធ្ងន់បែបនេះបានឡើយ ៕
Read Moreមេបញ្ជាការកងទ័ពម្នាក់ឈ្មោះ Jakkrit Khomsing ត្រូវបានគេចោទប្រកាន់ពីបទលួងលោមជនរងគ្រោះពីអាយុចន្លោះពី ១៣ ទៅ ១៨ ឆ្នាំ ដោយប្រើប្រាស់ Profile ក្លែងក្លាយនៅលើកម្មវិធីទាក់ទងស្នេហាជាមួយហ្គេយដ៍ “Blued” ។ នេះបើតាមសារព័ត៌មាន Coconuts រាយការណ៍ ។ យោងតាមលោក Surachate Hakparn អនុប្រធានក្រុមការងារបទល្មើសបច្ចេកវិទ្យា ជនសង្ស័យអាយុ ៤៣ ឆ្នាំ រូបនេះ ត្រូវបានឃុំខ្លួននៅក្នុងផ្ទះមួយ នៅក្នុងស្រុក Nam Phong ខេត្ត Khon Kaen ប្រទេសថៃ ។ Jakkrit ដែលត្រូវបានគេដកហូតតំណែងយោធារបស់គាត់ កំពុងប្រឈមមុខនឹងការចោទប្រកាន់ចំនួន ៦ ករណី ដែលក្នុងនោះរួមទាំងការចាប់រំលោភ និងការរូមភេទជាមួយក្មេងប្រុសមិនទាន់គ្រប់អាយុ ។ Surachate បានបញ្ចេញនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា Jakkrit បានប្រើប្រាស់ Profile ក្លែងក្លាយមួយដោយដាក់រូបថតបុរសដ៏គួរឱ្យទាក់ទាញណ៍មួយ ដើម្បីឲ្យជនរងគ្រោះផ្ញើរូបថតរបស់ពួកគេឲ្យមើលក្នុងអំឡុងពេល Chat និងល្បួងពួកគេឲ្យណាត់ជួបនៅពេលក្រោយ។ បន្ទាប់មកគាត់នឹងប្រើបណ្តារូបថតធ្វើឲ្យខូចកិត្តិយស ដើម្បីគំរាមពួកគេឱ្យរួមភេទជាមួយគាត់ ។ លោក […]
Read Moreបច្ចុប្បន្ននេះ សម្រាមបានក្លាយជាបញ្ហាមួយក្នុងបញ្ហាចំបងៗ ទាំងអស់ ដ៏គួរព្រួយបារម្ភបំផុតសម្រាប់ពិភពលោក ព្រោះវាអាចបំពុលដល់បរិស្ថានជុំវិញខ្លួន និងបំផ្លាញសម្បតិ្តធម្មជាតិយ៉ាងធ្ងន់ធ្ងរ ជាពិសេសគឺកង្វក់ទឹកតែម្ដង។ ប៉ុន្តែយ៉ាងណាមិញ ដើម្បីកំចាត់នូវបញ្ហានេះ អូស្រ្តាលីខាងលិច បាននឹកឃើញនូវវិធានការដ៏គួរឲ្យចាប់អារម្មណ៍មួយ គឺការដាក់សំណាញ់តាមបំពង់បង្ហូរទឹកធំៗ ដើម្បីទប់ស្កាត់សម្រាមនានា មិនឲ្យហូរចូលទៅក្នុងប្រព័ន្ធទឹក។ ជាក់ស្ដែងសំណាញ់ទប់សម្រាមនេះ ត្រូវបានដាក់ដំណើរការនៅប្រព័ន្ធទឹកធំៗ ២ កន្លែង តាំងពីខែមីនា មកម្ល៉េះ ហើយបានប្រមូលបានសម្រាមដល់ទៅជាង ៣៧០គីឡូក្រាម ដោយក្នុងនោះមានតាំងពីស្នោរ ប្លាស្ទិក កម្ទេចកំទី កាកសំណល់ចម្រុះគ្រប់ប្រភេទ។ រហូតមកដល់ពេលនេះ សំណាញ់ទប់នេះត្រូវបានគេដោះចេញមកសម្អាតចំនួន ៣ ដង ដោយក្នុងនោះពុំមានជាប់សត្វមានជីវិតណាមួយឡើយ។ យ៉ាងណាមិញ ការដាក់ប្រើប្រាស់សាកល្បងនេះ ត្រូវចំណាយទឹកប្រាក់ដល់ទៅ ២ម៉ឺនដុល្លារអាមេរិក និងគម្រោងដាក់តាមប្រព័ន្ធទឹកធំៗ ៣កន្លែងទៀត នេះបើយោងតាមការឲ្យដឹងពីលោក Carol Adams ចៅហ្វាយក្រុង Kwinana ។ សូមទស្សនាវិដេអូខាងក្រោម៖
Read Moreយោងតាមការបង្ហោះរបស់ហ្វេសប៊ុកផេក នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ចោរឆក់២នាក់ ដែលធាក់ម៉ូតូជនរងគ្រោះឲ្យដួលបោកក្បាលស្លាប់ប្ដី ចោលប្រពន្ធកូន នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ត្រូវកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ តាមចាប់ខ្លួនបានហើយ។ ដោយជនសង្ស័យទី១ឈ្មោះ ខៀវ ផល្លា ហៅខ្លា ភេទប្រុស អាយុ២១ឆ្នាំ ឃាត់ខ្លួននៅត្រង់ចំនុចវត្តថ្មី ឃុំប្រធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨។ លុះមកដល់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ២៣:៤០នាទី ក៏ធ្វើការឃាត់ខ្លួនជនសង្ស័យទី២មាន ឈ្មោះ មុឹង ប៊ុនវាសនា ហៅអាបូូ ភេទប្រុស អាយុុ២១ឆ្នាំ (ជាអ្នកឆក់កាបូប និងបានធាក់ម៉ូតូបណ្តាលឲ្យជនរងគ្រោះស្លាប់) ឃាត់ខ្លួននៅត្រង់ចំនុចមជ្ឈមណ្ឌលកោះពេជ្រ សង្កាត់ទន្លេបាសាក់ខណ្ឌចំការមន រាជធានីភ្នំពេញ ។ក្រោយពីបានធ្វើការឃាត់ខ្លួន ជនសង្ស័យ និងវត្ថុតាងការិយាល័យជំនាញត្រូវបានកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដេីម្បីចាត់ការតាមនីតិវិធី។ គួររំលឹកថាកាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ០៥:៣០នាទីព្រឹក មានករណីឆក់កាបូបក្រវ៉ាត់ចង្កេះ របស់ជនរងគ្រោះពីរនាក់ប្តី […]
Read Moreលោក ផែង វណ្ណៈ ប្រកាសទុកពេល ៧ ថ្ងៃ អោយឯកឧត្តម សុខ ផាត់យុទ្ធ ចូលខ្លួនដោះស្រាយបញ្ហារឿងទទួលលុយ កក់ទិញដីពីជនជាតិចិន ជាង៤៦មុឺនដុល្លារអាមេរិក ហើយគេច ខ្លួនអត់បាត់ មិនទទួលខុសត្រូវ នៅព្រឹថ្ងៃទី ១០ វិច្ឆិកា ២០១៨ នេះនៅលើទំព័រផេក facebook ផ្លូវការរបស់លោក ផែង វណ្ណៈ បានប្រកាសជូន ដំណឺងដល់ឯកឧត្តម សុខ ផាត់យុទ្ធ ជ្រាប ឯកឧត្ដម បានទទួលយកលុយកក់ថ្លៃទិញដីពីជនជាតិចិនចំនួន ៤៦៨០០០ ដុល្លារ អាមេរិក នៃតម្លៃដីសរុប ១៥៦០០០០ ដុល្លារអាមេរិក ។ ប៉ុន្តែ ចាប់តាំងពី ឯកឧត្ដមបានទទួលយកលុយកក់រួចហើយ ឯកឧត្ដមបានផ្លាស់ប្ដូរទីលំនៅ និងបានដូរលេខទូរស័ព្ទ ដែលធ្វើអោយអ្នកទិញជាជនជាតិចិនមិនអាចទាក់ទងបាន ។ យើងបានប្រកាសអោយឯកឧត្ដមចូលខ្លួនមកដោះស្រាយម្ដងរួចមកហើយ តែលោក មិនចូលខ្លួនមកដោះស្រាយបែជារត់ការរកខ្សែអន្តរាមន៍ទៅវិញ ។ ខ្ញុំបាទបានទទួលការពឹងពាក់ពីជនរងគ្រោះ អោយតាមរកឯកឧត្ដម សុខ ផាត់យុទ្ធ ដើម្បីចូលខ្លួនមកដោះស្រាយគ្នា ប៉ុន្តែលោក […]
Read Moreយន្តហោះដឹកអ្នកដំណើរ Boeing មួយគ្រឿង បានជួបគ្រោះថ្នាក់ ក្នុងអំឡុងនៃការចុះចតបន្ទាន់ ធ្លាក់នៅអាកាសយានដ្ឋាននៃរដ្ឋធានី Georgetown នៅប្រទេសអាមេរិកឡាទីន Guyuna ។ យ៉ាងហោចណាស់ មានអ្នកដំណើរ ៦ នាក់បានរងរបួស នៅពេលយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Fly Jamaica ដែលធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុង Toronto ប្រទេសកាណាដា បានជួបគ្រោះនៅអាកាសយានដ្ឋាន Cheddi Jagan កាលពីថ្ងៃសុក្រ (៩ វិច្ឆិកា) ។ មន្ត្រីអាកាសចរណ៍ Guyana បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា យន្តហោះនោះបានកំពុងស្ថិតនៅលើអាកាសក្នុងរយៈពេលប្រហែល ២០ នាទី នៅពេលនោះអ្នកបើកបរបានបញ្ជាក់ថា វាមានបញ្ហាជាមួយប្រព័ន្ធទឹករបស់វា ។ ក្រុមហ៊ុនអាកាសចរណ៍ Fly Jamaica បាននិយាយថា អ្នកដំណើរទាំងអស់ ១១៨ នាក់ និងសមាជិកអាកាសយានិកចំនួន ៨ នាក់ បានមានសុវត្ថិភាព ។ របាយការណ៍បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «យើងខ្ញុំអាចបញ្ជាក់បានថាជើងហោះហើរ Jamaica OJ256 ដែលធ្វើដំណើរឆ្ពោះទៅទីក្រុង Toronto បានវិលត្រឡប់ទៅកាន់រដ្ឋធានី […]
Read Moreភ្នំពេញ ៖ បន្ទាប់ពីលោក សម រង្ស៊ី បបួលសម្តេចតេជោ ភ្នាល់គ្នាលើករណីការដោះលែងលោក កឹម សុខា មែននោះ សម្តេចតេជោ ហ៊ុន សែន បានអះអាងថា បើសិនមានការដោះលែង កឹម សុខា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ឬយ៉ាងយូរថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩ សម្តេចតេជោ នឹងចុះចេញពីតំណែងនាយករដ្ឋមន្ត្រីកម្ពុជា។ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា នឹងភ្នាល់តាមការបបួលរបស់លោក សម រង្ស៊ី ហើយសម្តេចតេជោ បានកំណត់ថា ប្រសិន សម រង្ស៊ី ចាញ់ត្រូវចូលឲ្យចាប់ខ្លួនភ្លាមៗតែម្តង បន្ទាប់ពីបញ្ចប់ការភ្នាល់។ សម្តេចតេជោ ហ៊ុន សែន បានអះអាងថា “ខ្ញុំហ៊ានភ្នាល់ជាមួយលោក សម រង្ស៊ី បើសិនមានការដោះលែង កឹម សុខា មែន ខ្ញុំ […]
Read Moreខេត្តក្រចេះ ៖ គំនរឈើ៥៩៣ដុំ ត្រូវកងកម្លាំងអាវុធហត្ថខេត្តក្រចេះ បង្ក្រាបនៅក្នុងក្រុមហ៊ុនលឹម រ៉ូយ៉ាល់នៅដែនជម្រកសត្វព្រៃភ្នំព្រិច ស្រុកកែវសីម៉ា ដែលត្រូវបានមជ្ឈដ្ឋនានា អះអាងថា គឺជាការៀបចំរបស់អាជ្ញាធរ ប៉ុន្តែត្រូវអាជ្ញាធរខេត្តមណ្ឌលគិរី បានចេញសេចក្តីបដិសេធថា មិនពាក់ព័ន្ធនឹងការកាប់ឈើខុសច្បាប់។ បើយោងតាមរបាយការណ៍របស់អាវុធហត្ថខេត្តក្រចេះ បានឲ្យដឹងថា គិតត្រឹមម៉ោង៧ ថ្ងៃទី១៥ ខែសីហាឆ្នាំ២០១៨ ដឹកនាំដោយលោកមេបញ្ជាការកងរាជអាវុធហត្ថក្រចេះ លោក សាន្ត ប៊ុនថាន ចុះប្រត្តិបត្តិប្រើពលទានចំនួន ៤៥នាក់ រថយន្ដ១០គ្រឿង អាវុធ២៥ដើម ស្រាវជ្រាវបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងដែនជម្រកសត្វព្រៃភ្នំព្រិច ស្រុកកែវសីម៉ា និយាមការ (683691-1401577) ដល់និយាមការ(692503-1417324) ក្រុមហ៊ុន លឹមរ៉ូយ៉ាល់ ក្នុងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។ សូមបញ្ជាក់ថា ឈើដែលកងកម្លាំងអាវុធហត្ថខេត្តក្រចេះ ចុះបង្ក្រាបនោះ គឺឈ្មួញធ្វើកាប់បំផ្លាញ ក្នុងដែនជម្រកសត្វព្រៃភ្នំព្រិច និងដែនជម្រកសត្វព្រៃកែវសីម៉ា ដោយយកមកទុកចំណុចខាងលើ គ្រោងនាំចេញនាពេលឆាប់ៗនេះ ទៅប្រទេសវៀតណាម តាមច្រកក្នុងទឹកដីស្រុកស្នួល។ ជាមួយករណីនេះ អាជ្ញាធរខេត្តមណ្ឌលគិរី បានចេញសេចក្តីបដិសេធថា មិនពាក់ព័ន្ធនឹងការកាប់ឈើខុសច្បាប់ ខណ:គណ:កម្មាធិការជាតិរកឃើញគំនរឈើខុសច្បាប់ជាច្រើនកំណាត់នៅក្នុងក្រុមហ៊ុនលឹម រ៉ូយ៉ាល់ នៅដែនជម្រកសត្វព្រៃភ្នំព្រិចស្រុកកែវសីមាគិតត្រឹមម៉ោង៧ ថ្ងៃទី១៥ […]
Read Moreភ្នំពេញ៖ បុរសម្នាក់បានចតម៉ូតូម៉ាកឌូក នៅមុខបន្ទប់ជួល ដោយភ្លេចដកសោចេញ ស្រាប់តែមានជនសង្ស័យ២នាក់ ជិះមូតូម៉ាកនិក មួយគ្រឿងមកលួច ហើយទុកម៉ូតូនិកឲ្យវិញ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃពុធ ៧រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធ ស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅបន្ទប់ជួលមួយកន្លែង ភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ តាមជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់បានជិះម៉ូតូម៉ាកឌូក ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1HC 9397 មកចតទុកមុខបន្ទប់ជួល ហើយចូលទៅខាងក្នុងបន្ទប់ដោយភ្លេចដកសោរចេញពីម៉ូតូ ។ មួយសន្ទុះក្រោយមក ស្រាប់តែលឺសម្លេងម៉ូតូក៏ស្ទុះមកមើលឃើញជនសង្ស័យជិះចេញទៅភ្លាមនោះម្ចាស់បន្ទប់ជួល ក៏ឃាត់ជនសង្ស័យម្នាក់ដែលជាបក្ខពួករួមទាំងម៉ូតូម៉ាកnex ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម1G 7412 ។ ឧបត្ថមដោយ៖ Brand Fashion ហាងអនឡាញធានាម៉ូតស្អាតដូចរូប និង គុណភាពសាច់ក្រណាត់ original design សូមចុចលើរូបដើម្បីមើលម៉ូតផ្សេងៗ សាក្សីដដែលបានបន្តថា ពេលចាប់បានជនសង្ស័យម្នាក់ ស្រាប់តែបក្ខពួកដែលជិះម៉ូតូជនរងគ្រោះជិះម៉ូតូធ្វើឲ្យក្រុមជនរងគ្រោះដេញ […]
Read Moreបាងកក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីយប់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៨ថា ទូកទេសក្តោង១គ្រឿងបានឆាបឆេះ និងលិច កាលពីថ្ងៃសៅរ៍នៅខេត្តភូកេត ប្រទេសថៃឡង់ដ៏ អ្នកដំណើរទាំងអស់ចំនួន៩នាក់ ត្រូវបានជួយសង្គ្រោះ ។ ឧប្បត្តិហេតុនេះ បានកើតឡើងនៅវេលាម៉ោង ប្រមាណ៤និង៤៥នាទីយប់ ម៉ោងក្នុងស្រុក នៅឆ្នេរសមុទ្រប៉ែកឦសាន ដែលជាតំបន់ទេសចរណ៍ដ៏ទាក់ទាញនៅក្នុងខេត្ត ភូកេត ។ ឧបត្ថមដោយ៖ Brand Fashion ហាងអនឡាញធានាម៉ូតស្អាតដូចរូប និង គុណភាពសាច់ក្រណាត់ original design =>សូមមើលលេខកូដខាងក្រោមរូប សេចក្តីរាយការណ៍បានឲ្យដឹងថា ទូកទេសចរណ៍ដ៏ប្រណីត ដែលមានអ្នកទេសចរបរទេសចំនួន៩នាក់នៅលើទូកនេះ ត្រូវរន្ទះបាញ់ នៅគ្រាមានភ្លៀងធ្លាក់ខ្លាំង នៅមុនពេលបានឆាបឆេះអណ្តាតភ្លើងកើតឡើង ។ សំណាងល្អ អ្នកដំណើរទាំងអស់ ត្រូវបានជួយសង្គ្រោះ ដោយទូកនេសាទជាច្រើនគ្រឿង ។ ទូកដែលមានក្តោង២ ត្រូវបានបំផ្លាញទាំងស្រុង ៕ ឧបត្ថមដោយ៖ Brand Fashion ហាងអនឡាញធានាម៉ូតស្អាតដូចរូប និង គុណភាពសាច់ក្រណាត់ original design =>សូមមើលលេខកូដខាងក្រោមរូប
Read Moreអាជីពជាពិធីការិនីសម្បូរវោហារ និងឥរិយាកំប្លុកកំប្លែងធ្វើអោយទស្សនិកជនទប់សំណើចមិនបានក្នុងកម្មវិធី «ពេញចិត្តឬអត់?» របស់ស្ថានីយទូរទស្សន៍ MYTV កញ្ញា សុភក្រ្ដ កុសុម៉ា ក៏ជាតារាចម្រៀងបែបយុវវ័យទទួលបានប្រជាប្រិយភាពខ្លាំងផងដែរ ។ កន្លងមកមានសារព័ត៌មានចុះផ្សាយពីកញ្ញាថាមានស្មាមសាក់លើជើងម្ដងមកហើយ ប៉ុន្ដែលើកនេះកាន់តែភ្ញាក់ផ្អើលបន្ទាប់ពីកញ្ញាបង្ហោះរូបស្នាមលើខ្នងវិញម្ដង ។ សញ្ញាសាក់នេះមានទីតាំងលើខ្នងផ្នែកខាងក្រោមកញ្ជឹងក មានទំហំធំជាស្នាមសាក់លើជើង ។ សូមទស្សនារូបភាពខាងក្រោម៖
Read Moreលោកមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារឹទ្ធ បានធ្វើការបង្ហោះសារចំអកដល់មន្ដ្រីដែលមិនប្រឹងធ្វើការចំៗ ដោយលើកឡើងថាអ្នកទាំងនោះជាមន្ត្រីដែលពូកែអែបអប ដោយមិនប្រឹងប្រែងធ្វើការ ទៅបម្រើការងារពេលព្រឹក បាត់ល្ងាច។ ឧបត្ថមដោយ៖ ហាងអនឡាញ ប្រេនហ្វេសិន Brand Fashion ចំពោះខ្លឹមសារទាំងស្រុងមានដូចខាងក្រោមនេះ ៖ «ព្រឹកមិញនេះ មុនចេញធ្វើការឃើញមន្ត្រីម្នាក់បង្ហោះថា «មន្ត្រីធ្វើការចាញ់មន្ត្រីអែបអប» ហើយឃើញអ្នកគាំទ្រជិតកន្លះពាន់នាក់ ។ ដល់បើករកមើលតួអង្គឃើញថាមន្ត្រីបង្ហោះនេះ មួយខែមកធ្វើការតិចជាងមួយខែ មានអាទិត្យប៉ុន្មានថ្ងៃផង តែគាត់ច្រណែនគេមកធ្វើការ ច្រើនជាងគាត់ ហើយគាត់ហៅអ្នកមកធ្វើការងារទាំងនោះជាពួកអែបអប មិនដូចគាត់មិនចេះអែបអបអាណាទាំងអស់ ចាំតែបើកប្រាក់ខែអញ មិនថោកទាបដូចពួកអាប្រឹងធ្វើការទេ ។ គិតទៅសម័យហ្វេសប៊ុក ឲ្យតែនិយាយពិរោះគឺត្រូវទាំងអស់ ។ អាណិតជាងគេ គឺក្រុមមិនសូវមានមុខកន្លែងធ្វើការប្រឹងចុចគាំទ្រ ឯអ្នករវល់ការងារអត់មានពេលបើកសំដែងមតិ» ។ ចំពោះសាររបស់លោកខាងលើនេះពិតជាមានអត្ថន័យខ្លាំងណាស់ ហើយថែមទាំងបានដាស់តឿនដល់បុគ្គលិកការងារគ្រប់រូបដែលបម្រើការងារនៅតាមបណ្ដាលស្ថាប័ននានា អោយខិតខំប្រឹងប្រែងធ្វើការ ពុំអាល័យតែអែបអប និងរវល់តែទ្រចាវាយនាយ ដោយមិនប្រឹងធ្វើការងារ៕ Wells Fargo College Sweepstakes
Read Moreប្រជានេសាទនៅក្នុងស្រុកជលគិរី ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា បច្ចុប្បន្នឡូត៍នេសាទលេខ១៣ និងលេខ១៤ ក្នុងតំបន់បឹងទន្លេសាបកំពុងត្រូវបានមន្ត្រីរដ្ឋបាលជលផលលក់ឲ្យក្រុមឈ្មួញធ្វើអាជីវកម្មបំផ្លាញធនធានមច្ឆជាតិយ៉ាងមហន្តរាយដោយគ្មានញញើតអ្វីទាំងអស់។ ប្រជានេសាទបានលើកឡើងថា ការដែលមន្ត្រីរដ្ឋបាលជលផលក្នុងស្រុកជលគិរី ហ៊ានលក់អតីតឡូត៍នេសាទលេខ១៣ និងលេខ១៤ ឲ្យឈ្មួញធ្វើអាជីវកម្មយ៉ាងគឃ្លើន គឺដោយសារមានការឃុបឃិតបើកដៃពីសំណាក់លោក សោម ភិរុណ នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង និងលោក ងិន ហ៊ុន ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង ផងដែរទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន។ ចំណែកលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង កំពុងសម្ងំស្ងៀមទុកឲ្យមន្ត្រីពុករលួយមួយចំនួនធ្វើអ្វីៗស្រេចតែអំពើចិត្ត ហើយបទល្មើសប្រើឧបករណ៍នេសាទខុសច្បាប់ក្នុងស្រុកជលគិរី កំពុងកើតឡើងយ៉ាងរាលដាល។ តាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅតំបន់ក្បែរដែនឡូត៍នេសាទលេខ១៣ និងលេខ១៤ បានឲ្យដឹងថា បច្ចុប្បន្នក្រុមឈ្មួញដែលមានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីរដ្ឋបាលជលផល កំពុងប្រើឧបករណ៍ខុសច្បាប់ចាប់ត្រីយ៉ាងមហន្តរាយ។ ជាងនេះទៅទៀតឈ្មញដែលទទួលបានសិទ្ធិពីមន្ត្រីពុករលួយក្នុងការគ្រប់គ្រងអតីតឡូត៍នេសាទលេខ១៣ និងលេខ១៤ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ទៅធ្វើស្រែចម្ការចិញ្ចឹមជីវិត។ ទន្ទឹមនឹងនេះមន្ត្រីអាជ្ញាធរឃុំ និងមន្ត្រីអាជ្ញាធរស្រុក ធ្វើមិនដឹងមិនឮអ្វីទាំងអស់ក្នុងខណៈដែលមន្ត្រីរដ្ឋបាលជលផលក្នុងស្រុកជលគិរី ឃុបឃិតលក់អតីតឡូត៍នេសាទលេខ១៣ លេខ១៤ ឲ្យឈ្មួញធ្វើអាជីវកម្មយ៉ាងគគ្រឹកគគ្រេងនាពេលបច្ចុប្បន្ននេះ។ ជុំវិញបញ្ហាខាងលើនេះប្រជានេសាទជាលក្ខណៈគ្រួសារបានអំពាវនាវឲ្យលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ក៏ដូចជាលោក អេង ជាសាន អគ្គនាយករដ្ឋបាលជលផល ចាត់វិធានការទប់ស្កាត់អំពើពុករលួយនិងទង្វើមិនប្រក្រតីរបស់មន្ត្រីរដ្ឋបាលជលផល ក្នុងស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ជាបន្ទាន់។ ដោយហេតុថា សព្វថ្ងៃនេះពួកគេលក់អតីតឡូត៍នេសាទលេខ១៣ […]
Read Moreភ្នំពេញ ៖ របាយការណ៍គ្រោះថ្នាក់ចរាចរផ្លូវគោកទូទាំងប្រទេស រយៈពេល៣១ថ្ងៃ គឺថ្ងៃទី១-៣១ ខែតុលា ឆ្នាំ២០១៨ កើតឡើងចំនួន ៣០៩លើក បណ្តាលឲ្យមនុស្សស្លាប់ចំនួន ១៦៦នាក់ របួសសរុប ៤៧៧នាក់ របួសធ្ងន់ ៣៣១នាក់ របួសស្រាល ១៤៦នាក់។ គ្រោះថ្នាក់ក្នុងខែតុលា ដោយសារមូលហេតុគឺល្បឿន ចំនួន១០៨លើក ស្លាប់៦១នាក់ ស្រវឹង ១៨លើក ស្លាប់១១នាក់ ប្រជែង៣៨លើក ស្លាប់៣១នាក់ មិនគោរពសិទ្ធិ៥៧លើកស្លាប់១៩នាក់ មិនប្រកាន់ស្តាំ ៤៧លើកស្លាប់២៩នាក់ បត់គ្រោះថ្នាក់ ២៨លើក ស្លាប់៧នាក់ ងងុយដេក៥លើក ស្លាប់៥នាក់ និងកត្តាយាន ៨លើក ស្លាប់៣នាក់។ រាជធានីខេត្តដែលមានគ្រោះថ្នាក់និងច្រើន គឺរាជធានីភ្នំពេញ ៥៩លើកស្លាប់ ២២នាក់ កណ្តាល ២១លើក ស្លាប់១៦នាក់ កំពង់ចាម២០លើក ស្លាប់១៣នាក់ ព្រះសីហនុ ២០លើកស្លាប់១២នាក់ បាត់ដំបង ២៦លើក ស្លាប់១១នាក់ ក្រចេះ ១៩លើក ស្លាប់៨នាក់ កំពត […]
Read More