ព្យាបាល៖ រលាកសាច់ដុះបំពង់ក (រលាកក្រពេញអាមីដាល់) រុក្ខជាតិ៖ ជីនាងវង វិធីធ្វើ៖ -យកជីនាងវង១០ទៅ១២សន្លឹកដាក់ក្នុងទឹកកន្លះកែវ -ដាំឲ្យពុះរយ:ពេល១០នាទី។ វិធីប្រើប្រាស់៖ ត្រងយកទឹក និងបន្ថែមក្រូចឆ្មារ ( អាចបន្ថែមទឹកឃ្មុំមួយស្លាបព្រាកាហ្វេ) ហើយផឹក ៣ ដងក្នុងមួយថ្ងៃ រយៈពេល ២ ទៅ ៣ថ្ងៃ។ **សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។ សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
Read Moreដំណឹងល្អសំរាប់អ្នកមានជំងឺលើសឈាម និងទឹកនោមផ្អែមកំរិតធ្ងន់អ្នកឈឺរាប់ឆ្នាំរ៉ាំរ៉ៃ ស្ពឹកមួយចំហៀងខ្លួន ងាប់សរសៃ ដើរពុំរួច សូមពុកម៉ែបងប្អូន កុំអស់សង្ឃឹម ឪសថនេះអាចឲ្យពុកម៉ែបងប្អូនមានវាសនាថ្មីបាន។ *រុក្ខជាតិឱសថរួមមាន៖ -ដើមសុខឆ្មា ឬពុកមាត់ឆ្មា -ម្អមស្រស់ និងក្រៀម -ស្មៅក្រវ៉ាញជ្រូក -សំបកខ្ទឹមស -អំបិលដុំ *វិធីផ្សំ និងប្រើប្រាស់ -យកដើមសុខឆ្មាយកទាំងអស់ ១ដើម និងម្អមស្រស់ ៩ដើម បុកលាយទឹកដូង១ផ្លែ -ច្រោះ ហើយហូប ២ថ្ងៃម្តង ពេលព្រឹកមុនទទួលទានអាហារ៣០នាទី -ហាមធ្វើក្លាសេទុក ហាមហូបសល់ចាក់ចោល -ហូបអស់តែដូង៧បានហើយ -ត្រូវហូបថ្នាំដាំបន្តរហូតអស់ថ្នាំ ហើយយកដើមសុកឆ្មាចិញ្ច្រាំហាលឲ្យស្ងួត ៣០ដើម សំបកខ្ទឹមស៣០ដុំ ស្មៅក្រវ៉ាញជ្រូក៣០គុម្ពយកទាំងឫសមើម អំបិលដាក់១ឆ្នាំង៧ក្រួស(ដុំ) ដាំទឹកហូបជាប្រចាំដូចហូបតែ ជារៀងរាល់ថ្ងៃរហូតអស់ថ្នាំប៉ុណ្ណឹង៣ឆ្នាំងដូរថ្នាំម្តង។ -បើអ្នកមិនមានទឹកនោមផ្អែមមិនបាច់ដាក់ស្មៅក្រវ៉ាញជ្រូក និងអំបិលទេ -បើទឹកនោមផ្អែមសុទ្ធ ប្រើ ៣មុខ គឺក្រវ៉ាញជ្រូក ស្លឹកក្រូចសើចដាក់ម្តង៧សន្លឹក អំបិល៧ដុំ ដាំទឹកហូប បើឈឺទាំង២ ប្រើចូលគ្នា -ត្រូវតម សាច់ឆ្កែ ទាកាប៉ា កាពិ និងគ្រឿងកំប៉ុង។ **សូមពិនិត្យ […]
Read Moreឈប់ពិបាកចិត្តបានហើយ នេះគឺរូបមន្តងាយៗកម្ចាត់ស្នាមខ្មៅ ជាំលើស្បែកមុខ ដោយសារកម្តៅថ្ងៃ។ គ្រឿងផ្សំ៖ ដំឡូងបារាំង និងក្រូចឆ្មារ វិធីធ្វើ និងប្រើប្រាស់៖ -យកដំឡូងបារាំងមួយមើម ចិនស្តើងៗ ដាក់ក្រឡុក ហើយចម្រោះយកទឹក -យកទឹកដំឡូងបារាំង៤ស្លាបព្រា លាយជាមួយទឹកក្រូចឆ្មារ២ស្លាបព្រា ច្របល់បញ្ចូលគ្នា -លាបលើបរិវេណស្បែកដែលមានបញ្ហា ដោយប្រើដុំសំឡី ត្រដុសថ្នមៗលើបរិវេណស្បែកដែលមានពណ៌ខ្មៅក្រាស់ៗ -លាបវាបីដង លាបលើកទីមួយទុកឲ្យស្ងួត ហើយលាបម្តងទៀត ទុកប្រហែល៣នាទី ចាំលាបជាថ្មី – រក្សាវាទុកលើផ្ទៃមុខមួយយប់ លុះព្រឹកឡើងលាងជម្រះចេញជាមួយទឹកក្តៅឧណ្ណៗ -ធ្វើបែបនេះរៀងរាល់ថ្ងៃ ក្នុងរយៈពេល១សប្តាហ៍ អ្នកនឹងឃើញលទ្ធផល។ **សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
Read Moreភ្នំពេញ៖ នៅលើគណនីហ្វេសប៊ុកមានឈ្មោះថា San Prum បានចោទសួរទៅកាន់មន្ដ្រី នាយកដ្ឋានអត្រានុកូលដ្ឋានទាំងហួសចិត្តថា«កែអត្តសញ្ញាណកម្មម្តងៗប៉ុន្មានឆ្នាំទើបហើយលោកផ្កាយ៤? ស្មានមិនដល់ថា គ្រាន់តែកែ ចុងឈ្មោះខុសលើសំបុត្រកំណើតសោះ បែជា ប្រើពេលរហូតដល់ជាង៦ខែ»។ ម្ចាស់គណនីរូបនេះបានបន្តថាឯកសាររាស្ត្រដាក់តាំងពីខែ៤ ឥឡូវក្មេងៗ ត្រូវការឯកសារចូលរៀន..តែច្បាប់ដើមទើនៅខាងប៉ូលីសទាំងអស់…អ្វីដែលកាន់តែអស្ចារ្យ នោះ លេខ ដែលគេផ្តល់ឲ្យ តេអត់លើកសោះ។ ខ្ញុំនឹងរងចាំការបំភ្លឺ ពីឯកឧត្តម នាយឧត្តមសេនីយ៍ កងសុខន អគ្គនាយក នៃអគ្គនាយកអត្តសញ្ញាណកម្ម មុននឹងបន្តទៅលេខក្រោយៗទៀត ហើយក៏សង្ឃឹមថាបងប្អូន ដែលមានបញ្ហាស្រដៀងនេះ នឹងចូលមកខមមិន សាកសួរ ដើម្បីរកចម្លើយពីខាងជំនាញ។ ភ្លាមនោះក៏មានគណនីឈ្មោះ Je In San Prum បានចូលខមមិនថា«កុំវាយប្រហារគាត់ គាត់ទើបចូលកាន់ការងារមិនទាន់បាន ២ខែផង»។
Read More ភ្នំពេញ ៖ យោងតាមការបញ្ជាក់ពីមន្ដ្រីសុខាភិបាលខេត្ដព្រះសីហនុ គិតពីខែមករា ដល់ចុងខែតុលានេះ មានពលរដ្ឋ ១១នាក់រងគ្រោះព្រោះពុលត្រីក្រពត។ ក្នុងចំណោមនេះ មានកុមារីម្នាក់ បានស្លាប់ខណៈកំពុងបញ្ជូនទៅមន្ទីរពេទ្យ។ វេជ្ជបណ្ឌិត អំពាវនាវ ឲ្យពលរដ្ឋកុំបរិភោគត្រីក្រពត មិនថា ត្រីនោះតូចឬធំក៏ដោយ គឺសុទ្ធតែមានសារធាតុពលខ្លាំងដូចគ្នា។ តាមប្រសាសន៍របស់លោកវេជ្ជបណ្ឌិត អៀម សុខពីនី មន្ដ្រីមន្ទីរសុខាភិបាលខេត្ដព្រះសីហនុ ទទួលបន្ទុកឆ្លើយតបបន្ទាន់ បានប្រាប់វិទ្យុស្ដ្រីនៅថ្ងៃទី២៦ ខែតុលា នេះថា គិតពីខែមករា ដល់ថ្ងៃទី២៦ ខែតុលានេះ មានប្រជាពលរដ្ឋពលរដ្ឋចំនួន ១១នាក់ រងគ្រោះព្រោះករណីពុលត្រីក្រពតសមុទ្រ។ ជនរងគ្រោះទាំង ១១នាក់នេះ មានបុរស ១០ និងម្នាក់ជាកុមារី បានស្លាប់ ខណៈកំពុងបញ្ជូនទៅមន្ទីរពេទ្យ។ លោកវេជ្ជបញ្ជាក់ថា ជនរងគ្រោះទាំងអស់ដែលពុលត្រីក្រពតសមុទ្រ គឺសុទ្ធសឹងតែជាពលរដ្ឋដែលឆ្លងពីខេត្ដផ្សេងទៅខេត្ដព្រះសីហនុ ដើម្បីការ។ ដូច្នេះហើយទើបពួកគាត់មិនបានដឹងពីគ្រោះថ្នាក់របស់ត្រីក្រពតសមុទ្រ ទើបនាំគ្នាយកវាមកបរិភោគបណ្ដាលឲ្យពុលដូច្នេះ ៖ «អ្នករងគ្រោះបើនិយាយជារួមទៅអ្នកនៅក្នុងខេត្ដអត់មានទេ អ្នកមកពីក្រៅខេត្ដទាំងអស់។ បើនិយាយទៅយើងពុលហ្នឹងមួយឆ្នាំនេះ យើងមានពុលបីលើកនេះទៀត វាចូលទៅ ៤ករណីហើយ។ […]
Read More(កំពង់ធំ)៖ លោក ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោកស្រី ខៀវ ស៊ីណា ជាចាន់តូ បានដឹកនាំមន្រ្ដីរាជការ ធនាគារជាតិទៅចូលរួមបុណ្យកឋិនទានក្នុងវត្តចំនួន២ ក្នុងស្រុកសន្ទុក និងស្រុកស្ទោង ខេត្តកំពង់ធំ។ បច្ច័យកើតចេញពីកម្លាំងរួបរួមសាមគ្គី ប្រកបដោយសុទ្ធាជ្រះថ្លាររបស់លោក ជា ចាន់តូ លោក ខៀវ ស៊ីណា និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជកាធនាគារជាតិ ត្រូវដង្ហែរទៅកាន់អារាមតាមពុទ្ធានុញ្ញត្តិ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨។ លោកអគ្គទេសាភិបាលឲ្យដឹងថា បច្ច័យទាំងអស់នេះបានវេប្រគេន ដល់វត្តអារាមចំនួន៦ ដើម្បីរួមចំណែកដល់ការបន្ត កសាងកុដិ, ឧដ្ឋានសាលា, ក្លោងទ្វារ, ស្រះទឹកការជួសជុលព្រះវិហារ និងការកសាងព្រះវិហារថ្មី។ ក្នុងនោះស្រុកសន្ទុក មានវត្តវេឡុវនាមរាម ហៅ(វត្តព្នៅ) ទទួលបានបច្ច័យ៨០លានរៀល វត្តសន្ទុកក្រៅបច្ច័យចំនួន៤០លានរៀល ,វត្តអម្ពរវនារាម ហៅវត្តក្រយាបច្ច័យចំនួន២០លានរៀល និងវត្តពោធិ៍ស្រះស្រង់ ហៅបឹងល្វាលើបច្ច័យចំនួន៤០លានរៀល។ ដោយឡែក សម្រាប់ស្រុកស្ទោងរួមមានវត្ត៖ វត្តព្រះឥន្ទរង្សី (វត្តហាប់)មានបច្ច័យចំនួន៨៦លាន៣សែនរៀល និង វត្តពៅវ៉ើយមានបច្ច័យចំនួន៤០លានរៀល។ លោក ជា ចាន់តូ បញ្ជាក់ថា […]
Read Moreខេត្តព្រះវិហារ ៖ សំឡេងផ្ទុះលើអាកាសបានលាន់កក្រើកដី កាលពីវេលាម៉ោងប្រមាណ៦និង៣០នាទីព្រឹកថ្ងៃទី២៥ តុលា នៅក្នុងភូមិសាស្ត្រឃុំស្រយង់ ស្រុកគូលែន ដែលបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈបំណែកដែកដែលទំនងជាយន្តហោះ បានធ្លាក់រាយប៉ាយពេញព្រៃក្នុងភូមិសាស្ត្រឃុំនេះ ។ ប្រជាពលរដ្ឋរស់នៅភូមិស្រយង់បានឲ្យដឹងថា ពួកគាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីឮសំឡេងផ្ទុះលាន់ឮកក្រើកដីទាំងព្រឹកព្រលឹម ហើយអ្នកខ្លះក៏មានការភ័យខ្លាចដែរ ព្រោះមិនដឹងថា ជាសំឡេងអ្វីដែលផ្ទុះនៅលើមេឃ។ លុះមួយសន្ទុះក្រោយមក ក៏មានលេចឮដំណឹងថា មានបំណែកដែកជាច្រើនបានធ្លាក់រាយប៉ាយតាមភូមិនិងតាមព្រៃ ហើយក៏មានមន្ត្រីសមត្ថកិច្ចទៅពិនិត្យមើល និងប្រមូលយកបំណែកទាំងអស់នោះមករក្សាទុក ដើម្បីឲ្យមន្ត្រីជំនាញធ្វើការត្រួតពិនិត្យ ។ តាមលោកឧត្តមសេនីយ៍ត្រី ឆយ បូរិន នាយសេនាធិការនៃស្នងការដ្ឋាននគរបាលខេត្តបានឲ្យដឹងថា បន្ទាប់ពីមានករណីផ្ទុះនេះ ស្នងការនគរបាលខេត្តបានបញ្ជូនអ្នកជំនាញទៅត្រួតពិនិត្យភ្លាមៗ ដើម្បីប្រមូលយកវត្ថុតាងទាំងអស់នោះមករក្សាទុក ធ្វើការត្រួតពិនិត្យពីប្រភពដែលនាំឲ្យកើតមានការផ្ទុះនេះថា តើមានប្រភពមកពីណា ។ លោកឧត្តមសេនីយ៍បន្ថែមថា នេះជាករណីផ្ទុះយន្តហោះគ្មានមនុស្សបើកបរ ហើយការផ្ទុះបែបនេះមិនមែនជាលើកទី១ឡើយសម្រាប់ខេត្តព្រះវិហារ គឺមាន៣លើករួចមកហើយ និងនៅពេលមានការផ្ទុះគឺស្ថិតនៅលើភូមិសាស្ត្រស្រុកគូលែន២លើក ។ មកដល់ពេលនេះ សមត្ថកិច្ចកំពុងធ្វើការប្រមូលកម្ទេចកម្ទីបំណែកយន្តហោះនេះមិនទាន់រួចរាល់នៅឡើយទេ ។ គួររំឭកថា ករណីផ្ទុះយន្តហោះគ្មានមនុស្សបើកនេះ បានកើតឡើងលើកទី៤ហើយនៅក្នុងទឹកដីនៃខេត្តព្រះវិហារ ដោយក្នុងនោះស្រុកគូលែនជាលើកទី២ហើយ តែពុំមានប៉ះពាល់ ឬបង្កឲ្យប្រជាជនរងរបួសដោយសារតែការធ្លាក់បំណែកយន្តហោះទាំងនោះឡើយ ។ ទោះបីជាបែបណា រហូតមកដល់ពេលនេះទាំងអាជ្ញាធរនិងសមត្ថកិច្ច មិនទាន់អាចសន្និដ្ឋានឱ្យច្បាស់លាស់ថា តើបំណែកទាំងនេះជាអ្វីពិតប្រាកដនោះទេ គ្រាន់តែចាត់ទុកថាជាបំណែកយន្តហោះគ្មានមនុស្សបើកបរ […]
Read Moreភ្នំពេញ ៖ ឃាត់ខ្លួនជនសង្ស័យ ៤នាក់ ជាជនជាតិចិនក្រោយធ្វើសកម្មភាព ប្រើដំបងវាយរថយន្ត១គ្រឿង របស់មន្រ្តីនគរបាល ខេត្តព្រះសីហនុ ដែលកំពុងបើក បណ្ដាលឲ្យខូចខាតយ៉ាងដំណំ នៅវេលាម៉ោង០០និង១០នាទីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខកាស៊ីណូយ៉ាឌូលី ក្រុមទី១៤ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ នេះបើយោងតាម អគ្គស្នងការនគរបាលជាតិ។ បន្ទាប់ពីបានទទួលដំណឹងភ្លាមៗនោះ កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ បានការសហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និងកម្លាំងការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោក បានចុះទៅដល់កន្លែងកើតហេតុ និងធ្វើការឃាត់ខ្លួន បានជនសង្ស័យទាំង៤នាក់ យកមកស្នងការដ្ឋាន នគរបាលខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធី ។ នគរបាលបានឲ្យដឹងថា ជនសង្ស័យទាំង៤នាក់នេះ ៖ ទី១-ឈ្មោះ FU SONG ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិចិន មុខរបរដើរចែកខិត្តប័ណ្ណ ស្នាក់នៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ ទី២-ឈ្មោះ QING ZHEG GUO ភេទប្រុស […]
Read Moreខេត្តព្រះសីហនុ៖ មន្ត្រីមន្ទីរសុខាភិបាលខេត្តព្រះសីហនុ បានឲ្យដឹងថា យ៉ាងហោចមានមនុស្សចំនួន ១០នាក់ បានបរិភោគត្រីក្រពត សមុទ្រហើយពុល និងបានបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ លោកស្រី លឹម សាមាន ប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុមានប្រសាសន៍ថា គិតចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទូ២៥ ខែតុលាឆ្នាំ២០១៨ មានប្រជាពលរដ្ឋចំនួន១០នាក់ហើយ បានពុលត្រីក្រពត។ ក្នុងនោះមានកុមារីម្នាក់អាយុ៧ឆ្នាំ បានស្លាប់មុនពេលបញ្ជូនមកដល់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ លោកស្រី លឹម សាមាន សង្កត់ធ្ងន់ថា ជនរងគ្រោះដោយពុលត្រីក្រពត ប្រសិនបើមិនឆាប់ បញ្ជូនឱ្យបសនឆាប់រហ័សមកសង្គ្រោះ ឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះ នៅមន្ទីរពេទ្យឱ្យបានទាន់ពេលទេ អ្នកជំងឺនឹងអាចឈានដល់គាំងបេះដូងស្លាប់។ ទាក់ទិនបញ្ហានេះដែរ លោក ឈិន សេងងួន អភិបាលស្តីទីខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី២៥ ខែតុលា ឆ្នាំ២០១៨ បានដឹកនាំមន្ត្រីទៅចុះសួរសុខទុក្ខ ប្រជាពលរដ្ឋមានជំងឺ បណ្តាលមកពីពុលត្រីក្រពតសមុទ្រ និងពលរដ្ឋរងគ្រោះដោយពស់ចឹក ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ ព្រមជាមួយគ្នានេះ លោកឈិន សេងងួន ក៏បានជួយឧបត្ថម្ភថវិកាមួយចំនួន ជូនដល់ប្រជាពលរដ្ឋរងគ្រោះជាអ្នកជំងឺផងដែរ៕
Read Moreខេត្តកំពត ៖ ខេត្តកំពតដែលស្ថិតនៅភាគនិរតីនៃប្រទេសកម្ពុជា និងជាខេត្តជាប់សមុទ្រដ៏ស្រស់ស្អាតមួយផងដែរនោះ ពេលនេះកាន់តែមានសក្ដានុពលទាក់ទាញទាំងភ្ញៀវទេសចរ អ្នកវិនិយោគជាតិ និងអន្តរជាតិ មកទស្សនាកម្សាន្ដ និងបណ្ដាក់ទុនវិនិយោគកើនឡើងជាបន្ដបន្ទាប់ ។ កំណើនទេសចរណ៍ និងការវិនិយោគនៅខេត្តនេះ ដោយសារតែខេត្តមានផលិតផលទេសចរណ៍ជាច្រើន ពិសេសនោះទីតាំងភូមិសាស្ត្ររបស់ខេត្តមួយនេះក៏មិនខុសពីខេត្តព្រះសីហនុប៉ុន្មានដែរ ។ បើតាមលោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានមានប្រសាសន៍ថា សព្វថ្ងៃនេះ ខេត្តមានរមណីយដ្ឋានសរុប១៧កន្លែងដែលកំពុងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាកម្សាន្ដ ។ លោកប្រធានមន្ទីរទេសចរណ៍ បានបន្ដថា បច្ចុប្បន្ននេះខេត្តបានរៀបចំ ឬកំណត់ចេញនូវខ្សែទស្សនកិច្ចជាកញ្ចប់ចំនួន៤សំខាន់ៗ រួមមាន ១/ដំណើរទស្សនកិច្ចផ្នែកឦសាននៃទីរួមខេត្តកំពត។ ២/ដំណើរទស្សនកិច្ចក្នុងក្រុងកំពត ដែលជាតំបន់មានសំណង់បេតិកភ័ណ្ឌ។ ៣/ ដំណើរទស្សនកិច្ចតំបន់ដងព្រែកទឹកឈូ និងតំបន់ព្រែកកំពត និង៤/ដំណើរទស្សនកិច្ចតំបន់ភាគខាងលិចក្រុងកំពត រួមជាមួយតំបន់រមណីយដ្ឋានឋានសួគ៌បូកគោ ។ លោកប្រធានមន្ទីរ បានអះអាងថា ៖« កាលពីឆ្នាំ២០១៧កន្លងទៅ ខេត្តកំពតទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណ១,៥លាននាក់ ក្នុងនោះភ្ញៀវទេសចរអន្តរជាតិប្រមាណ១០% ។ ដោយឡែកក្នុងរយៈពេល១០ខែឆ្នាំ២០១៨នេះ ភ្ញៀវទេសចរបានកើនក្នុងរង្វង់ប្រមាណ២% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន »។ លោកប្រធានមន្ទីរក៏បានឲ្យដឹងដែរថា តាមគម្រោង ខេត្តនឹងរៀបចំឲ្យមានតំបន់ឆ្នេរខ្សាច់បន្ថែមទៀត ខណៈបច្ចុប្បន្ន បើទោះជាខេត្តមានឆ្នេរសមុទ្រក៏ពិតមែន […]
Read Moreហ្វេសប៊ុក៖ លោកតាន់ គីមសួរ មិនពេញចិត្ត ចំពោះចំណាត់ការដល់ជនដែលបានរំលោភក្មេង ស្រីពិការភ្នែក ដែលមានអាយុ១៦ឆ្នាំ។ ដោយបានត្រឹមតែឃាត់ខ្លួន រួចហើយក៏ត្រូវបាន សមត្ថកិច្ចដោះលែងវិញដដែរ។ ក្នុងនោះលោក ក៏បានសរសេរសារយ៉ាងវែង ដោយមានការរៀប រាប់ថា៖ រឿងដែលហួសចិត្ត និងអយុត្តិធម៌បំផុតសម្រាប់ក្មេងស្រីម្នាក់នេះ ជាតិនេះអភ័ព្វទៅហើយ ហេតុអ្វីបានត្រូវទទួលរងអំពើដ៏ថោកទាបពីអាសត្វតិរិច្ឆាននោះថែមទៀត? ចូលរួមរកយុត្តិធម៌មួយសម្រាប់ក្មេងស្រីម្នាក់នេះទាំងអស់គ្នាផង។ ក្មេងស្រីរងគ្រោះ ឈ្មោះ ណ.ស.ន អាយុ១៦ឆ្នាំ (ពិការភ្នែកទាំងសងខាង) រស់នៅភូមិព្រៃធំ ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង ករណីរំលោភវេលាម៉ោង ១រសៀល ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ នៅផ្ទះក្មេងស្រីរងគ្រោះ នោះតែម្តង។ មូលហេតុមានករណីរំលោភនេះកើតឡើងដោយសារតែម្ដាយក្មេងស្រីរងគ្រោះមិននៅផ្ទះទើបធ្វើអោយជនល្មើសមានឱកាសធ្វើសកម្មភាពចាប់ក្មេងស្រីរងគ្រោះបានសំរេច។ ក្រោយធ្វើសកម្មភាពរួចជនល្មើសបានរត់គេចខ្លួុន។ ចំនែកក្មេងស្រីរងគ្រោះក្រោយពេលជនល្មើសធ្វើសកម្មភាពរួុចក៏បានរត់មករកអោយគេជួយហើយក៏ចំពេលម្ដាយរបស់នាងត្រលប់មកវិញ។ ភ្លាមនោះម្តាយក្មេងស្រីក៏បានដាក់ពាក្យប្តឹងទៅសមត្ថកិច្ច ពូៗសមត្ថកិច្ចក៏បានមកធ្វើការឃាត់ខ្លួុនជនសង្ស័យនៅថ្ងៃហេតុនោះដែរ។ តែរហូតមកដល់ថ្ងៃទី២៣ខែឆ្នាំដដែលគ្រួុសារក្មេងស្រីក៏បានឃើញគេបានដោះលែងជនសង្ស័យនោះអោយត្រលប់មកផ្ទះវិញដោយ សុវត្ថិភាព។ ហើយការដោះលែងនោះខាងគ្រួសារក្មេងស្រីពុំមានបានដំណឹងអ្វី បន្តិចពីសមត្ថកិច្ចឡើយ។ បញ្ជាក់ថ្ងៃដែលកើតហេតុខាងពូៗសមត្ថកិច្ច មិនបានទុកលេខទូរស័ព្ទអោយដើម្បីទំនាក់ទំនងទេ តែគាត់បានយកលេខពីផ្ទះរបស់ក្មេងតែមកដល់ពេលនេះមិនឃើញផ្ដល់ជាដំណឹងអ្វីដល់គ្រួុសារក្មេងរងគ្រោះឡើយ។ ដូចនេះខ្ញុំសូមសំណូមពរដល់ក្រសួងឬអង្គការ ស្ថាប័ណ្ណនានាដែលពាក់ពាន់ទាំងអស់មេត្តាជួយរកយុត្តិធម៌ជូនដល់ក្មេងស្រីរងគ្រោះផង ព្រោះគ្រួុសារក្មេងរងគ្រោះមានសភាពក្រីក្រខ្លាំងណាស់។ ហើយក៏សូមសំណុំពរដល់សមត្ថកិច្ចប្រចាំតបន់មេត្តាជួុយស្រាវជ្រាវស្វែងរកជនល្មើសដើម្បីផ្ដល់យុត្តិធម៌ជូនក្មេងស្រីរងគ្រោះផង ព្រោះនាងថែមទាំងពិការភ្នែកទាំងសងខាងទៀត។សូមអរគុណទុកជាមុន”៕
Read More(ប្រទេសកូឡុំប៊ី)៖ ពិតជារឿងមួយដ៏គួរឲ្យភ្ញាក់ផ្អើលមែនដែលមាន ស្រីម្នាក់នៅក្នុងប្រទេសកូឡុំប៊ី បានលេបលុយចំនួនដល់ទៅ ៧០០០ដុល្លារចូលទៅក្នុងពោះ ដែលសុទ្ធតែក្រដាសប្រាក់១០០ដុល្លារ ខណៈពេលដែលមានជម្លោះជាមួយប្តី ដែលប្តីមានស្រីញី។ ស្ត្រីម្នាក់នៅក្នុងប្រទេសកូឡុំប៊ី បានទៅកាន់មន្ទីរពេទ្យ Universitario de Santander ក្នុងទីក្រុង Bucaramanga បន្ទាប់ពីនាង បានលេបលុយចន្លោះពី ៧,០០០ដុល្លារ ចូលទៅក្នុងពោះរបស់នាង ដើម្បីរក្សាទុកកុំឲ្យប្តីយកបាន។ នៅពេលប្តីរបស់នាងគំរាមយកលុយពីនាង នាងក៏បានលេបលុយទាំងអស់ចូលក្នុងពោះ ក្នុងបំណងព្យាយាមរក្សាវាឲ្យផុតពីដៃប្តី។ បន្ទាប់មកបានរត់ចេញពីប្តីរបស់នាង មុនពេលដួលសន្លប់ដោយសារឈឺចុកពោះខ្លាំងពេក។ វេជ្ជបណ្ឌិតនិយាយថា ពួកគេពុំអាចដកលុយ ១០០ ៗដុល្លារ ចំនួន ៥៧ សន្លឹកដោយពុំធ្វើការវះកាត់ ចេញពីក្នុងក្រពះ និងពោះវៀន របស់ស្ត្រីរងគ្រោះនាងបាន។ គួរឲ្យសោកស្តាយ ស្រោមលុយមួយចំនួន ត្រូវបានបំផ្លាញទាំងស្រុងរួចទៅហើយ។ លោកវេជ្ជបណ្ឌិតក៏បានប្រគល់លុយដែលនៅសេសសល់ទៅឲ្យប៉ូលីសក្នុងតំបន់។ ក្រៅពីនេះ ស្ត្រីម្នាក់នេះក៏ត្រូវបង់ថ្លៃសម្រាប់ការវះកាត់យកលុយនោះផងដែរ៕
Read Moreរាជធានីភ្នំពេញ ៖ អតីតអ្នកប្រដាល់ជើងខ្លាំងទម្ងន់ស្រាលប្រចាំក្លិបកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឡោ សំណាង ដែលបានបាត់មុខពីលើសង្វៀនអស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ បច្ចុប្បន្នបានក្លាយខ្លួនជាអ្នករត់តាក់ស៊ី បន្ទាប់ពីចាប់អាជីពធ្វើជាឈ្មួញរកស៊ីមិនសូវកាក់កបអស់រយៈពេលជាច្រើនឆ្នាំមក។ ក្នុងបទសម្ភាសជាមួយអ្នកយកព័ត៌មានកោះសន្តិភាពលោក ឡោ សំណាង បានរៀបរាប់ថា បន្ទាប់ពីបញ្ចប់អាជីពជាអ្នកប្រដាល់ទាំងវ័យក្មេងលោកបានចាប់អាជីពជាអ្នករកស៊ីវិញម្ដង ដោយកាលពីមុនធ្វើជាអ្នកកិបសំបុត្រកង់-ម៉ូតូនៅវិទ្យាល័យព្រះស៊ីសុវត្ថិបានប៉ុន្មានឆ្នាំដែរ ។ ប៉ុន្តែមុខរបរនេះមិនសូវជាកាក់កបទេដោយសារតែមានគេដេញថ្លៃខ្ពស់ពេក ទើបរូបលោកទៅរកស៊ីធ្វើជាឈ្មួញកណ្ដាលទិញភោគផលរបស់ប្រជាពលរដ្ឋនៅខេត្តកំពង់ចាមវិញម្ដង ។ ចំពោះមុខរបរថ្មីនេះក៏មិនចំណេញច្រើនដែរ ព្រោះភាគច្រើនរកបាននៅខែប្រាំង បើខែវស្សាវិញគឺចប់តែម្ដងព្រោះមានភ្លៀងច្រើន ។ ទោះបីជួបការលំបាកយ៉ាងណាក៏ដោយក៏លោកគ្មានបំណងងាកទៅរកវិស័យកីឡាប្រដាល់វិញនោះទេ ។ លោកថា ឆ្លងកាត់ជីវិតជាអ្នកប្រដាល់អស់រយៈពេលជាច្រើនឆ្នាំមកនេះ លោកពិតជាមានការនឿយណាយខ្លាំងណាស់ទើបលែងរវីរវល់ដោយគិតថា ផ្ដាច់និស្ស័យគ្នាត្រឹមហ្នឹងចុះ ហើយពេលនេះលោកងាកមកចាប់យកមុខរបរជាអ្នកបើករថយន្តតាក់ស៊ីវិញបន្ទាប់ពីលាឈប់ពីកីឡាករបាល់ទាត់របស់ក្លិបព្រឹទ្ធសភានៅឆ្នាំ២០០៩ ។ លោកបញ្ជាក់ថា ការចាប់យកអាជីពធ្វើជាអ្នកប្រដាល់អស់រយៈពេល៨ឆ្នាំ(១៩៩៨-២០០៦) វាល្មមឆ្អែតឆ្អន់ហើយ សូម្បីថ្មីៗនេះមានឧកញ៉ាម្នាក់បានទាក់ទងលោកឱ្យទៅធ្វើជាគ្រូប្រដាល់នៅក្លិបរបស់គាត់ក៏លោកបដិសេធមិនទទួលធ្វើការងារនេះដែរព្រោះលោកហាក់អស់នស្ស័យជាមួយកីឡាប្រដាល់តាំងពីដកខ្លួនដោយសារតែកត្តាមួយចំនួន ។ ចំពោះមូលហេតុដែលបង្ខំឱ្យលោកផ្ដាច់ខ្លួនភឹងចេញពីអាជីពជាកីឡាករប្រដាល់ទី១ដោយសារលោកមានវ័យចំណាស់បន្តិចទៅហើយចង់ការពារខ្សែក្រវាត់ចំនួន២ដែលលោកដណ្ដើមបាន និងទី២ដោយសារធុញទ្រាន់នឹងការច្រណែនឈ្នានីសរឿងចាប់គូប្រដាល់ខ្លាំងពេក។ អតីតម្ចាស់ខ្សែក្រវាត់២ប្រភេទទម្ងន់របស់ក្រុមហ៊ុនស្រាសាច់ដុំពិសេស(៥១គីឡូក្រាម) និងក្រុមហ៊ុនស្រាផែនដី(៥៧គីឡូក្រាម)ឆ្នាំ២០០៦ លោក ឡោ សំណាង មានស្រុកកំណើតនៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ដោយឪពុកម្ដាយរបស់លោកនៅរស់រានមានជីវិតនៅឡើយ។ លោកជាកូនទី៣ក្នុងចំណោមបងប្អូនប្រុសស្រីចំនួន១០នាក់ ក្នុងនោះមាន៣នាក់ជាកីឡាករប្រដាល់ប៉ុន្តែពេលនេះបានលាឈប់អស់ហើយ។ លោករៀបការប្រពន្ធនៅក្នុងឆ្នាំ២០០៧ រហូតមកទល់ពេលនេះមានកូនប្រុស២នាក់ ។ ឡោ សំណាង ប្រាប់ថា សព្វថ្ងៃលោកពិតជាសប្បាយចិត្តខ្លាំងណាស់ ព្រោះមុខរបរជាអ្នកបើករត់តាក់ស៊ីមានសេរីភាពគ្រប់គ្រាន់ […]
Read Moreភ្នំពេញ៖ លទ្ធផលចុងក្រោយដែលបញ្ចេញដោយ Miss Grand International ត្រឹមម៉ោងប្រមាណ ៧ យប់ (ម៉ោងក្នុងស្រុក) កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ បានបង្ហាញថា កញ្ញា ឌី លីកា បេក្ខភាពតំណាងកម្ពុជា មិនបាន ទទួលជ័យលាភីលេខ១កញ្ញាឯកសិចស៊ីបំផុត ពីក្នុងអាល់ប៊ុម TOP 5 Hottest Contestants for Preliminary នៃកម្មវិធីទេ ។ ខណៈដែលកម្ពុជាឈរត្រឹមតំណែងលេខ២ ស្របពេលដែលតំណែងលេខ១ បានទៅកានកញ្ញាឯកមកពីប្រទេសវៀតណាម។ មួយម៉ោងមុនការប្រកាសលទ្ធផលជាផ្លូវការកញ្ញា ឌី លីកា បេក្ខភាពតំណាងកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ខណៈដែលបេក្ខភាពតំណាងវៀតណាម ស្ថិតក្នុងចំណាត់ថ្នាក់លេខ២ ប៉ុន្តែក្រោយពីបូកសរុបលទ្ធផលចុងក្រោយ បានធ្វើឲ្យអ្នកគាំទ្រកញ្ញាឯកកម្ពុជាមានការខកចិត្តជាខ្លាំង។ អ្នកនាងចន ច័ន្ទលក្ខិណាដែលបានដុតដៃដុតជើងខ្លាំងក្នុងការជំរុញលើកទឹកចិត្ត និងជួយឲ្យមានការផុសផុលលើការបោះឆ្នោតសម្រាប់កញ្ញាឯកកម្ពុជា បានបង្ហោះលើគណនីយហ្វេសប៊ុកផ្ទាល់ខ្លួនថា”កម្មវិធីលំដាប់ណាក៏មិនយុត្តិធម៌ដែរ”។ អ្នកនាងបានចាត់ទុកថា “កម្មវិធីប្រឡងបវរកញ្ញា បោកប្រាស់ និងថោកទាប”។ ទោះបីជាមិនបញ្ជាក់ឈ្មោះកម្មវិធីប្រឡងក្តីក៏គេអាចសន្និដ្ឋានបានថាអ្នកនាងសំដៅទៅលើកម្មវិធី Miss Grand International។ ទោះជាយ៉ាងណាកម្មវិធីប្រកួតសម្រស់ Miss Grand International […]
Read Moreភ្នំពេញ៖ ស្ត្រីវ័យប្រហែលជា២៥ឆ្នាំម្នាក់ ឈឺពោះខ្លាំងបម្រុង និងសម្រាលកូនពាក់កណ្តាលផ្លូវ បង្កការផ្អើលទៅដល់អ្នកធ្វើដំណើរតាមផ្លូវ និងសមត្ថកិច្ចបានទំនាក់ទំនងហៅរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យកាលម៉ែត ដឹកយកទៅសម្រាកនៅមន្ទីរពេទ្យភ្លាមៗ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវ១៥ កែងផ្លូវ១១៨ នៅចំណុច យក្សបោកអ៊ុត ស្ថិតនៅក្នុងសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ តាមប្រភពព័ត៌មានពីអ្នកដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញស្ត្រីម្នាក់មិនស្គាល់អត្តសញ្ញាណវ័យប្រហែលជា២៥ឆ្នាំគាត់ ឈឺពោះតាមផ្លូវ បំណងទៅមន្ទីរពេទ្យ ក៏ស្រាប់តែស្ត្រីជនរងគ្រោះនោះគាត់ដើរមកដល់ផ្លូវហើយ ក៏ឈឺពោះកើតកូនចេញតែក្បាល ចំណែកឯខ្លួនវិញនៅក្នុងពោះ ធ្វើឲ្យម្តាយជាជនរងគ្រោះស្រែកយ៉ាងខ្លាំង ឲ្យអ្នកជិតខាងជួយ បង្កការភ្ញាក់ផ្អើលដល់អ្នកក្បែរខាង និងអ្នកធ្វើដំណើរមកជួយហៅរថយន្តសង្គ្រោះមកជួយសង្គ្រោះបើតាមប្រភពរបស់អ្នកជិតខាងនិយាយថា ប្តីរបស់ជនរងគ្រោះគឺនៅឯខេត្តកំពង់ចាមមិនទាន់មកដល់នោះទេ ។ ក្រោយពេលកើតហេតុ រថយន្តសង្គ្រោះរបស់មន្ទីរពេទ្យកាលម៉ែត ដឹកទៅភ្លាមៗផងដែរ ៕
Read Moreបន្ទាប់ពីការតតាំងគ្នាជាច្រើនថ្ងៃរវាយលោក តាន់ គឹមសួរ និង លោក សុខ លីម ឧកញ៉ាវ័យក្មេង ដែលជាអនុប្រធានបក្ស ខ្មែរក្រោក ជាមួយការសន្យាលុយបីម៉ឺនដុល្លារ តែត្រូវបានមហាជនមើលឃើញថា លោក សុខ លីម បានគេចវ៉េសមិនធ្វើតាមការសន្យានោះទេ គឺដូចជាសន្យាខ្យល់របស់មន្ត្រីមួយចំនួនដែរ។ ដោយមិនចង់អោយមានរឿងវែងឆ្ងាយ និង ដោយសារមានការសំណូមពរជាច្រើនពីមហាជន លោក តាន់ គឹមសួរ ដែលជាកូនសេដ្ឋី លាក់មុខយល់ព្រមបញ្ចប់វីវាទពាក្យសម្ដីជាមួយលោក សុខ លីម ដោយបន្សល់រហ័សនាមថ្មីជូនលោក អនុប្រធានថា ” អា៣ម៉ឺន” ។ ទោះជាយ៉ាងណាក្ដី លោក តាន់ គឹមសួរបានសរសេរក្នុងហ្វេសប៊ូលរបស់លោកថា និង ស្វាគមន៍ជានិច្ចប្រសិនបើលោកសុខ លីម ចង់លេងបន្ត តែមិនមែនយកកូនខ្មោចមកលេងនោះទេ។ លោក តាន់ គឹមសួរបានសរសេរក្នុងផេកហ្វេសប៊ូលរបស់លោកក្នុងសម្រង់អត្ថបទដូចខាងក្រោម៖ “វគ្គបញ្ចប់។ សូមទោសទុកមុនបងប្អូនទាំងអស់គ្នា លើកនេះគឺអសិលធម៌បន្តិចហើយ តែដោយបុគ្គលទេ។ ដោយមានការសំណូមពរជាច្រើនពីពុកម៉ែបងប្អូនឲ្យធ្វើការបញ្ចប់រឿងនេះត្រឹមហ្នឹង ខ្ញុំក៏ឯកភាពធ្វើតាមការសំណូមពរមួយនេះ ដោយហេតុខ្ញុំបានសង្កេតឃើញថាបុគ្គលសុខលីមនេះមិនព្រមចេញមុខរកដំណោះស្រាយដ៏ល្អណាមួយសម្រាប់រឿងនេះទេ តែបែរជាធ្វើឲ្យបញ្ហានេះកាន់តែធ្ងន់ធ្ងរទៅៗដោយបញ្ជាកូនខ្មោចឲ្យមកវាយប្រហារខ្ញុំមិនចេះចប់មិនចេះហើយ ខ្ញុំក៏បានទុកពេលជាច្រើនថ្ងៃជូនបុគ្គលនេះដែរ ហើយថែមទាំងបានក្រើនរំលឹកជារៀងរាល់ថ្ងៃដែរ តែបុគ្គលនេះនៅតែមិនព្រមចេញមុខដោះស្រាយ។ […]
Read Moreភ្នំពេញ ៖ ជម្លោះព្រោះសង់រោងបុណ្យលើដងផ្លូវត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមនាំគ្នាជជែកសឹងរាល់ថ្ងៃ បើទោះមានច្បាប់ និងវិធានការណ៍ដែលដាក់ចេញដោយរដ្ឋក្តី ក្រោយពួកគេនៅតែឃើញមានកើតឡើង និងតែងបង្កជាបញ្ហាគួរឈឺក្បាលដល់អ្នកធ្វើដំណើរ យ៉ាងណាមិញករណីសង់រោងបុណ្យកណ្តាលផ្លូវនៅខណ្ឌទួលគោក ក៏បានបង្កើតជារឿងរកាំរកូសរវាងមន្រ្តីប៉ូលិសពាក់សក្តិលើស្មារំលេចពណ៌លឿងចាំងភ្នែក បែរឈ្លោះទាស់ទែងជាមួយអ្នកបើកឡានយ៉ាងអនាធិបតេយ្យ។ បង្ហាញនូវកាយវិការមិនសមឈ្មោះជាប៉ូលិសបម្រើរាស្រ្ត និងសម្តីបែបមនុស្សព្រៃ ម្ចាស់គណនីឈ្មោះ Vichet Kruy បានលើកឡើងដោយហួសចិត្តចំពោះទង្វើលោកប៉ូលិសជើងឆើតថា «ផ្លូវ112 សង្កាត់ផ្សារដេប៉ូ3 ខណ្ឌទួលគោក ធ្វើរោងបុណ្យកណ្តាលផ្លូវ ប៉ូលិសវាយអ្នកបើកឡានដោយអគតិបំផុត»។ ក្នុងនោះម្ចាស់គណនីដដែលក៏បានរំលេចឡើងនូវពាក្យគួរចាប់អារម្មណ៍ក្រៅពីជម្លោះមិនដឹងដំណើររឿងដោយបង្វែរសំណួរចំពោះការធ្វើរោងបុណ្យលើផ្លូវដោយគ្មានអាជ្ញាធរខ្វល់ខ្វាយ និងអនុវត្តន៍ច្បាប់ទម្លាប់ថា «ឯណាចំណាត់ការសាលាក្រុងដែលថារំដោះផ្លូវនោះ»។
Read Moreស្វាយរៀង ៖ បើតាមការផ្សាយរបស់គេហទំព័រក្នុងស្រុកមួយបានឲ្យដឹងថាកាលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ ម្សិលមិញនេះ នៅវេលាម៉ោងជាង១១ថ្ងៃត្រង់ មានករណីគួរឱ្យសង្ស័យ និងគួរឲ្យប្រយ័ត្នមួយបានកើតឡើងនៅភូមិលៀប ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្ត ស្វាយរៀង ដោយមានមនុស្សប្រុសស្រីមួយក្រុមជិះរថយន្ត ទំនើប ចូលក្នុងផ្ទះប្រជាពលរដ្ឋសុំលុយ ដោយនិយាយថាពួកគេអស់សាំង និងគ្មានលុយធ្វើសោហ៊ុយ និងបានប្រាប់ចំៗថាពួកគេជាជនជាតិអារ៉ាប់ បានធ្វើដំណើរមកពីក្រុងបាវិត ហើយបានជ្រុះបាត់កាបូបលុយ។ ក្នុងនោះពលរដ្ឋនៅទីនោះក៏បានប្រាប់ថា ពួកអារ៉ាប់ទាំងនេះបានប្រាប់ថាពួកគេមានមិត្តភ័ក្រនៅខេត្តកំពង់ចាម ភ្នំពេញ… ប៉ុន្តែគ្មានអ្វីទាក់ទងទៅ ទើបសុំខ្ចីទូរស័ព្ទ call សុំអាហារហូប និងសុំលុយខ្លះដើម្បីចាក់សាំងឡាន ដែលនេះអាចជាឱកាស ឬល្បិចរបស់ពួកគេដើម្បីដាក់ថ្នាំ ឬក៏ធ្វើអ្វីផ្សេងទៀត ដែលអាចនឹងបង្ករគ្រោះថ្នាក់ម្ចាស់ផ្ទះក៏ថាបាន។ ភ្លាមៗនោះប្រជាពលរដ្ឋក៏បានទាក់ទងហៅបងប្អូន និងរាយការណ៍ ទៅខាងសមត្ថកិច្ច ទើបពួកគេក៏បានបើកឡានចេញទៅវិញយ៉ាងលឿន។ The Cheesecake Factory Guest Satisfaction Survey
Read Moreភ្នំពេញ ៖ មជ្ឈដ្ឋានជាច្រើនបានសម្តែងនូវក្តីហួសចិត្តព្រមទាំងយកដៃមកគក់ទ្រូង និងបន្លឺវាចាផងថា «ម៉េចក៏ព្រហើនយ៉ាងនេះលោកអើយ» ក្រោយលេចនូវវីដេអូជនជាតិចិនម្នាក់បានប្រើកាយវិការយ៉ាងកោងកាចឥតខ្លាចច្បាប់ទេសស្រុកខ្មែរ ដោយចង់វាយទៅកាន់បុរសកំសត់រត់កង់បីដែលចិននេះមិនបានឲ្យប្រាក់ថ្លៃដឹកគេឡើយ។ ក្នុងវីដេអូកំពុងប្រតាយប្រតប់ក្នុងដៃចិនមានដុំថ្មមួយដុំនោះទំព័រហ្វេសប៊ុកដែលបានចែកចាយវីដេអូនេះបានរៀបរាប់ភ្ជាប់ខ្លីដោយចិត្តខឹងសម្បារជំនួសអ្នករត់កង់បីផងថា «នេះជាសកម្មភាពចិន ជិះតុកៗអត់ឲ្យគេហើយថែមទាំងរកវ៉ៃគេទៀត ចិនពិតជាឈ្លើយដល់កំពូលហើយ»។ សិប្បកម្មធ្វើការស្ទង់មតិមតិយោបល់របស់អតិថិជន
Read Moreប្រហែល ៩០%នៃអំបិលសម្ល ដែលមានលក់ក្នុងទីផ្សារមានផ្ទុកសារធាតុប្លាស្ទិក ដែលហៅថាមីក្រូប្លាស្ទិក (Microplastic) ហើយវាក៏អាចបង្កឲ្យមានផលប៉ះពាល់ដល់សុខភាពផងដែរ។ នេះបើតាមការសិក្សារបស់អង្គការ Greenpeace ដែលត្រូវបានចុះផ្សាយក្នុងសារព័ត៌មាន The Star កាលពីថ្ងៃទី ២១ ខែតុលា។ របាយការណ៍សិក្សាខាងកើនេះបានបង្ហាញ អំបិលសម្លដែលមានលក់ក្នុងទីផ្សារនៅទ្វីបអាស៊ី មានផ្ទុកបរិមាណមីក្រូប្លាស្ទិកច្រើន ជាងអំបិលនៅបណ្តាទ្វីបដទៃទៀត។ សារធាតុមីក្រូប្លាស្ទិកនេះដែរ គឺជាបំណែកប្លាស្ទិកល្អិតៗ ពិបាកនឹងមើលដោយភ្នែកទទេ ដែលមានវត្តមានក្នុងប្រភពទឹកនានាលើពិភពលោក ហើយវាកើតឡើងក៏ដោយសារការបំពុលបរិស្ថាន រួមជាមួយការចោលកាកសំណល់រឹងទៅក្នុងប្រភពទឹកទាំងនោះផង។ ទិន្នន័យខាងលើដែលរកឃើញថា អំបិលនៅអាស៊ីសម្បូរសារធាតុប្លាស្ទិកនេះ គឺផ្អែលើការពិសោធន៍របស់អ្នកជំនាញលើផលិតផលអំបិលចំនួន ៣៩ ប្រភេទដែលនាំមកពី២១ប្រទេស ដែលនៅក្នុងនោះមានប្រទេស ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ហ្វីលីពីន និងថៃជាដើមផង។ អំបិលមកពីឥណ្ឌូណេស៊ី ត្រូវបានគេរកឃើញថាមានផ្ទុកសារធាតុមីក្រូប្លាស្ទិកច្រើនជាគេ ក្នុងចំណោមអំបិលផ្សេងទៀត ដែលនាំមកប្រទេសផ្សេងទៀតក្នុងតំបន់។ មិនត្រឹមតែប៉ុណ្ណោះ អំបិលដែលមានផ្ទុកសារធាតុមីក្រូប្លាស្ទិក បង្កឲ្យមានផលប៉ះពាល់ចំពោះប្រព័ន្ធរំលាយអាហារផងដែរ។ ក្រៅពីប្រភេទអំបិលនេះ គេក៏បានរកឃើញសារធាតុនេះនៅក្នុងអាហារសមុទ្រ ទឹកប្រើប្រាស់ និងសត្វមានជីវិតដទៃទៀតជាច្រើនដែរ។ ការស្ទាបស្ទង់មតិចិត្តអ្នកទស្សនារបស់អ្នកកាប់ឈើ តាមពិតទៅ វាជារឿងមួយដែលលំបាក ក្នុងការទប់ស្កាត់និងដោះស្រាយណាស់។ ប៉ុន្តែយ៉ាងណាក៏ដោយ អ្នកស្រាវជ្រាវនៅមហាវិទ្យាល័យ Incheon លោក Kim Seung […]
Read More