ស៊ែរនាំលាភ! ស្នាដៃនិស្សិតជួយស៊ែរលេីកទឹកចិត្តផងបងប្អូន រូបសំណាកសម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ជាទេវី បានយកមកតម្កល់ក្នុងសាកលវិទ្យាល័យភូមិន្ទវិចិត្តសិល្បៈ
រូបសំណាកសម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ជាទេវី បានយកមកតម្កល់ក្នុងសាកលវិទ្យាល័យភូមិន្ទវិចិត្តសិល្បៈ ២៥.១២.២០២០ ដែលជាស្នាដៃរបស់និស្សិត។
រូបភាពពី : Sophon Samkhan
ល្បីល្បាញអស្ចារ្យ! កំពូ លតារាចម្រៀងស្រីពិភពលោក Taylor Swiftថតវីដេអូចម្រៀងថ្មីលើទឹកដីម.ហានគរ (មានវីដេអូ)
បរទេស៖ តារាចម្រៀងស្រី ដ៏ល្បីរបស់សហរដ្ឋអាមេរិក ដែលទទួលបានការគាំទ្រជាច្រើន មិនថានៅប៉ែកអាស៊ី ឬអឺរ៉ុប គឺនាង Taylor Swiftដែលមានទាំងរូបសម្រស់ សមត្ថភាព ព្រមទាំងទ្រព្យសម្បត្តជាច្រើន។
ទើបតែបានបញ្ចេញបទថ្មីរបស់នាងនៅថ្ងៃនេះ ។ក្នុងនោះដែរ តារាចម្រៀងស្រីបរទេសដ៏ល្បីឈ្មោះរូបនេះ ទើបតែបានបញ្ចេញ ALBUM ថ្មីរបស់ខ្លួននៅថ្ងៃនេះ ក្នុងនោះក៏មានបទមួយ ចំណងជើងថា«Marjorie » ដែលនេះជាឈ្មោះលោកយាយរបស់ Taylor Swift ផ្ទាល់...
មុននឹងទិញផ្ទះត្រូវដឹងរឿងទាំងនេះសិន បើមិនចង់ទឹកភ្នែកជូតក្បាលជង្គង់…
ជាមួយបញ្ហានេះផងដែរ លោក ជំទាវ បានឲ្យដឹង នៅក្នុងពិធីសន្និបាត បូកសរុបលទ្ធផល ការងារប្រចាំឆមាសទី១ ឆ្នាំ ២០១៩ ថា បច្ចុប្បន្នការទិញផ្ទះកាន់តែងាយស្រួលជាងមុន ព្រោះប្រជាជនមានប្រាក់ចំណូលកាន់តែច្រើន ហើយពួកគាត់ក៏អាចខ្ចីប្រាក់ពីធនាគារដើម្បីទិញផ្ទះបានទៀតផង។
យ៉ាងណាមិញ ចំពោះការប្រើប្រាស់ប្រាក់កម្ចីក្នុងការទិញផ្ទះបង់រំលស់នេះ ប្រជាជនត្រូវប្រយ័ត្នឲ្យមែនទែន។ ត្រង់ចំណុចនេះ លោកជំទាវបានបញ្ជាក់ថា ជាទូទៅ ពេលអ្នកទៅទិញ ផ្ទះ មានអ្នកសាងសង់ផ្ទះឬម្ចាស់គម្រោង( developer)
...
ជូនដំណឹង! សូមបងប្អូនប្រជាពលរដ្ឋរស់នៅអមសងខាងដងព្រែកកំពង់បាយ ប្រុងប្រយ័ត្នចំពោះការជន់លិច ខណៈវារីអគ្គិសនីកំចាយ ត្រៀមបើកទ្វាររំដោះទឹក
កំពត៖ យោងតាម សេចក្តីប្រកាសរបស់ គណៈកម្មាធិការ គ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពត បានជម្រាបជូនជាដំណឹង ដល់សាធារណ:ជន ដែលរស់នៅអមសងខាង ដងព្រែកកំពង់បាយ មេត្តាជ្រាបយ៉ាងដូច្នោះថា ។
ទំនប់វារីអគ្គិសនីកំចាយ គ្រោងនឹង បើកទ្វារទឹក តាមបច្ចេកទេស ដោយសន្សឹមៗ នាពេលឆាប់ៗនេះ ក្នុងករណីភ្លៀង នៅតែបន្តធ្លាក់។ ព្រោះជាក់ស្តែង ស្ថានភាពទឹក នៅក្នុងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០...
សូមប្រយ័ត្ន! ព្យុះទី១៧ ឈ្មោះសូឌែល នឹងធ្វើដំណើរមកដល់ប្រទេសកម្ពុជានៅថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០២០ នេះហេីយ
ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹងស្តីពីស្ថានភាពអាកាសធាតុនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រសួងធនធានទឹក និងឧតុនិយមបានអោយដឹងថា ព្យុះទី១៧ ឈ្មោះសូឌែលនឹងធ្វើដំណើរចូលមកប៉ែកខាងលើភាគត្បូងនៃប្រទេសវៀតណាមនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ នឹងថមថយឥទ្ធិពលទៅជាវិសម្ពាធ និងសម្ពាធទាបនៅពេលចូលមកក្នុងប្រទេសកម្ពុជា ។
ស្ថានភាពបែបនេះនឹងធ្វើអោយប្រទេសកម្ពុជា នៅបណ្តាខេត្តតំបន់វាលទំនាប មានភ្លៀងធ្លាក់ច្រើនជាប់បន្តបន្ទាប់ ។ ចំណែកឯបណ្តាខេត្តនៅជួរភ្នំដងរ៉ែក ខ្ពង់រាប់ឥសាន នឹងខេត្តមានប្រំប្រទល់ជាប់ប្រទេសវៀតណាម មានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន ។
ដោយឡែកនៅតំបន់មាត់សមុទ្រ មានភ្លៀងធ្លាក់ពីបង្គួរទៅច្រើនដែរ ហើយនៅលើផ្ទៃសមុទ្រ អាចមានភ្លៀងធ្លាក់ច្រើន...
សូមជួយស៊ែរបន្ទាន់ ! អភិបាលខេត្តកំពង់ស្ពឺ ប្រកាសអាសន្នម៉ោង៤ល្ងាចនេះ ក្រុងច្បារមនទាំងមូលនឹងត្រូវជន់លិចខ្លាំង សូមបងប្អូនរើអីវ៉ាន់ចេញពីផ្ទះបន្ទាន់ ទៅរកទីទួលមានសុវត្ថិភាពឲ្យបានលឿនបំផុត
យោងតាមការបញ្ជាក់ពីលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានឲ្យដឹងថា សូមគោរពជម្រាបជូនពុកម៉ែមាមីងបងប្អូនមេត្តាជ្រាបថានៅ 2 ម៉ោងទៀត(ម៉ោង១៦)
ទឹកជំនន់នឹងកើតមាននៅចំណុច ភូមិរលោង ព្រៃស្លឹក កាហែង ភូមិកាប់ទូក ភូមិភ្នំដី ភូមិថ្មីភូមិ ក្រវៀន ព្រៃបេង តាំងក្រូច សំពៅ និយាយរួមគឺក្រុងច្បារមនទាំងមូលហើយនិងស្រុកសំរោងទងមួយចំណែកមួយផ្នែក។
សេចក្តីដូចបានជម្រាបជូនខាងលើសូមពុកម៉ែមាមីងបងប្អូនដែលមានភូមិពាក់ព័ន្ធទាំងអស់ប្រញ៉ាប់ រើអីវ៉ាន់ឡើងដាក់លើទីទួលសុវត្ថិភាពឲ្យបានត្រឹមត្រូវ។ជាងនេះទៅទៀត ត្រូវត្រួតពិនិត្យទៅលើចាស់ជរា កុមារដែលងាយរងនូវផលប៉ះពាល់មុនគេ។ សូមអរគុណ!...
សូមជួយស៊ែរឲ្យគ្រប់គ្នាដឹងផង! នេះជា ឯកសណ្ឋានប៉ូលិសចរាចរណ៍ជាប់កិច្ចសន្យា គ្មានសិទ្ធឃាត់យានយន្តត្រួតពិនិត្យទេ គឺមានសិទ្ធត្រឹមតែ…
កាលពីរសៀលថ្ងៃទី ៣ ខែតុលា ២០២០ នេះមានការចែករំលែកព្រោងព្រាតពេញបណ្ដាញសង្គមហ្វេសប៊ុក ក្រោយលោកឧត្តមសេនីយ៍ត្រី ទីចំរើនកុសល បានថតវីដេអូសកម្មភាពមន្ត្រីនគរបាលជាប់កិច្ចសន្យាមួយរូបបានធ្វើការឃាត់រថយន្តរបស់លោកដើម្បីត្រួតពិនិត្យ ។
បន្ទាប់មកទៀត ក្រុមការងារព័ត៌មាន និង ប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ គាំទ្រទាំងស្រុងមតិលើកឡើងរបស់លោកឧត្តមសេនីយ៍ត្រី ទីចំរើនកុសល ប៉ុន្តែក្នុងនាមជាសមត្ថកិច្ចត្រូវតែចូលរួមគោរពច្បាប់ ដើម្បីបង្ហាញជាគំរូដ៏ល្អដល់ប្រជាពលដ្ឋទូទៅ ។
តាមការបកស្រាយរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ ២០២០ មានរថយន្តមួយគ្រឿងម៉ាក PRUIS...
ដំណឹងល្អ! ចាប់ពីពេលនេះទៅ កម្ពុជាមានប័ណ្ណបើកបរអន្តរជាតិដែលពលរដ្ឋខ្មែរ ដែលអាចបើកបរបានគ្រប់ប្រទេសលើពិភពលោក
ថ្លែងនៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ក្នុងពិធីបើកឱ្យដំណើរការជាផ្លូវការ ប្រព័ន្ធស្វ័យប្រវត្តិកម្មផ្ទេរកម្មសិទ្ធិយានជំនិះ និង មណ្ឌលផ្តល់សេវាសាធារណៈថ្មី ទីតាំងនៅផ្សាទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល
រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូនបានបញ្ជាក់ច្បាស់ៗថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឱ្យប្រជាពលរដ្ឋធ្វើបណ្ណបើកបរកម្រិតអន្តរជាតិ ហើយអ្នកដែលមានប័ណ្ណបើកបរប្រភេទនេះ អាចប្រើប្រាស់គ្រប់ប្រទេសនៅលើពិភពលោក។
«ប័ណ្ណបើកបរអន្តរជាតិនេះ អាចចាប់ផ្តើមធ្វើពីពេលនេះតទៅ...
គាំទ្រ១០០%! សម្តេច ស ខេង សម្រេចដកនគរបាលម្នាក់ចេញពីក្របខណ្ឌ ក្រោយបែកថ្នាំ រួចយកឯកសណ្ឋាននគរបាលបោះចោលតាមការ៉ាស់សាំង
ភ្នំពេញៈ អនុសេនីយ៍ទោ ស វាសនា មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ត្រូវបានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចអនុវត្តវិន័យក្រោមរូបភាពដកហូតឋានន្តរស័ក្តិ និងបណ្តេញចេញពីក្របខណ្ឌមន្ត្រីនគរបាលជាតិ ដោយមូលហេតុជួញដូរដោយខុសច្បាប់នៅសារធាតុញៀន។
នេះបើយោងតាមប្រកាសស្តីពីការបណ្តេញចេញពីក្របខណ្ឌមន្ត្រីនគរបាលជាតិ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០។
កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ មានករណី ភ្ញាក់ផ្អើលនឹងមន្ត្រីនគរបាលខេត្តព្រះសីហនុម្នាក់ដែលបែកថ្នាំបានយកខោអាវនគរបាលរបស់ខ្លួនមកបោះចោលនៅការ៉ាស់សាំង Sokimex និង Tela...
ត្រៀមខ្លួនទៅ អ្នកមានលុយទិញឡានអត់ពន្ធ យកផ្លាកលេខ ខេមរភូមិន្ទក្លែងក្លាយ មកពាក់អួសសំញ៉ែង ធ្វើឲ្យខូចឈ្មោះកិត្តិយសក្រសួងកាពារជាតិ
ភ្នំពេញ ៖ មហាជនទូទាំង ក៏ដូចអ្នកដំណើរពិសេសអ្នករស់នៅភ្នំពេញ បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះសកម្មភាពកម្លាំងអាវុធហត្ថរាជធានីបាននឹងកំពុងតែបន្តចាត់វិធានការណ៍ត្រួតពិនិត្យទៅលើរថយន្តពាក់ស្លាកលេខ ខ ម
សេះហោះដែលកំពុងធ្វើចរាចរយ៉ាងអានាធិបតេយ្យតាមដងផ្លូវនៅរាជធានីភ្នំពេញ ពិសេសក្រុមឡានដឹកដីដឹកថ្មដឹកខ្សាច់ពាក់ស្លាកលេខ ខ ម លោតឆ័ត្រនោះតែម្ដងដែលប៉ះពាល់ដល់កិត្តិយសក្រសួងកាពារជាតិ។
ការត្រួតពិនិត្យនេះ បានធ្វើឡើងពីសំណាក់កម្លាំងកងយានយន្ត នៃមន្ទីរសម្ភារៈបច្ចេកទេស កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបន្តចុះអនុវត្តន៍ការងារ ត្រួតពិនិត្យស្លាកលេខរថយន្តខេមរភូមិន្ទក្លែងក្លាយ, ប័ណ្ណបើកបរ ខេមរភូមិន្ទ, បកកញ្ចក់ខ្មៅ ,អាវុធជាតិផ្ទុះ, វិទ្យុទាក់ទង...
ឯកឧត្តម ឃួង ស្រេង ថា នឹងមិនឱ្យឮពាក្យ “ធ្វើផ្លូវខូចលូ ធ្វើលូខូចផ្លូវ“ ទៀតឡើយ
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ពេញចិត្តខ្លាំង នៅពេលអ្នកកាសែតសួរថា «ហេតុអ្វីធ្វើផ្លូវខូចលូ ធ្វើលូខូចផ្លូវ?»។ លោក ចាត់ទុកថាជាសំណួរល្អបំផុត ហើយក៏បានអរគុណអ្នកកាសែតដែលចោទជាសំណួរនេះឡើង ដើម្បីឲ្យលោក មានឱកាសបកស្រាយ។
ឮសំណួរនេះហើយ លោក ឃួង ស្រេង ដែលចូលរួមធ្វើជាវាគ្មិនក្នុងសន្និសីទសារព័ត៌មានស្តីពីវឌ្ឍនភាពរបស់រាជធានីភ្នំពេញ នៅទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ មិនទាន់បកស្រាយភ្លាមនោះទេ ដោយលោក...
កម្ពុជា បញ្ជាទិញរថយន្តយោធា ពីប្រទេសចិនចំនួន ២៩០គ្រឿង
ភ្នំពេញ៖ ប្រទេសកម្ពុជា បានបញ្ជាទិញរថយន្តយោធាចំនួន ២៩០គ្រឿង ពីប្រទេសចិន ហើយចែកជូនដល់បណ្តាស្ថាប័នអង្គភាព នៃកងយោធពលខេមរភូមិន្ទ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីយកទៅបំរើការងារតាមអង្គភាពនីមួយៗ។
នៅពហុកីឡដ្ឋានជាតិអូរឡាំពិក ឯកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ព ជើងគោក តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីក្នុងពិធីប្រគល់និងទទួលរថយន្តយោធាចំនួន ២៩០គ្រឿង ដែលបញ្ជាទិញពីចិន...
មេស៊ីស៊ីម៉ាក់ហួសចិត្ត គ្រួសារមួយកគ្រាប់មីន និង គ្រាប់មិនទាន់ផ្ទុះជិត៣០គ្រាប់ចងព្យួរលើដើមអំពិលទុកជាការកំសាន្តអារម្មណ៍លេង
ភ្នំពេញ៖ យោងទៅតាមហ្វេសប៊ូករបស់លោក ហេង រតនា ប្រធាន ស៊ីម៉ាក់ លោកមានការហួសចិត្តយ៉ាងខ្លាំងដោយឃើញគ្រួសារមួយយកគ្រាប់មីន និង គ្រាប់មិនទាន់ផ្ទុះមកចងព្យួរ លើដើមអំពិល។ លោកបានលើកឡើងយ៉ាងដូច្នេះថា« ហួសចិត្តតែម្តងលោកព្រះ!
នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០នេះ នៅភូមិទំនប់ដាច់ ឃុំអូរ៣ជាន់ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ មានគ្រួសារមួយបានប្រមូលគ្រាប់មីនប្រឆាំងមនុស្ស និងសំណល់ជាតិផ្ទុះពីសង្គ្រាម មករក្សាទុកនៅផ្ទះ
បានចងព្យួរនៅលេីដេីមអំពិលសំរាប់កំសាន្តអារម្មណ៍លេង! គ្រាប់មីនទាំងនោះមានចំនួនជិត៣០គ្រាប់ ហេីយគ្រាប់មីនភាគច្រេីននៅមានប្រសិទ្ធភាពផ្ទុះ!...
កុំអោយចាញ់បោកគេ! មកយល់ដឹងពី ច្បាប់ប័ណ្ណកម្មសិទ្ធិដីធ្លីប្រភេទប្លង់រឹងនៅប្រទេសកម្ពុជា
វិស័យ ដីធ្លី ដែល គេ តែង និយម ហៅថា « វិស័យ អចលនទ្រព្យ » នោះ កំពុង តែមាន ភាព រីក ចម្រើន និង ការអភិវឌ្ឍន៍ ពេញ ផ្ទៃ ប្រទេស បន្ទាប់ពី រង...
វីវរហើយពេលនេះ មេបក្សខ្មែរក្រោក ត្រូវហ្វេសប៊ុករបស់គណបក្សទម្លាយរឿងដើរបោកស្រីៗ យកខ្លួនប្រាណជាច្រើននាក់
យោងតាមទំព័រហ្វេសប៊ុកមួយដែលមានឈ្មោះថាសម្រែកខ្មែរក្រោក ដែលគេដឹងថាជារបស់គណបក្សខ្មែរក្រោក បានលើកឡើងថា ៖ខ្ញុំនឹងបង្ហាញពីភាព ឃោរ ឃៅ សា ហា វព្រៃ ផ្សៃ របស់ទាំងពីអ្នកប្តីប្រពន្ធ អោយអ្នកទាំងអស់គ្នាបានដឹងដោយសារខ្ញុំអាណិត មនុស្សស្រី ជាច្រេីន
ដែលត្រូវពួកគេ ទាំងពីរធ្វេីបា ប គ្មាន មេត្តា ធម៌ សូម្បីបន្តិចកុំអោយ មនុស្សស្រី ជាច្រេី នត្រូវរ...
សូមប្រយ័ត្នផង អ្នកទិញដីម្តុំភ្នំគូលែន មិនគិតឲ្យច្បាស់ ប្រយ័ត្នចោលលុយទទេៗ
លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានចុះត្រួតពិនិត្យស្ថានភាពតំបន់ឧទ្យានជាតិជើងភ្នំគូលែន ជាមួយលោកប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប និងមន្ត្រីឧទ្យាននុរក្ស ដើម្បីកំណត់ទីតាំងដែលត្រូវរៀបចំដាំដើមឈើឡើងវិញ និងគ្រប់គ្រងអោយបានតឹងរុឹងនិងម៉ត់ចត់បំផុត ជាពិសេសក្នុងតំបន់ដែលត្រូវបានរងការទន្ទ្រានវាតទីចាប់យកដី និងលួចសង់សំណង់ខុសច្បាប់។
ក្នុងពេលចុះត្រួតពិនិត្យនោះ លោកឃើញមានការទន្រ្ទានដីខុសច្បាប់យ៉ាងអាណាធិបតេយ្យ។ ដីនិងសំណង់នៅក្នុងតំបន់ឧទ្យានជាតិ និងតំបន់ជើងភ្នំគូលែនមួយចំនួនត្រូវបានកាប់កាប់ដោយខុសច្បាប់ពីសំណាក់សកម្មជនដីធ្លីជាបន្តបន្ទាប់ ក្រោយការបញ្ចប់ការវាស់វែងផ្តល់កម្មសិទ្ធិដីធ្លីរបស់យុវជនស្ម័គ្រចិត្តកាលពីឆ្នាំ២០១២។
ក្នុងនាមជាអាជ្ញាធរមូលដ្ឋានលោកបានបញ្ជាក់ថា រដ្ឋបាលស្រុកនឹងមិនទទួលស្គាល់ការទន្ទ្រានចាប់យកដីដោយខុសច្បាប់នេះឡើយ ហើយការកាន់កាប់ដោយខុសច្បាប់ទាំងនេះសុទ្ធតែមិនមានឯកសារគតិយុត្តិ។ ច្បាប់ភូមិបាលក៏មិនទទួលស្គាល់ការអាស្រ័យផល ដោយគ្មានប័ណ្ណក្រោយឆ្នាំ២០០១ដែរ។ រាល់ការទិញ លក់ដូរគ្រប់ប្រភេទត្រូវបានហាមឃាត់នៅក្នុងតំបន់ដីរដ្ឋនេះ ហើយក៏មិនអនុញ្ញាតអោយមានការផ្ទេរកម្មសិទ្ធិ ឬទទួលស្គាល់ដោយអាជ្ញាធរមូលដ្ឋានក្រោមរូបភាពណាមួយជាដាច់ខាត។
លោកបានអំពាវនាវដល់សាធារណៈជនបង្កើនការប្រុងប្រយ័ត្ន ជៀសវាងនូវការខាតបង់...
ផ្អើលទាំងព្រឹក! ជនជាតិឥណ្ឌាម្នាក់ដេកស្លាប់នៅបន្ទប់ជួលនៅសង្កាត់ចោមចៅ
ភ្នំពេញ៖ បុរសជនជាតិឥណ្ឌាម្នាក់ត្រូវបានបងប្អូនប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់ ក្នុងបន្ទប់ជួលជាន់ទី១ បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ ស្ថិតក្នុង ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។
តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា សាកសពមានឈ្មោះ ZOTE ROBINSON SONGMUANLIAN ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិឥណ្ឌា មុខរបរ អតីតគ្រូបង្រៀនភាសាអង់គ្លេស...
ចាប់ខ្លួន លោក ឈុន សុមេធា នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនកំពុងរកស៊ីជួញដូរគ្រឿងញៀនជាងបីគីឡូក្រាម
តាកែវ៖សមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃ បានឃាត់ចាប់ខ្លួនលោក ឈុន សុមេធា នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃកងរាជអាវុធហត្ថខេត្តតាកែវ និង បក្ខពួកម្នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនជាង៣គីឡូក្រាម ។
ការចាប់ខ្លួននេះ ធ្វើឡើងកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ ម្សិលមិញនេះ នៅចំណុចច្រមុះជ្រូកស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
ជុំវិញបញ្ហានេះ លោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ ថ្លែងប្រាប់ CPC...
ដំណឹងល្អ! ជួយស៊ែរផង ផ្លែស្វាយស្រស់កម្ពុជាមានទីផ្សារដ៏ធំ សម្រាប់នាំចេញទៅប្រទេសចិនឆាប់ៗនេះ
ភ្នំពេញ៖ បើតាមស្ថានទូតចិន ប្រចាំនៅកម្ពុជាបានឲ្យដឹងថា នៅថ្ងៃទី៩ ខែមិថុនាខាងមុខនេះ ភាគីចិន និងកម្ពុជានឹងរៀបចំផ្លាស់ប្តូរពិធីសារ ក្នុងការនាំផ្លែស្វាយស្រស់កម្ពុជាចំនួន ៥០ម៉ឺនតោនជារៀងរាល់ឆ្នាំទៅកាន់ទីផ្សារប្រទេសចិន។
ការចរចានាំចេញផ្លែស្វាយទៅកាន់ទីផ្សារចិននាពេលនេះ គឺជាជោគជ័យលើកទី២ បន្ទាប់ពីរដ្ឋាភិបាលទាំងពីរ បានព្រមព្រៀងនាំចេញផ្លែចេកស្រស់ ទៅកាន់ប្រទេសចិនដែលជាទីផ្សារធំ។
ក្រៅពីនេះ ភាគីចិនក៏បានអនុញ្ញាតផងដែរ នូវការនាំចេញដោយផ្ទាល់នូវ អង្ករ ចំណិតដំឡូងមីក្រៀម ជាដើម ដែលត្រូវបានស្ថានទូចចិនប្រចាំកម្ពុជា ចាត់ទុកថានឹងជួយជំរុញការអភិវឌ្ឍវិស័យផលិតផលកសិកម្មក្នុងប្រទេសកម្ពុជាឲ្យកាន់តែល្អប្រសើរ។
សូមជម្រាបថា ក្រៅពីប្រទេសចិន...
ជួយទៀតហើយ! អរគុណណាស់ ជប៉ុនផ្ដល់ហរិញ្ញប្បទានឥតសំណង ជាង៤១លានដុល្លារ ក្នុងនោះ ជិត២០លានដុល្លារ សម្រាប់ជួយពេទ្យបង្អែកខេត្តសៀមរាប
ភ្នំពេញ៖ ឯកឧត្ដមរដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្ដម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា
នឹងអញ្ជើញចុះហត្ថលេខាលើលិខិតប្ដូរសារស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន នៅរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០ស្អែកនេះ ស្ដីពីការផ្ដល់ហរិញ្ញប្បទានឥតសំណង
ដែលមានទឹកប្រាក់សរុបចំនួន ៤.៥០១ លានយ៉េន (ប្រមាណ៤១,៤លានដុល្លារ) សម្រាប់អនុវត្ដគម្រោង ចំនួន៣ នៅក្នុងប្រទេសកម្ពុជា។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ...