ស្រីស្អាតប្រចាំក្រុមសារិកាព្រៃផ្នែកនារី ពេលនេះបានទៅលេងនៅក្រុម Tiffy Army នារី ទេព ម៉ូលីកា បានរៀបរាប់ទាំងសើចតិចៗថា សង្សារមិនសំខាន់ទេ សំខាន់ក្រុមលេងឲ្យបានល្អសិន សម្រាប់ការប្រកួតលីគនារីកម្ពុជា ដែលបានប្រកួតចំនួន ៤ សប្ដាហ៍រួចរាល់។ Sabay បានសួរទៅកាន់ អ្នកខេត្តកណ្ដាលរូបនេះថា «មិនខ្លាចរកសង្សារមិនបានទេហី ? » សិស្សថ្នាក់ទី១០រូបនេះបានឆ្លើយថា «សង្សារមិនសំខាន់ទេ។ ស្រលាញ់វិស័យនេះហើយ ទោះបីសម្រស់យ៉ាងណាក៏មិនអីដែរ ព្រោះបើថាមានសម្រស់ហើយ ក៏មិនអាចជួយឲ្យក្រុមលេងបានល្អដែរអីចឹងសម្រស់មិនសំខាន់ប៉ុន្មានទេ»។ ទាក់ទងការលេងបាល់ទាត់នេះ ម៉ូលីកា ធ្លាប់ត្រូវបានឪពុកម្ដាយរបស់គេបដិសេធ និងមិនគាំទ្រឲ្យចូលលេងឡើយ។ ប៉ុន្តែមួយរយៈចុងក្រោយនេះ ដោយសារឪពុក-ម្ដាយរបស់គេយល់ដឹងច្បាស់ពីវិស័យនេះទើបងាកមកគាំទ្រវិញ។ សិស្សសាលាកោះដាច់រូបនេះបន្ថែមទៀតថា រូបគេមិនគិតថា ខ្លួនឯងស្អាតអស្ចារ្យអ្វីឡើយ ។ ចំណែកការចូលចិត្តលេងបាល់នេះវិញ គឺកើតឡើងជាយូរណាស់មកហើយ ពោលតាំងពីនៅតូចៗ ប៉ុន្តែទើបតែទទួលបានឱកាសចូលហាត់នៅក្លឹបក្រសួងការពារជាតិកាលពី ៣ ខែមុនការប្រកួត។ បច្ចុប្បន្ន ទេព ម៉ូលីកា សិក្សានៅ វិទ្យាល័យ ប៊ុន រានី ហ៊ុន […]
Read Moreរាជធានីភ្នំពេញ ៖ អតីតអ្នកប្រដាល់ជើងខ្លាំងទម្ងន់ស្រាលប្រចាំក្លិបកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឡោ សំណាង ដែលបានបាត់មុខពីលើសង្វៀនអស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ បច្ចុប្បន្នបានក្លាយខ្លួនជាអ្នករត់តាក់ស៊ី បន្ទាប់ពីចាប់អាជីពធ្វើជាឈ្មួញរកស៊ីមិនសូវកាក់កបអស់រយៈពេលជាច្រើនឆ្នាំមក។ ក្នុងបទសម្ភាសជាមួយអ្នកយកព័ត៌មានកោះសន្តិភាពលោក ឡោ សំណាង បានរៀបរាប់ថា បន្ទាប់ពីបញ្ចប់អាជីពជាអ្នកប្រដាល់ទាំងវ័យក្មេងលោកបានចាប់អាជីពជាអ្នករកស៊ីវិញម្ដង ដោយកាលពីមុនធ្វើជាអ្នកកិបសំបុត្រកង់-ម៉ូតូនៅវិទ្យាល័យព្រះស៊ីសុវត្ថិបានប៉ុន្មានឆ្នាំដែរ ។ ប៉ុន្តែមុខរបរនេះមិនសូវជាកាក់កបទេដោយសារតែមានគេដេញថ្លៃខ្ពស់ពេក ទើបរូបលោកទៅរកស៊ីធ្វើជាឈ្មួញកណ្ដាលទិញភោគផលរបស់ប្រជាពលរដ្ឋនៅខេត្តកំពង់ចាមវិញម្ដង ។ ចំពោះមុខរបរថ្មីនេះក៏មិនចំណេញច្រើនដែរ ព្រោះភាគច្រើនរកបាននៅខែប្រាំង បើខែវស្សាវិញគឺចប់តែម្ដងព្រោះមានភ្លៀងច្រើន ។ ទោះបីជួបការលំបាកយ៉ាងណាក៏ដោយក៏លោកគ្មានបំណងងាកទៅរកវិស័យកីឡាប្រដាល់វិញនោះទេ ។ លោកថា ឆ្លងកាត់ជីវិតជាអ្នកប្រដាល់អស់រយៈពេលជាច្រើនឆ្នាំមកនេះ លោកពិតជាមានការនឿយណាយខ្លាំងណាស់ទើបលែងរវីរវល់ដោយគិតថា ផ្ដាច់និស្ស័យគ្នាត្រឹមហ្នឹងចុះ ហើយពេលនេះលោកងាកមកចាប់យកមុខរបរជាអ្នកបើករថយន្តតាក់ស៊ីវិញបន្ទាប់ពីលាឈប់ពីកីឡាករបាល់ទាត់របស់ក្លិបព្រឹទ្ធសភានៅឆ្នាំ២០០៩ ។ លោកបញ្ជាក់ថា ការចាប់យកអាជីពធ្វើជាអ្នកប្រដាល់អស់រយៈពេល៨ឆ្នាំ(១៩៩៨-២០០៦) វាល្មមឆ្អែតឆ្អន់ហើយ សូម្បីថ្មីៗនេះមានឧកញ៉ាម្នាក់បានទាក់ទងលោកឱ្យទៅធ្វើជាគ្រូប្រដាល់នៅក្លិបរបស់គាត់ក៏លោកបដិសេធមិនទទួលធ្វើការងារនេះដែរព្រោះលោកហាក់អស់នស្ស័យជាមួយកីឡាប្រដាល់តាំងពីដកខ្លួនដោយសារតែកត្តាមួយចំនួន ។ ចំពោះមូលហេតុដែលបង្ខំឱ្យលោកផ្ដាច់ខ្លួនភឹងចេញពីអាជីពជាកីឡាករប្រដាល់ទី១ដោយសារលោកមានវ័យចំណាស់បន្តិចទៅហើយចង់ការពារខ្សែក្រវាត់ចំនួន២ដែលលោកដណ្ដើមបាន និងទី២ដោយសារធុញទ្រាន់នឹងការច្រណែនឈ្នានីសរឿងចាប់គូប្រដាល់ខ្លាំងពេក។ អតីតម្ចាស់ខ្សែក្រវាត់២ប្រភេទទម្ងន់របស់ក្រុមហ៊ុនស្រាសាច់ដុំពិសេស(៥១គីឡូក្រាម) និងក្រុមហ៊ុនស្រាផែនដី(៥៧គីឡូក្រាម)ឆ្នាំ២០០៦ លោក ឡោ សំណាង មានស្រុកកំណើតនៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ដោយឪពុកម្ដាយរបស់លោកនៅរស់រានមានជីវិតនៅឡើយ។ លោកជាកូនទី៣ក្នុងចំណោមបងប្អូនប្រុសស្រីចំនួន១០នាក់ ក្នុងនោះមាន៣នាក់ជាកីឡាករប្រដាល់ប៉ុន្តែពេលនេះបានលាឈប់អស់ហើយ។ លោករៀបការប្រពន្ធនៅក្នុងឆ្នាំ២០០៧ រហូតមកទល់ពេលនេះមានកូនប្រុស២នាក់ ។ ឡោ សំណាង ប្រាប់ថា សព្វថ្ងៃលោកពិតជាសប្បាយចិត្តខ្លាំងណាស់ ព្រោះមុខរបរជាអ្នកបើករត់តាក់ស៊ីមានសេរីភាពគ្រប់គ្រាន់ […]
Read More