បរទេស ៖ បុរសជាប្ដីដែលមានមុខងារជាទាហានជើងទឹកអាមេរិកម្នាក់ ដែលទើបនឹងបញ្ចប់បេសកកម្មរបស់ខ្លួន ហើយបានត្រលប់មកផ្ទះវិញ មុនពេលវេលាកំណត់ព្រោះចង់ធ្វើឲ្យប្រពន្ធ និងកូនស្រី ភ្ញាក់ផ្អើល តែរូបគាត់បែរជា ជួបរឿងដ៏គួរឲ្យខកចិត្ត ដោយសារតែ ពេលគាត់មកដល់ ឃើញប្រពន្ធលួចលាក់រស់នៅជាមួយសាហាយទៅវិញ។ ទន្ទឹមនឹងនេះផងដែរ បុរសជាប្ដីរូបនោះ បានថតវីដេអូដែលបង្ហាញពីសកម្មភាព តាមទាន់ជាន់កែង ប្រពន្ធរបស់ខ្លួនដែលកំពុងតែនៅជាមួយសាហាយ រួចបង្ហោះលើ បណ្តាញអ៊ីនធើណិត ផងដែរ។ រឿងរ៉ាវខាងលើ ត្រូវបានបែកធ្លាយ បន្ទាប់ពីបុរសជាប្តី បានមកដល់ផ្ទះ ហើយចូលទៅក្នុង បន្ទប់ទឹក ស្រាប់តែឃើញ ប្រពន្ធរបស់គាត់ កំពុងតែនៅ ជាមួយបុរសម្នាក់ ផ្សេងទៀត។ ជាមួយគ្នានេះដែរ នារីជាប្រពន្ធ បានភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយព្យាយាមបិទបាំង រាងកាយអា ក្រា ត របស់នាង និងសួរប្តីថា៖ “តើអ្នកមកធ្វើអ្វីនៅទីនេះ?” ។ រីឯបុរសជាប្តី ក៏បានតបវិញថា៖ “ចុះអ្នកមកធ្វើអ្វីដែរនៅទីនេះ? កំពុងតែបោកប្រាស់ខ្ញុំ?” ។បន្ទាប់មក បុរសជាប្តី មិននិយាយអ្វីច្រើនទៀតទេ […]
Read Moreពោធិ៍សាត់៖ សត្វខ្ទីងដែលជាប្រភេទសត្វកម្រនៅកម្ពុជាមួយក្បាលទៀតហើយ ត្រូវបានព្រានព្រៃចិត្តអប្រិយដាក់អន្ទាក់ និងសម្លាប់។ គំនរសាច់ និងសពសត្វខ្ទីងដែលព្រានព្រៃប្រមូលយកទៅមិនទាន់អស់នោះ ត្រូវបានមន្ត្រីឧទ្យានុរក្ស និងមន្ត្រីនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ប្រទះឃើញនៅថ្ងៃទី២៣ ខែ មិថុនា ឆ្នាំ២០២០នេះ ពេលចុះល្បាតទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ក្នុងខេត្តពោធិ៍សាត់។ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានសម្តែងការសោកស្តាយយ៉ាងខ្លាំង ចំពោះការបាត់បង់សត្វខ្ទីងមួយក្បាលនេះ និងថ្កោលទោសចំពោះក្រុមជនល្មើសដែលតែងតែងលួចប្រព្រឹត្តបទល្មើសដាក់អន្ទាក់សត្វ និងបរបាញ់សត្វកម្រ បើទោះបីជាក្រសួងបរិស្ថាន និងសមត្ថកិច្ចពាក់ព័ន្ធខិតខំប្រឹងប្រែងក្នុងការការពារអភិរក្ស បង្កើនការផ្សព្វផ្សាយ អប់រំ កុំឱ្យបរបាញ់សត្វព្រៃយ៉ាងណាក៏ដោយ។ តាមការបញ្ជាក់របស់លោករដ្ឋលេខាធិការក្រសួងបរិស្ថាន សត្វខ្ទីងដែលត្រូវបានសម្លាប់ នេះមានជើងជាប់អន្ទាក់ ហើយស្នែងរបស់វាត្រូវបានគេកាត់យកទៅបាត់បន្សល់ទុកក្បាល និងសាច់ជាច្រើនគីឡូក្រាម ដោយបន្សល់ទុកនូវសាច់សត្វខ្ទីងដែលបានពន្លះជាដុំៗបម្រុងនឹងដឹកចេញ។ «នេះគឺជាសត្វខ្ទីងទី២ ហើយដែលត្រូវបានដឹងថា បានស្លាប់នៅក្នុងរយៈពេល ២ខែចុងក្រោយនេះ។ ខ្ទីងពេញវ័យមួយក្បាលអាយុប្រហែល ៥ឆ្នាំ ត្រូវបានដឹងថា ត្រូវបានព្រានបាញ់សម្លាប់ ដោយបន្សល់ទុកតែក្បាលនៅក្នុងដែនជម្រកសត្វព្រៃព្រះរកានៅក្នុងខេត្តព្រះវិហារកាលពីខែឧសភាកន្លងទៅ»។ នេះគឺជាការឱ្យដឹងរបស់លោក នេត្រ ភក្ត្រា។ លោក នេត្រ ភក្ត្រា បានលើកឡើងថា អន្ទាក់និងកាំភ្លើងកែច្នៃ គឺជាឃាតកលាក់មុខសម្លាប់សត្វព្រៃនៅកម្ពុជា ជារៀងរាល់ដែលចាំបាច់ត្រូវទប់ស្កាត់និងបង្ក្រាបកុំឱ្យមានការយកចូលក្នុងតំបន់ការពារធម្មជាតិ។ លោកថ្លែងថា […]
Read More