កាលពីថ្ងៃទី ០៣ ខែមីនា ឆ្នាំ ២០២១ កន្លងទៅនេះ ហេតុការណ៍ដ៏រន្ធត់បានកើតមានឡើង ក្រោយបុរសម្នាក់ឈ្មោះ Sarvesh Kumar នៅភូមិ Pandetara រដ្ឋ Uttar Pradesh ប្រទេសឥណ្ឌា បានកាន់ក្បាលកូនស្រីវ័យ ១៧ ឆ្នាំ ហើយដើរតាមផ្លូវទៅប៉ុស្តិ៍ប៉ូលិស ដោយសារតែលោកខឹង និង មិនពេញចិត្តមិត្តប្រុសរបស់កូន ។

តាមការចេញផ្សាយរបស់ទូរទស្សន៍ NDTB បានបញ្ជាក់ថា តាមចម្លើយសារភាពរបស់ឪពុកដ៏ឃោរឃៅរូបនេះ បានរៀបរាប់ថា រូបគេពិតជាបានសម្លា.ប់កាត់ក្បាលខ្លួនស្រីរបស់ខ្លួនពិតមែន ដោយសារតែខឹងនាងលួចមានមិត្តប្រុស ហើយលោកមានការមិនពេញចិត្តចំពោះទំនាក់ទំនងរបស់ពួកគេ ។ ជាងនេះទៅទៀត ឃាតកដៃឆៅរូបនេះ ថែមទាំងបានសារភាពថា រូបគេនឹងសម្លាប់សង្សារដែរ ប៉ុន្តែឥឡូវរកគេមិនទាន់ឃើញ ។

បច្ចុប្បន្ន Sarvesh Kumar ត្រូវបានប៉ូលិសឃាត់ខ្លួន និង បញ្ជូនទៅតុលាការ ខណៈប្រពន្ធក៏ត្រូវបានឃាត់ខ្លួនតាមក្រោយ ។ ដោយឡែក សាកសពកូនស្រីដែលប៉ូលិសរកឃើញនៅក្នុងផ្ទះរបស់ពួកគេនោះ ត្រូវបានប៉ូលិសយកទៅធ្វើកោសល្យវិច័យ ៕