
មីសួគឺជាប្រភេទអាហារមួយប្រភេទដែលគេនិយមយកវាមកឆាស្រុស ឫយកមកអប់ជាមួយគ្រឿងសមុទ្រ ឬសាច់ផ្សេងៗជាដេីម។ យ៉ាងណាមិញអ្នកដែលនិយមពិសារមីសួ សូមមានការប្រុងប្រយ័ត្នឱ្យមែនទែន មុននឹងលោកអ្នកយកវាទៅធ្វេីម្ហូប។
តាមរយៈគណនីហ្វេសប៊ុកមួយឈ្មោះ Ma Nech បានបង្ហាញថា នៅក្នុងមីសួមានលាយជាមួយខ្សែនីឡុង បេីមេីលមួយភ្លែតទៅដូចជាសសៃមីសួដែរ។
គណនីឈ្មោះ Ma Nech ដដែលនោះបានសរសេរបង្ហោះថា “អ្នកចូលចិត្តញាំមីស៊ួមុននឹងហូបមេីលផងណា គឺនៅក្នុងមីស៊ួមានខ្សែលីងឡុង”
យ៉ាងណាមិញសូមបងប្អូនមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់មុននឹងទទួលទាន ព្រោះសុខភាពពិតជាសំខាន់ខ្លាំងណាស់ចំពោះមនុស្សគ្រប់រូប។