
សំណើច ៖ លោកប្តីថ្ងៃនេះមកផ្ទះខុសម៉ោង ជាហេតុនាំឱ្យប្រពន្ធខឹងជាខ្លាំង ហើយនាងជាមនុស្សស្អប់បំផុតប្តីប្រមឹក ហើយទៅណាមកណាមិនប្រាប់នាងឱ្យដឹងមុន។
ទីបំផុតម៉ោង៣ទើបនាងប្រពន្ធឮសូរគោះទ្វារមុខផ្ទះ។ ហើយខណៈនាងកំពុងឈរសម្លក់សម្លឹងពីលើជណ្តើរ ប្តីនាងនៅខាងក្រោមឯណោះវិញកំពុងស្រវឹងឡើងជណ្តើរមិនរួច។
នាងប្រពន្ធសួរទៅប្តីទាំងក្តៅស្លឹកត្រចៀកថា “លោកប្តីឯងមានដឹងថាថ្មើរនេះម៉ោងប៉ុន្មានហើយទេ?!”។
ប្តីឆ្លើយយ៉ាងឡូយ “កុំរំភើបពេកអូនសម្លាញ់។ បងមកយឺតព្រោះរវល់ទិញអីវ៉ាន់មកផ្ទះ”។
ភ្លាមនោះភរិយាប្តូរឥរិយាបថ រួចចុះជណ្តើរទៅជួយគ្រាប្តីយ៉ាងលឿន ហើយសួរ “តើបងទិញអីមកផ្ទះ បងសម្លាញ់”។
ប្តីឆ្លើយយ៉ាងឡូយ “អូនឯងទៅបើកគូទឡានយកស្រាបៀរ៣កេះឱ្យបងផង បងលើកអត់រួចទេ…!!!”៕