
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា នៅវេលាម៉ោង ២.៥០នាទីថ្ងៃទី២២ តុលា ២០២០ មានករណីផ្ទុះ អា វុ ធ នៅចំណុចមុខសាលាបឋមសិក្សាសាមគ្គី(ផ្លូវជាតិលេខ៦)ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប។
ជនបង្កឈ្មោះ ចាន់ ផល ហៅពៅ ភេទប្រុស អាយុប្រហែល៥០ឆ្នាំ ទីលំនៅភូមិស្វាយធំ ខេត្តសៀមរាប ជិះរថយន្តពណ៌ខ្មៅមិនស្គាល់ម៉ាកស្លាកលេខ៨៧៨៧ អា វុ ធ ម៉ាកK៥៤លេខ៣៧៦៣។
ក្នុងហេតុការណ៍បាញ់នោះ បណ្តាលឲ្យជ ន រ ង គ្រោះ ឈ្មោះ សំអុល សុខដានី ភេទស្រី អាយុ២៧ឆ្នាំ ទីលំនៅភូមិសាមគ្គី សង្កាត់ឫស្សីកែវ ភ្នំពេញ រងរបួសធ្ងន់ចំដើមទ្រូងខាងឆ្វេង១គ្រាប់(បៀមគ្រាប់)។
ក្រោយមានការអា វុ ធ ជនបង្ក បានឡើងរថយន្តគេចខ្លួនបាត់ ចំណែក ជ ន រ ង គ្រោះ ត្រូវបានសមត្ថកិច្ចដឹកបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។
សមត្ថកិច្ចកំពុងដុ ត ដៃដុ ត ជើងស្រាវជ្រាវរកជនបង្ក ដើម្បីចាត់ការតាមផ្លូវច្បាប់។ ប្រភពបានឲ្យដឹងថា ក្នុងករណីនេះ ជនបង្កគឺជាប្តីមិនទាន់ការ ហើយអាចដោយសារទំ នា ស់ ពាក្យសម្តី (ប្រ ច័ ណ្ឌ )៕