
ភ្នំពេញ៖ ក្មេងទំនើង បង្ហោះម៉ូតូប្រសេចប្រសាចពេញផ្លូវ ត្រូវបានកម្លាំងនគរបាលខណ្ឌជ្រោយចង្វារ សហការជាមួយកម្លាំងសន្តិសុខក្រុមហ៊ុនOCIC បង្រ្កាបចាប់បាននៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង០៦ល្ងាច ចំនុចមហាវិថីOCIC ក្នុងសង្កាត់ជ្រោយចង្វារ ឃាត់ម៉ូតូបាន ៥គ្រឿង យុវជនឈាមរាវ ៨នាក់ នេះជាដំណឹងបឋមដែលក្រុមការងារហង្សតូចទទួលបាន៕ ប្រភព៖ សារព័ត៌មាន ហង្សតូច