
Daily Mail៖ នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មាន Daily Mail កាលពីសប្បាយមុន បានអោយដឹងថា មានករណីនេះវះពោះស្ត្រីមាន ផ្ទៃពោះម្នាក់យកកូន ដែលធ្វើលើដោយប្តីប្រពន្ធ ១គូ។
នេះបើតាមការចេញផ្សាយនោះបានអោយដឹងថា ហេតុការណ៍មួយនេះបានកើតឡើងនៅប្រទេស ប្រស៊ីល។ ក្នុងនោះមានស្រ្តីម្នាក់បានមកមន្ទីពេទ្យ ជាមួយនឹងទារកម្នាក់ ដោយនាងបានប្រាប់ពេទ្យ ថានេះជាកូនរបស់ខ្លួនដែលទើបតែសម្រាល។
ប៉ុន្តែខាងមន្ទីពេទ្យហាក់មានការ ស ង្ស័ យ ក្រោយ ស្ត្រីម្នាក់នោះមិនអនុញ្ញាតអោយពេទ្យពិនិត្យរូបនាង នឹងពិសេសនាងដើរបានតាមធម្មតា ដែលនាងបញ្ជាក់ថាទើបសម្រាលកូនរួច។
មិនយូរប៉ុន្មានប៉ូលីសបានទទួលដំណឹងអំពីការ ប្រទះឃើញ សា ក ស ព នារីម្នាក់នៅក្នុងព្រៃ ដែលនាងត្រូវបាន ស ម្លា ប់ ដោយការវះពោះយកកូន ៨ខែរបស់ខ្លួន។
ក្រោមមកទើបស្ត្រីខាងលើបានសារភាពថា ខ្លួនបាន ស ម្លា ប់ នឹងវះពោះយកកូនមែន។ ដោយនាងធ្វើការបញ្រ្ចកស្រាទៅលើនារីរងគ្រោះ មុននឹងធ្វើសកម្មភាពវះពោះ៕