
វៀតណាម៖ ថ្មីៗនេះនៅ ស្រុក ប៊ិញ ថាញ់ ទ្រុង ខេត្ត ដុងថាប់ ប្រទេសវៀតណាមមានករណីប្រទះឃើញក្រពើធំមួយនៅមាត់បឹង ដែលយាមប្រភបបានឲ្យដឹងថា បើទោះបីបានចិញ្ចឹម សត្វក្រពើធ្វើអាជីវកម្ម ជាយូរណាស់មក ហើយ ក្តី ប៉ុន្តែមិនបាន ផ្តល់ព័ត៌មាន ឬសុំច្បាប់ពីមន្ត្រីក្នុង តំបន់នោះឡើយ ។
ទាំងនោះហើយពេល មាន គ្រោះទឹកលិចដូចជា ពេលនេះ ម្ចាស់ដែល ចិញ្ចឹមនឹងត្រូវទទួលខុសត្រូវ ក្រោយក្រពើចេញពនេចរ«គោះទ្វារ»ផ្ទះពលរដ្ឋ ដែលរង ការលិចទឹកដូចគ្នា។
នៅវេលាថ្ងៃត្រង់ ថ្ងៃទី១៩ ខែតុលា លោក ផាម វាំង យ៉ុង អនុប្រធានគណៈកម្មាធិការស្រុក ប៊ិញ ថាញ់ ទ្រុង ខេត្ត ដុងថាប់ បានឲ្យដឹងថា រូបភាពស្តីពី សត្វក្រពើបែ កទ្រុង ចេញពនេចរបាន
រកឃើញម្ចាស់ ហើយ គឺជារបស់គ្រួសារលោក ផាម ថាញ់ងី ដែលបានចិញ្ចឹមក្រពើ ២ក្បាល ។ លោកនឹងត្រូវផាក ពិន័យ គិតជាទឹកប្រាក់ដល់ទៅ ៣៥០លានដុង ប្រមាណជាង ១ម៉ឺនដុល្លារអាមេរិក ។
សត្វក្រពើដែល ចេញពីទ្រុងដោយទឹកលិច មានប្រវែង១,៥ម៉ែត្រ មានទម្ងន់ដល់ទៅ ៧០គីឡូក្រាម ហើយ អាចប ង្ក គ្រោះ ថ្នាក់ដល់ មនុស្សបាន។
តាមការស្រាវជ្រាវ ទីកន្លែង ចិញ្ចឹមក្រពើ មិនមានការ ការពារល្អ គ្មានសុវត្ថិភាព ដោយគ្រាន់តែយក សំណាញ់បង្ខាំង តែប៉ុណ្ណោះ។
ពេលទឹកជន់លិច សត្វក្រពើ ងា យចេញទៅខាងក្រៅ ។នៅវេលាថ្ងៃត្រង់ ថ្ងៃទី១៩ ខែតុលា សត្វក្រពើនោះត្រូវបានក្រុមជំនាញចាប់បានហើយ ក្រោយពលរដ្ឋ ភ័យខ្លាចពីសុវត្ថិភាពដល់កូនចៅរបស់ខ្លួន៕