
បន្ទាយមានជ័យ៖ គួរអាសូរបំផុតកុមារីអាយុ១៣ឆ្នាំពីនាក់បងប្អូនបាននាំដើរកាត់ទឹកកំពុងហូរយ៉ាងខ្លាំង ក៏រអិលជើងដួលធ្លាក់ចូលទឹកបណ្តាលឲ្យទឹកគួចយកទៅបាត់ ខណៈដែលប្អូនស្រីត្រូវបានគេជួយសង្គ្រោះទាន់ពេលវេលាស្ថិតក្រោមការសង្គ្រោះ។
ហេតុការណ៍គួរឲ្យរន្ធត់នេះ បានកើតឡើងនៅវេលាម៉ោង១០និង៣០នាទីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ត្រង់ចំណុចអូរម្កាក់ ស្ថិតភូមិកន្ទួត សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ក្រោយពីទទួលបានព័ត៌មានភ្លាម លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ រួមនឹងកងកម្លាំងទាំង៣ប្រភេទ ក៏បានបើកប្រតិបត្តិការចុះរាវរករហូតដល់វេលាម៉ោង៤និង៣០នាទីល្ងាចថ្ងៃដ៏ដែលទើបរក ស ព ឃើញ។
លោកវរសេនីយ៍ឯក ស៊ី ឌី អធិការក្រុងសិរីសោភ័ណ បានឲ្យដឹងថាកុមារីរងគ្រោះឈ្មោះ យ៉ៃ ម៉ាយ៉ា អាយុ១៣ឆ្នាំ បានលង់ទឹក ស្លាប់(មិនចេះហែលទឹក) នៅចំណុចអូរម្កាក់ ក្នុងស្រះទឹកជាប់ និងហាងខ្សាច់មាស ស្ថិតនៅក្នុងភូមិកន្ទួត សង្កាត់ ភ្នៀត ក្រុងសិរីសោភ័ណ។
លោកបញ្ជាក់ថា មុនពេលកើតហេតុមានក្មេងស្រីទាំង២នាក់បងប្អូនបានដើរពីភូមិកន្ទួត(ត្រង់ចំនុចអូរម្កាក់)រួចក៏ត្រ ឡប់ទៅភូមិវិញ មកដល់ចំណុចកើតហេតុខាងលើកឃើញបងស្រីរអិលជើងដួល
ហើយប្អូនស្រីក៏បានចាប់ទាញដៃហើយរអិលធ្លាក់ទៅក្នុងស្រះទាំង២នាក់ ដោយប្អូនស្រីបានតោងមែកឈើជាប់ត្រូវបានអ្នកភូមិឃើញមកជួយសង្គ្រោះបានទាន់ពេលវេលា រីឯចំ ណែកបងស្រីត្រូវទឹកគួចទៅបាត់។
ក្រោយពីរក ស ព ជនរងគ្រោះឃើញសមត្ថកិច្ចបានប្រគល់សពជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី នៅវត្តចមសទ្ធា វាស(ហៅវត្តស្វាយចាស់) សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ៕