
ហេតុការណ៍ដ៏គួរអោយញាក់សាច់មួយ បានកើតឡើង ខណៈក្រុមអ្នកទេសចរណ៍ មួយក្រុមជួបហេតុការណ៍ផ្ទាល់ និងយកកាម៉េរ៉ាថតបានទាំងថ្ងៃ ដោយសង្ស័យថា ជាមនុស្សក្រៅភព កាលពី ពេលថ្មីៗនេះ ស្របដែលអ្នកវិទ្យាសាស្ត្រ កំពុងស្រាវជ្រាវបន្ត ហើយវាក៏ជាហេតុការណ៍មួយ ដែលធ្វើអោយមនុស្សជាច្រើនលាននាក់ ចាប់អារម្មណ៍ជាទីបំផុត បើទោះបីជាអ្នកវិទ្យាសាស្រ្ត នៅមិនទាន់ ហ៊ានអះអាងថា ជាមនុស្សក្រៅភព តែមនុស្សមួយចំនួន ជឿថាមានពិតប្រាកដមែន។
កាលពីពេលថ្មីៗនេះ អ្នកវិទ្យាសាស្ត្របានរកឃើញ ភពមួយនៅចម្ងាយពីផែនដី ដល់ទៅ៤០ឆ្នាំពន្លឺឯណោះ ហើយក្នុងភពដែលគេរកឃើញនោះ ត្រូវបានអ្នកវិទ្យាសាស្ត្រដាក់ឈ្មោះអោយថា TRAPPIST-1។ ភពមួយនេះ ត្រូវបានគេអះអាង មានវត្ថុចម្លែកជាច្រើន គួរអោយចាប់អារម្មណ៍ ព្រោះពេលគេមើលដំបូង ឃើញតែភពតូចពីរបីប៉ុណ្ណោះ តែនៅពេលគេប្រើយឹតរបស់ NASA (Spitzer Space Telescope) គេបានរកឃើញថា មានភពដល់ទៅ៧ឯណោះនៅក្នុងនោះ ។
ដោយមានអំណះអំណាងទាំងនេះ គេអាចសន្និដ្ឋានបានថា ភពនៅក្នុងប្រព័ន្ធ TRAPPIST-1 គឺពិតជាមានជីវិតរស់នៅ ពិតប្រាកដមែន ហើយក្នុងពេលឆាប់ៗនេះ គេជឿថា អ្នកវិទ្យាសាស្ត្រ នឹងរកឃើញពីជីវិតរបស់ អ្នករស់នៅក្រៅភព មកបង្ហាញអោយមនុស្សទូទាំងពិភពលោក បានដឹងជាមិនខាន ។
បច្ចុប្បន្នមនុស្សជាច្រើនលាននាក់ កំពុងរង់ចាំមើល ការព្យាករណ៍ព្រឹត្តិការណ៍ធំៗ ដែលនឹងមកដល់ ដូចជា៖ – នៅឆ្នាំ២១៣០ មនុស្សក្រៅភព នឹងមកជួយមនុស្សនៅលើផែនដី អោយមានសមត្ថភាព អាចរស់នៅក្នុងទឹកបាន – នៅឆ្នាំ៣០០៥ នឹងមានសង្គ្រាមនៅភពអង្គារ – នៅឆ្នាំ៣៧៩៧ ផែនដីយើង នឹងរលាយអស់ ប៉ុន្តែមនុស្សនៅលើផែនដី មិនស្លាប់ផុតពូជទាំងអស់នោះទេ ព្រោះពេលនោះ មនុស្សមានសមត្ថភាពបំលាស់ទី គេចចេញទៅរស់នៅលើ ភពផ្សេងទៀតបាន ។
ខាងក្រោមនេះជាព្រឹត្តិការណ៍ ធំៗដែលគួរអោយចាប់អារម្មណ៍ ដែលលោកយាយហោរា ពិភពលោកពិការភ្នែកទាំងសងខាង បានទស្សន៍ទាយព្យាករណ៍ទុក៖ – នៅឆ្នាំ២០២៣ ៖ គន្លងផ្លូវរបស់ផែនដីផ្លាស់ប្តូរ – នៅឆ្នាំ២០២៨ ៖ មនុស្សលោកនឹងអាចទៅដល់ភពព្រះសុក្រ ក្នុងបំណងស្វែងរកប្រភពថាមពលថ្មី – នៅឆ្នាំ២០៣៣ ៖ ទឹកសមុទ្រជន់ឡើងខ្ពស់ ដោយសារទឹកកក នៅប៉ូលខាងជើងរលាយខ្លាំង – នៅឆ្នាំ២១៧០ ៖ គ្រោះរាំងស្ងួតធ្ងន់កើតឡើងទូទាំងពិភពលោក – នៅឆ្នាំ៣៧៩៧ ៖ អវសាននៃភពផែនដី ប៉ុន្តែមនុស្សលោកអាចធ្វើបម្លាស់ទី គេចទៅរស់នៅលើភពផ្សេងបាន ៕ អត្ថបទ៖ freedomnewskh
សូមទស្សនាវីដេអូខាងក្រោម៖