
រាជធានីភ្នំពេញ៖ កាលពីម្សិលមិញនេះលើគណនីផ្លូវការរបស់តារាសម្ដែងជើងចាស់លោក ទេព រិនដារ៉ូ បានប្រកាសនូវដំណឹងមិនល្អមួយដល់សាធារណជនឲ្យបានជ្រាបច្បាស់ជៀសវាងការភ័ន្តច្រឡំ
ករណីមានជនអគតិបានបង្កើតគណនីក្លែងក្លាយដោយប្រើប្រាស់រូបលោក យកទៅប្រព្រឹត្តរឿងបោកប្រាស់លើបណ្ដាញសង្គម ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសលោកជាខ្លាំងផងដែរ។
យ៉ាងណាក្ដីលោក ទេព រិនដារ៉ូ បានរៀបរាប់ដោយសំណេរបញ្ចៀសការយល់ច្រឡំណាមួយ ពីសំណាក់មហាជនថា៖ «មានអ្នកបោកប្រាស់យកឈ្មោះខ្ញុំទៅប្រើទៀតហើយ បើឃើញ ឬបានទទួលសារនេះកុំជឿអោយសោះ ខ្ញុំអត់ដឹងទេ..!
សូមមេត្តាប្រយ័ត្នប្រយែងផង សូមអរគុណ»។ នៅពីក្រោមដំណឹងអាក្រក់នេះ គេក៏ឃើញមានអ្នកលេងបណ្ដាញសង្គមជាច្រើនបានចូលរួមបញ្ចេញមតិ ហាក់យល់ច្បាស់នូវរឿងហេតុនេះថា៖ «មែនហើយអ្នកបោកមានច្រើនហើយខ្ញុំធ្លាប់ជួបដែរ»៕