
សារព័ត៌មានបរទេសផ្សាយថា នារីចិនអាយុ២២ឆ្នាំម្នាក់បានប្តឹងមន្ទីរពេទ្យមួយពី ប ទធ្វើឱ្យ ស ន្ទះ ព្រ ហ្ម ចា រី របស់នាងដា ច់រហែក ខណៈពេលចូលត្រួតពិនិត្យភាពបរិសុទ្ធនៅមុនពេលរៀបការ ។
កាសែតក្នុងស្រុករបស់ចិនកាលពីពេលថ្មីៗនេះផ្សាយថា នារីម្នាក់នោះបានធ្វើដំណើរទៅត្រួតពិនិត្យព្រ ហ្ម ចា រី នៅមុនពេលរៀបអាពាហ៍ពិពាហ៍ក្នុងមន្ទីរពេទ្យមួយ នៅទីក្រុងជាំងស៊ឺ ប្រទេសចិន ។
នារីនោះបញ្ជាក់ថា នាងមានអារម្មណ៍ឈឺចាប់ត្រង់ ប្រ ដា ប់ ភេ ទ ខណៈពេលគ្រូពេទ្យត្រួតពិនិត្យនៅផ្នែកខាងក្នុង ប៉ុន្តែគ្រូពេទ្យប្រាប់ថា សូមកុំបារម្ភអី ។
ទោះជាយ៉ាងណាក្តី នាង ស ង្ស័ យ ថា គ្រូពេទ្យធ្វើឱ្យ ខូ ច ប ង់ ព្រ ហ្ម ចា រី របស់នាងព្រោះមានហូរឈាម ។
ក្រោយមកបានទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យមួយផ្សេងទៀត ហើយគ្រូពេទ្យបញ្ជាក់ប្រាប់នារីវ័យក្មេងរូបនោះឱ្យដឹងថា ស ន្ទះ ព្រ ហ្ម ចា រី បស់នាងបានដាច់រហែក ។ ដឹងដូច្នេះហើយនាងក៏ ប្តឹ ង ប៉ូលិស និងទារសំណងពីមន្ទីរពេទ្យបង្កហេតុនោះ ។
នៅទីក្រុងនានាក្នុងប្រទេសចិន ការដេរ ស ន្ទះ ព្រ ហ្ម ចា រី កំពុងតែពេញនិយម ។ ដូច្នេះហើយរឿងក្តីរបស់នារីម្នាក់នោះមិនមែនជាករណីចម្លែកទេ ដោយកាលពីមុនក៏ធ្លាប់កើតហេតុស្រដៀងគ្នានោះដែរ ។
កាលពីឆ្នាំ២០១៣ នារីអាយុ២៥ឆ្នាំម្នាក់ រស់នៅទីក្រុងឈើនចើន បាន ប្តឹ ង ទារសំណងពីមន្ទីរពេទ្យមួយចំនួន២សែនយាន់ ដោយចោទថាគ្រូពេទ្យ ចា ប់ រំ លោ ភ ប្ល ន់ ព្រ ហ្ម ចា រី របស់នាង ខណៈពេលកំពុងពិនិត្យអវយវៈភេទ ។
ចំណែកស្ត្រីម្នាក់ទៀតនៅក្រុងសៀងហៃបានប្តឹងបុរសម្នាក់ពីប ទ បំ ផ្លា ញ ព្រ ហ្ម ចា រី របស់នាង ខណៈគេមានប្រពន្ធហើយ ៕