
យោងតាមប្រភពពីផេកលោក ផែង វណ្ណៈ៖ លោកឧត្ដមសេនីយ៍ទោ ចេវ ហាក់ ស្នងការរងនគរបាលរាជធានីភ្នំពេញ ទទួលបន្ទុកចរាចរណ៍ បានអោយ PVNN ដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍បុកហេីយថយកិនបណ្ដាលអោយមនុស្ស ស្លា ប់ នោះគឺ កេីតឡេីងនៅ ចំណុចផ្លូវ ១៧៣ កែងផ្លូវ ៣២៨ សង្កាត់ ទួលស្វាយព្រៃ ១ ខណ្ឌ បឹងកេងកង វេលាម៉ោង ២៣:៣០ នាទី ថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០២០ ដោយរថយន្តបានបេីកបុកម៉ូតូជ ន រ ង គ្រោះ ពីក្រោយ ។
ជនបង្កឈ្មោះ យ៉ាន់ណា លីណា ភេទ ប្រុស អាយុ ៣០ ឆ្នាំ មុខរបរ ពេទ្យធ្មេញ ស្នាក់នៅផ្ទះលេខ ៥ អឹម ក្រុមទី ៤ ភូមិ ព្រៃព្រីងខាងត្បូងទី ១ សង្កាត់ចោមចៅ ២ ខណ្ឌ ពោធិ៍សែនជ័យ ។ រថយន្ដជនបង្ករ ម៉ាក Lexus NX 200 T ស្លាកលេខ ភ្នំពេញ 2BH-8494 ភ្នំពេញ ។
សមត្ថកិច្ចនគរបាលចរាចរណ៍រាជធានីភ្នំពេញ បាន ឃា ត់ ខ្លួនជនបង្កនៅថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០២០ ។ លោកឧត្ដមសេនីយ៍ទោ ចេវ ហាក់ បានបន្តថា ថ្ងៃស្អែកសមត្ថកិច្ចរបស់លោកនឹងបញ្ជូនសំណុំរឿងករណីនេះទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញដេីម្បីចាត់ការបន្តតាមច្បាប់ ។
តាមរយៈវីដេអូដែលបានចែកចាយលេីបណ្ដាញសង្គម ហ្វេសប៊ុក ឃេីញថា ជបង្កពិតជាមានចរិត ឃោ រ ឃៅ ព្រៃ ផ្សៃ ណាស់ បន្ទាប់ពីបុកជន រង គ្រោះ ពីក្រោយមិន ស្លា ប់ ហេីយជនបង្ក បានបេីកថយក្រោយកិនជន រ ង គ្រោះ បន្ថែមរហូតដល់ ស្លា ប់ ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ។ បច្ចុប្បន្នជនរ ង គ្រោះ កំពុងតំកល់ធ្វេីបុណ្យនៅវត្តសំរោងអណ្ដែត ។
មហាជនបានថ្កោលទោសចំពោះ ទង្វើ ព្រៃ ផ្សៃ របស់អ្នកបេីកបរ យ៉ាន់ណា លីណា និងសូមអោយតុលាការផ្ដន្ទា ទោ ស ជនបង្ករអោយបានធ្ងន់ធ្ងរ ។