
តាមប្រភពពីផេកលោក ផែង វណ្ណៈ បានបង្ហោះថា “ បេីកបុកមិនទាន់ស្លាប់ ថយមកកិនសម្លាប់តែម្ដង
តាមមេីលវីដេអូនេះ មិនមែនជាករណី គ្រោះថ្នាក់ចរាចរណ៍ទេ តែអាចជា ករណីឃាតកម្មគិតទុកមុន ច្រើនជាង ព្រោះជនបង្ករ បុកសម្លាប់ហេីយ ខ្លាចជនរងគ្រោះមិនស្លាប់ជនបង្ករបានថយរថយន្តមកកិនថែម និងបានបេីកភ្លេីងបញ្ចាំងមេីលទៀត ។ ហេតុការណ៍ដ៏សាហាវឃោរឃៅនេះបានកេីតឡេីងនៅវេលាម៉ោង ២៣:២៤ នាទី យប់ថ្ងៃទី ១៥ តុលា ឆ្នាំ ២០២០ ។
សូមសមត្ថកិច្ចមេត្តាស្រាវជាវករណីនេះផង ខ្ញុំជឿជាក់ថា កាមេរ៉ាសុវត្ថិភាពតាមដងផ្លូវ អាចជាពន្លឺ ស្រាវជ្រាវរកជនសង្ស័យឃេីញ ។ ជាពិសេសមានសាក្សី ២-៣ នាក់ បានចេញមកមេីលដែរ ។ សង្ឃឹមថា សាក្សីនឹងស្គាល់ស្លាកលេខរថយន្ដជនល្មេីសជាក់ជាពុំខាន ។ ប្រភព ៖ សុផាណា អ្នកចូលចិត្តផុស ”