
មានហេតុការណ៍ដ៏គួរឱ្យសង្វេគមួយបានកេីតឡេីង ដោយម្ដាយ និងកូនស្រីម្នាក់ បានរអិលជេីង ត្រូវទឹកគួចយកទៅបាត់ ពេលកំពុងដេីរបេះម្ទេស។ ករណីនេះបានកេីតឡេីងនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ ស្ថិតក្នុង ភូមិព្រៃវេង ឃុំគម្រូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
តាមប្រភពពីហ្វេសប៊ុកបានសរសេរថា “ពីរនាក់ម្តាយកូនឆ្លងទឹកអូរ ទៅបេះផ្លែម្ទេសបណ្តាលអោយលង់ទឹក ស្លា ប់ ទាំង២ នៅភូមិព្រៃវេង ឃុំគម្រូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ បច្ចុប្បន្ន សមត្ថកិច្ច បានរកឃើញ សាក ស ព កូន ចំណែក សាក ស ព ម្តាយ សមត្ថកិច្ចកំពុងស្វែងរកបន្ត ។ 15.10.2020“៕