
ក្មេងស្រីជនជាតិទំពួនម្នាក់ ត្រូវបាន យុវ ជ ន ល្មោ ភ កា ម ចា ប់ រំ លោ ភ សេ ព ស ន្ថ វៈ បានសម្រេចជាច្រើនឆ្នាំមកហើយ ទើបពេលនេះបានបែកការដល់ឪពុកម្តាយ ក្មេ ង ស្រី រ ង គ្រោះ។
ការឃា ត់ ខ្លួនយុវជនខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅភូមិរ៉យ ឃុំកិចុង ស្រុកបរកែវ ខេត្តរតនគិរី។
លោក តាំង សុក្រ អធិការរងទទួលផែនព្រហ្មទណ្ឌបានឲ្យកម្ពុជាថ្មី ដឹងកាលពីល្ងាចថ្ងៃទី១៣តុលានេះថា ក្មេ ង ស្រី រ ង ត្រូវបានយុវ ជ ន ល្មោ ភ កា ម ចា ប់ រំ លោ ភ ម្នាក់លួងលោមថា
ជួលក្មេងស្រីឲ្យទៅរើសគ្រាប់ស្វាយចន្ទីឪពុករបស់ខ្លួន បន្ទាប់មកក៏បានចា ប់ រំ លោ ភ សេ ព ស ន្ថ វៈ នៅក្នុងខ្ទមចាំចម្ការចន្ទីរបស់ឪពុកខ្លួន ចាប់តាំងពីក្មេងស្រីនោះ អាយុទើបតែ៩ឆ្នាំមកម្ល៉េះ។
លោកអធិការរងបានបន្តទៀតថា មកដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ កន្លងទៅ ក្មេងស្រីរូបនេះមានអាការៈមិនស្រួលខ្លួន ហើយក៏បានប្រាប់ទៅបងថ្លៃរបស់នាងថា នាងបានឈឺនៅត្រង់ប្រ ដា ប់ ភេ ទ ពេលនោះបងថ្លៃនាងលឺដូច្នេះ ក៏បានប្រាប់បន្តទៅឪពុកម្តាយរបស់នាងឲ្យបានដឹង។
ក្រោយមកឪពុកម្តាយក៏បានរាយការណ៍ជូនទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកធ្វើការអន្តរាគមន៍ ភ្លាមៗនោះដែរ សមត្ថកិច្ចបានរាយការណ៍ទៅព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្ត ហើយបានចុះឃាត់ខ្លួនយុវជន ល្មោ ភ កា ម រូបនេះ រង់ចាំធ្វើកោសល្យវិច័យលើក្មេងស្រីនោះសិន។
លោកអធិការរងបានបញ្ជាក់ទៀតថា ក្មេ ង ស្រី រ ង ត្រូវបានសមត្ថកិច្ចជំនាញយកទៅធ្វើកោសល្យវិច័យនៅមន្ទីរពេទ្យបង្អែកខេត្ត ហើយគ្រូពេទ្យបានចេញលទ្ធផលឃើញថា ក្មេងស្រីម្នាក់នេះ ពិតជាមានគេ ចា ប់ រំ លោ ភ ពិតប្រាកដមែន ហើយមានស្នាមរងរបួសទៀតផង។
ក្មេងស្រីរងគ្រោះមានឈ្មោះ ខ.ប.យ អាយុ១២ឆ្នាំ ជនជាតិទំពួន មានទីលំនៅភូមិ/ឃុំកើតហេតុខាងលើ បានចាប់ចា ប់ រំ លោ ភ សេ ព ស ន្ថ វៈ ទៅលើក្មេងស្រីនេះ ចំនួន៣ឆ្នាំមកហើយ ទើបបានបែកធ្លាយ។
លោកថា យុវជននេះបានសារភាពប្រាប់នៅមុខសមត្ថកិច្ចថា ខ្លួនពិតជាបានចា ប់ រំ លោ ភ សេ ព ស ន្ថ វៈ ទៅលើក្មេងស្រីនោះពិតប្រាកដមែន យុវជននេះមានឈ្មោះ រៀង ចិត្រា អាយុ២៦ឆ្នាំ ជនជាតិទំពួន មានទីលំនៅភូមិ/ឃុំជាមួយ ជ នរ ង គ្រោះ។
សមត្ថកិច្ចបានធ្វើការឃា ត់ ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកបរកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់វិធានការទៅតាមផ្លូវច្បាប់៕