
ក្រសួងធនធានទឹក & ឧតុនិយមថៃ កំពុងបារម្ភព្យុះចំនួន ៣ ដែលប៉ះពាល់ដល់ប្រទេសថៃ ហើយជឿថាវាក៏អាចប៉ះពាល់ដល់កម្ពុជាយើងដូចគ្នា:
1.ព្យុះឈ្មោះ Linfa ចាប់ពីថ្ងៃទី11ដល់13 តុលា 2020
2.ព្យុះឈ្មោះNangka កំពុងប្រមូលកម្លាំងនៅសមុទ្រចិនខាងត្បូង ផលប៉ះពាល់ចាប់ពីថ្ងៃទី14ដល់15 តុលា 2020
3.ព្យុះឈ្មោះ Saudel កម្លាំងខ្លាំងជាងព្យុះ 2 ខាងលើ កំពុងប្រមូលកម្លាំងនៅជិតភីលីពីន ផលប៉ះពាល់ចាប់ពីថ្ងៃទី 16 ដល់ 19 តុលា 2020.
មិនដឹងថា កម្ពុជាប៉ះពាល់ប៉ុនណាទេពីព្យុះពួកនេះ សូមជូនពរបងប្អូនជួបតែសុវត្ថិភាព & ប្រុងប្រយ័ត្នអោយបានខ្ពស់.
ដោយឡែក យោងតាម តាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម មានព្យុះពីរទៀតកំពុងរំកិលមកកាន់សមុទ្រចិនខាងត្បូង ដែលមានមានឥទ្ធិពលគ្របដណ្តប់មកលើប្រទេសកម្ពុជា។
ព្យុះទី ១៥ មាន ឈ្មោះ ណាងកា (NANGKA) កំពុងរំកិលមកដល់ភាគខាងជើងវៀតណាមនៅថ្ងៃ ១៥ នេះ និងព្យុះទី ១៦ សូដែល (SAUDEL) ដែលមានកម្លាំងខ្លាំង អាចឆ្លងចូលប្រទេសកម្ពុជាតាមខេត្តរនគិរីនៅថ្ងៃ ១៨-១៩ ក្នុងកម្លាំងជាវិសម្ពាធ និងសម្ពាធទាប។