
ស្រុកព្រៃនប់-ក្រោយអគ្គិភយ័ឆេះបំផ្លាញផ្ទះខូចខាតទាំងស្រុងកាលពីយប់ថ្ងៃ១២តុលា២០២០ លោកយាយ អុិន នឹម ដែលមានវយ័ជរាអាយុ៧៧ឆ្នាំទៅហើយនោះ ត្រូវបានសាខាកាកបាទក្រហមខេត្តផ្តល់ជំនួយជាបឋមមាន ថវិកា ម្ហូបអាហារនិងសម្ភារៈប្រើប្រាស់មួយចំនួន។
ប៉ុន្តែអ្វីដែលនៅជាបញ្ហាប្រឈមនោះ គឺលំនៅដ្ឋានសម្រាប់រស់នៅបន្ត ក្នុងនោះបើតាមប្រភពខ្លះថា អាចនឹងមានសប្បុរសជនបរិច្ចាគថវិកាជួយសង់ផ្ទះជូនលោកយាយរស់នៅវិញ ។
បច្ចុប្បន្នលោកយាយរស់នៅភូមិបត់គគីឃុំអូរឧកញ៉ាហេងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ៕ ប្រភព៖ Huy Bunleng News