
ខេត្តកំពង់ស្ពឺ ៖ កាលពីពេលថ្មីៗនេះមានគណនីហ្វេសប៊ុកមួយឈ្មោះ Chan Neang បានបង្ហោះរូបភាពរបស់ ព្រះសង្ឃមួយអង្គដែលកំពុងអង្គុយសមាធិ ដែលព្រះអង្គនោះគឺជនជាតិតិអាល្លឺម៉ង់ បច្ចុប្បន្នព្រះអង្គគង់នៅ ឃុំចង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
នេះបើតាមប្រភពខាងលើបានប្រកាលដំណឹងដល់អ្នកចិត្តធ្វើបុណ្បាអោយជ្រាបជាដំ ណឹ ងថា៖ “ខ្ញុំចង់ជម្រាបដល់បងប្អូនដែលគាត់ចូលចិត្ត
ធ្វើបុណ្យជាមួយនឹងលោកព្រះសង្ឃទ្រុងគោនៅស្រុកខ្ញុំនោះជាជនជាតិអាល្លឺម៉ង់លោកកាន់វិន័យនឹងខ្លាំងណាស់គ្មានអង្គណាអាចធ្វើបានដូចលោកទេសូម្បីតែបច្ច័យដែលពុទ្ធបរិស័ទប្រគេនក៏លោកមិន
ទទួលតែលោកមិនចូលចិត្តនិយាយច្រើនទេខ្ញុំបានទៅសួរលោកទៅលោកលោកមានសង្ឃដីកាថាមកខ្ញុំលោកមិនសូវចេះខ្មែរទេតែខ្ញុំអាចស្ដាប់បានមានសំណាងខ្លាំងណាស់ដែលបានជួបនឹងព្រះសង្ឃដែលមានកាន់នូវវិន័យព្រះពុទ្ធតឹងតែងខ្លាំងណាស់បងប្អូនគួរឲ្យគោរព”៕