
មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួ យបា នកើតឡើង ខណៈដែលមានករណីបុរសជាកម្មករហាងនំម្នាក់ ត្រូវកម្មករហាងនំដូចគ្នា យក ញ ញួរមក វា យ ក្បាល បណ្តា លឲ្យរងរបួសធ្ង ន់រហូ តដល់ ស្លា ប់ ចោល កូនប្រុស ទាំងដែលកំពុងពនៅជាប់នឹងដៃ ។
ដែលករណីដ៏គួរឱ្យភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង ០៧និង៥៨នាទី ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ នៅចំណុចហាងលក់នំយីហោផ្ទះនំខេក ទីតាំងលេខ៧៥២ ផ្លូវជាតិលេខ៥ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រ៦ ខណ្ឌឬស្សីកែវ។
យោងតាមការឱ្យដឹងពីខាងសមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា ជនសង្ស័យដែលបានធ្វើរឿងដ៏សា ហា វនេះមានឈ្មោះ ផល បញ្ញា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកម្មករហាងនំ ទីលំនៅភូមិកោះរះ ឃុំកោះរះលើ ស្រុកល្វាឯម ខេត្តកណ្តាល ស្នាក់នៅកន្លែងកើតហេតុខាងលើ (រត់គេចខ្លួន)។
ជនរងគ្រោះមានឈ្មោះថា ហន ចាន់រស្មី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មករហាងនំ ទីលំនៅភូមិអណ្តូងទឹក ឃុំអណ្តូងទឹក ស្រុកបុទុមសាគរ ខេត្តកោះកុង ស្នាក់នៅកន្លែងកើតហេតុខាងលើ។
យោងតាមការបំភ្លឺពីបុរសម្នា ក់សុំមិនបញ្ចេញ ឈ្មោះ ជាកម្មករធ្វើនំបានអោយដឹងថា នៅម៉ោង ០៧:០០នាទី ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ រូបគេបានចូលក្នុងបន្ទប់កាត់នំតែម្នាក់ឯង លុះនៅម៉ោងកើតហេតុខាងលើ រូបគេបានឮសំលេងកូនប្រុសជនរងគ្រោះស្រែកយំខ្ញុំក៏អើតមើលតាម ប ង្អួច
ស្រាប់តែឃើញជនសង្ស័យកំពុងយ កញ ញួរ វា យ ក្បាល ជនរងគ្រោះ រួចដើរចេញទៅក្រៅជិះម៉ូតូចេញទៅបាត់ ហើយជនរងគ្រោះត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យក្រោយមកទើបដឹងថា ស្លា ប់ ។
យោងតាមកាំមេរ៉ាសុវត្ថិភាព ៖ វេលាម៉ោង០៧:៥៨នាទី ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ ជនរងគ្រោះបានពកូនប្រុសដើរចុះតាមជណ្តើរមកដល់ខាងក្រោម ស្រាប់តែជនសង្ស័យបានស្ទុះទា ញញ ញួរមក វា យ ក្បា ល ជនរ ងគ្រោះពីក្រោ យ រួចដើរចេញទៅក្រៅជិះម៉ូតូគេចខ្លួនតែម្តង។