
-ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នាគឺដើម្បីការពារជីវិតរបស់យើងជីវិតគ្រួសារយេីងនិងជីវិតអ្នកដទៃ៖
———-
-ជនសង័្សយដែលគប់កញ្ចក់រថយន្តពេលយប់ត្រូវសមត្ថកិច្ចនគរបាលឃាត់ខ្លួនបានម្នាក់នៅក្រុងបាត់ដំបង៖
———-
-អនុវត្តន៍តាមបទបញ្ជារបស់លោកឧត្ដមសេនីយ៍ត្រី សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ឱ្យស្វែងរកជនសង័្សយក្នុងសកម្មភាព(គប់កញ្ចក់)រថយន្តនៅពេលយប់ដែលតែងកេីតឡេីងក្នុងភូមិសាស្រ្តខេត្តបាត់ដំបង នាពេលកន្លងមកលោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ បានណែនាំឱ្យលោក វរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំកម្លាំង ក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប ចុះប្រតិបត្តិការល្បាតឃ្លាំមេីលនិងបង្រ្កាបសកម្មភាពនេះ។
ជាក់ស្តែងនៅវេលាម៉ោង២២និង៤៥នាទីយប់ថ្ងៃទី៧ខែតុលាឆ្នាំ២០២០ ជនសង័្សយបានធ្វេីសកម្មភាពយកដបទឹកក្រូច(គប់ទៅលេីកញ្ចក់រថយន្ត)ដែលកំពុងបេីកបរលេីផ្លូវនៅចំណុចភូមិសុភី១សង្កាត់រតនៈ ក្រុងបាត់ដំបងខេត្តបាត់ដំបង ដែលម្ចាស់រថយន្តឈ្មោះ ម៉ាន់ រ៉គីម ភេទប្រុស អាយុ ៣២ ឆ្នាំ មានទីលំនៅភូមិបឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បណ្តាលឱ្យបែកកញ្ចក់រថយន្តផ្នែកខាងក្រោយតែមិនបណ្តាលឱ្យរងរបួសដល់មនុស្សឡេីយ ។
ទទួលបានព័ត៌មានភ្លាមកម្លាំងនគរបាលបានចេញប្រតិបត្តិការឃាត់ខ្លួនជនដៃដល់ក្នុងករណីនេះម្នាក់គឺឈ្មោះសៀង សំ ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិរំចេក៣សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
នៅចំពោះមុខសមត្ថកិច្ចជនសង័្សយខាងលេីបានឆ្លេីយសារភាពថា រូបគេធ្លាប់ធ្វេីសកម្មភាពគប់កញ្ចក់រថយន្តបែបនេះចំនួន០២ដងហេីយ ចំពោះមូលហេតុនៃការគប់នេះព្រោះតែខ្លួនខឹងនឹងរថយន្តបេីកបរពេលយប់លឿនៗពេក។
ដោយបានការសម្របសម្រួលលេីនីតិវិធីពី ឯកឧត្ដម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងជនសង័្សយខាងលេីនិងវត្ថុតាងត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងដេីម្បីចាត់ការតាមផ្លូវច្បាប់។
សូមជម្រាបជូនថា នៅពេលនេះសមត្ថកិច្ចនគរបាលខេត្តបាត់ដំបងបានធ្វេីការស្រាវជ្រាវនិងឈានដល់ការកំណត់បានពីអត្តសញ្ញាណជនសង័្សយដែលតែងធ្វេីសកម្មភាពគប់កញ្ចក់រថយន្តពេលយប់រួចហេីយ ជឿជាក់ថាមុខសញ្ញានេះនឹងត្រូវឃាត់ខ្លួនយកទៅផ្តន្ទាទោសតាមផ្លូវច្បាប់។
ជាមួយនេះក៏សូមសំណូមពរចំពោះមហាជនដែលបានជួបឧប្បត្តិហេតុនេះមេត្តាចូលរួមសហការណ៍ផ្តល់ព័ត៌មានដល់សមត្ថកិច្ចនគរបាលមូលដ្ឋានតាមគ្រប់មធ្យោបាយឬតាមរយៈលេខទូរស័ព្ទដែលបានផ្សព្វផ្សាយក្នុងផេកហ្វេសប៊ុកស្នងការដ្ឋាន៕ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង