ប្អូនរៀបការប្ដីសេដ្ឋី បងស្រីប្ដីទាហាន ច្រណែន៨ឆ្នាំមិននិយាយគ្នា ឈឺចិត្តពេកម្ដាយលេង១ក្បាច់

  • kampucheapost
  • October 6, 2020
  • Comments Off on ប្អូនរៀបការប្ដីសេដ្ឋី បងស្រីប្ដីទាហាន ច្រណែន៨ឆ្នាំមិននិយាយគ្នា ឈឺចិត្តពេកម្ដាយលេង១ក្បាច់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បណ្ដាញសារព័ត៌មានក្រៅប្រទេសមួយ បាន​រាយការណ៍ពីរឿងរ៉ាវរបស់បងប្អូន២នាក់ សម្រាប់ទុកជាការពិចារណាដែលសាច់រឿងនោះ ទទួលបានការចាប់អារម្មណ៍យ៉ាងច្រើននៅលើបណ្ដាញអ៊ីនធឺណិត ដោយមានបងប្អូនភ្លោះមួយគូឈ្មោះ ឆវីហ៊ុយ និង ឆវីធីង ជាកូនស្រីភ្លោះរបស់ម្ដាយម្នាក់ឈ្មោះ លី អ្នកទាំងបីជាជនជាតិចិន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កូនបងជាក្មេងល្អ ស្ដាប់បង្គាប់ឪពុកម្ដាយ តែប្អូនវិញមានចិត្តមានះរឹងរូស ប្រកាន់ខ្លួន ចូលចិត្តឡេះឡោះ ទើបធ្វើឲ្យគ្រប់គ្នា​នៅក្នុងផ្ទះ តែងតែសរសើរបងជានិច្ច ព្រោះបងស្រីរបស់នាងទាំងស្អាត​ទាំងរៀនពូកែ គ្រប់គ្នាអាណិតស្រលាញ់ តែពេលនិយាយដល់រឿងប្អូន​គ្រប់គ្នាក៏គ្រវីក្បាលតែម្ដង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយសារហេតុនេះហើយទើបធ្វើឲ្យ ឆវីធីង ដែលជាប្អូនស្រីច្រណែនបងខ្លួនឯងយ៉ាងខ្លាំង នាងមិនយល់ថា​ហេតុអ្វី គ្រប់គ្នាស្រលាញ់តែបងស្រី ទើបគ្រប់ពេលដែលនាងជួបមុខបងស្រីនាង នាងតែងតែចិញ្ចឹមចិត្តស្រែកគំហកដាក់ស្ទើរ​រាល់លើក តែបងស្រីនាងក៏អត់​ឱនឲ្យនាងគ្រប់ពេល ព្រោះគិតថាប្អូនឆេវឆាវ ឆាប់ប្រតិកម្ម គិតគូរមិនសូវបានវែងឆ្ងាយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដល់ពេលដែលនាង និងបងស្រី ត្រូវប្រលងចូលរៀនមហាវិទ្យាល័យ តែគ្រួសាររបស់​នាងមិនបានសំបូរទ្រព្យធន ឲ្យបន្ដការសិក្សា​នោះទេ។ នាងជាប្អូនក៏យំសុំអង្វរ ព្រោះចង់រៀនបន្ដថ្នាក់មហា​វិទ្យាល័យ បើទោះបីជាបងស្រី នាងរៀនពូកែជាងនាង ហើយអាចប្រលងចូលមហាវិទ្យាល័យបានយ៉ាងងាយស្រួល តែនាងមិនព្រម ទើប​បងស្រី​របស់នាងធ្វើជាប្រលងធ្លាក់​ដើម្បីឲ្យនាងបានរៀនបន្ដ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពេលបងស្រីមិនបានចូលរៀនមហាវិទ្យាល័យ គាត់ក៏ចេញទៅធ្វើការរកលុយ ដើម្បីជួយផ្គត់ផ្គង់ឲ្យនាង​រៀនបន្ថែម។ តែទង្វើទាំងនេះមិនបានធ្វើឲ្យនាងជាប្អូនស្ងប់ចិត្តឡើយ ចិត្តគំនិតរបស់នាងនៅតែច្រណែនបងស្រីរបស់ខ្លួន ហើយតែងតែអួតថា ខ្លួនមានមិត្តប្រុសជាអ្នកមាន ឡូយឆាយហ៊ឺហាទៀតផង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែខណៈពេលដែលបងស្រីនាងបានដឹងរឿង គាត់ក៏ខ្វល់ខ្វាយខ្លាចនាងត្រូវគេបោក ហើយបងស្រីនាងក៏ព្យា​យាម​ដាស់តឿនក្រើនរម្លឹកបន្ថែម តែនាងបែរជាគិតថា បងស្រីនាងច្រណែនខ្លួនទៅវិញ។ នាងតែងតែពោល​ដាក់បងថា នាងធំប៉ុណ្ណឹង រៀនសូត្របានខ្ពស់​ប៉ុណ្ណឹង ចេះគិតហើយ មិនបាច់ឲ្យបងមក​ប្រដៅនាងដូចកូនក្មេងពេកទេ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនយូរប៉ុន្មាន បងស្រីរបស់នាងក៏បានជួបនឹងគូជីវិតដែលជាទាហានម្នាក់ផងដែរ។ នៅក្នុងពិធីរៀបការរបស់បងស្រី នាងជាប្អូនបែរជាសើចចំអកដាក់បង ដូចមិនឲ្យកិត្តិយសបងស្រី និងស្វាមីរបស់បងស្រីនាងទាល់តែសោះ ទើបធ្វើឲ្យបងស្រីរបស់នាងខឹងខ្លាំងមែនទែន ទប់អារម្មណ៍មិនបានក៏មានការឈ្លោះ​ប្រកែកគ្នាមួយប្រាវ រហូតចុងក្រោយធ្វើឲ្យពីរនាក់បងប្អូននេះ កាត់ផ្ដាច់ទំនាក់​ទំនងជាបងប្អូននឹងគ្នាតែម្ដងទៅ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីនោះមក នាងជាប្អូនក៏បានរៀបការជាមួយនិងសេដ្ឋីម្នាក់ជាម្ចាស់ជំនួញធំប្រាកដមែន។ ៨ ឆ្នាំកន្លងផុតទៅ នាងនិងបងស្រី ក៏នៅតែមិននិយាយរកគ្នាធ្វើឲ្យអ្នកស្រីលី ជាម្ដាយសោកស្ដាយ និងក្រៀមក្រំពិបាកចិត្តយ៉ាងខ្លាំង ព្រោះគាត់មិនគិតថា មិនគួរណារឿងរ៉ាវបន្តិចបន្តួចនេះ អូសបន្លាយយូរដល់ថ្នាក់នេះឡើយ ទើបម្ដាយរបស់នាងសម្រេចចិត្តធ្វើពុតជាឈឺ ហើយផ្ដល់ព័ត៌មានដល់កូនទាំងពីរឲ្យមករក។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលដែលម្ដាយរបស់នាងផ្ដល់ដំណឹងមកនោះ គឺជាពេលដែលម្ដាយរបស់នាងដឹងការពិតថានាង (ប្អូន) និងស្វាមីបានចុះចោលយូរហើយ ដោយសារស្វាមីនាងលួចមានស្រីថ្មី ក្រោយពេលសម្រស់នាងបាក់រូបបាក់ឆោម លែងសូវស្រស់ស្អាតដូចមុន។ នាងមិនហ៊ានត្រឡប់ទៅផ្ទះ ព្រោះខ្លាច​ម្ដាយដឹងរឿងនេះ ចំណែកបងស្រីរបស់នាង ក៏មានក្ដីសុខក្នុងជីវិតគូរបស់គាត់ រហូតពេលនេះមានកូនស្រី​ភ្លោះថែមទៀតផង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទីបំផុត នាងបានដើរចូលទៅក្នុងផ្ទះ ហើយលុតជង្គង់សុំទោសបងស្រី ដែលមិនព្រមស្ដាប់ការដាស់តឿនក្រើនរម្លឹក ភ្លើតភ្លើននឹងទឹកប្រាក់របស់មិត្តប្រុសថែមទាំងថា បងស្រីខ្លួនច្រណែនខ្លួនថែមទៀត ហើយពេលនេះ នាង​យល់ច្បាស់ហើយថា បងស្រីរបស់នាងតែងតែបារម្ភ និងស្រលាញ់នាងពិតៗជាងអ្នកណាៗទាំងអស់ បន្ទាប់ពីឪពុកម្ដាយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រឿងរ៉ាវមួយនេះបានធ្វើឲ្យអ្នកស្រីលី ជាម្ដាយរំភើបចិត្តឥតឧបមា ក្រោយឃើញកូនៗត្រូវរ៉ូវគ្នាវិញ ហើយស្ទុះទៅឱបកូនស្រីទាំងពីរ​ហើយនិយាយថា “មិនថាមានអ្វីកើតឡើងយ៉ាងណា យើងជាបងប្អូនគ្នាត្រូវចេះស្រលាញ់គ្នា មិនថា​ជួបរឿង​អាក្រក់ល្អយ៉ាងណា ចុងក្រោយយើងក៏ត្រូវចេះអត់ឱន និងអភ័យទោសឲ្យគ្នា ព្រោះសាច់ឈាមបង្កើតកា ត់​យ៉ាងណាក៏កាត់មិនដាច់ដែរណាកូនម៉ែ”៕​ អត្ថបទ៖​ khmer-global.com