
បច្ចុប្បន្ន ឈិន ឡុង គឺជាតារាសម្ដែងលំដាប់អន្តរជាតិដ៏ល្បីមួយរូបនៅលើពិភពលោក ព្រោះតែមានជំនាញក្បាច់គុនពិតៗ និងសកម្មភាពសម្ដែងស្ដែងៗពិបាករកគូប្រដូចខ្លាំងណាស់។
យ៉ាងណាមិញ បើក្រឡេកមើលអតីតកាលរបស់ ឈិន ឡុង លោកក៏ធ្លាប់ឆ្លងកាត់រឿងដុនដាបជាច្រើនណាស់ដែរទម្រាំបានល្បីដូចសព្វថ្ងៃ។ មានកាលមួយនោះ ឈិន ឡុង បានដាក់ចិត្តដាក់កាយដើរតួនៅក្នុង កុ ន អា ស អា ភា ស កាលពីអំឡុងទសវត្សទី៧០។
ភាពយន្ត អា ស អា ភា ស ដែល ឈិន ឡុង សម្ដែង មានចំណងជើងថា “All In The Family” ដោយក្នុងនោះលោកសម្ដែងជាតួអ្នកអូសឆៃកែវ។ នៅក្នុងសាច់រឿង ឈិន ឡុង មិនមានសកម្មភាព រួ ម ភេ ទ ដូចតួអង្គដទៃឡើយ ប៉ុន្តែមានឈុតមួយគឺលោកបាន ស្រា ត សម្លៀកបំពាក់អស់ពីខ្លួនតែម្ដង។
នៅឆ្នាំ២០០៦ ស្ថិតក្នុងការផ្ដល់បទសម្ភាសន៍មួយទៅឲ្យកាសែត Information Times តារាសម្ដែងហុងកុងរូបនេះ បានឆ្លើយថា លោកមិនសោកស្ដាយអ្វីទេ កាលដែលបានថតរឿងក្ដៅ សា ច់ ដូច្នេះ។
គ្រប់យ៉ាងគឺលោកត្រូវតែធ្វើជាដាច់ខាតដើម្បីរស់ កាលពីជាង៤០ឆ្នាំមុន ដូច្នេះហើយវាមិនមែនជារឿងធំដុំត្រូវខ្វល់ខ្វាយសម្រាប់ ឈិន ឡុង ឡើយ។
បន្ថែមពីនេះ ឈិន ឡុង បានលើកជាឧទាហរណ៍ថា សូម្បីលោក Marlon Brando ដែលជាតារាសម្ដែងអាមេរិកដ៏ល្បី ក៏ធ្លាប់រឿង អា ស អា ភា ស ជាមួយនឹងលោកផងដែរ។ ជាចុងក្រោយ លោកបានសង្កត់បន្ថែមថា កុ ន ក្ដៅ សា ច់ កាលជំនាន់លោកមានលក្ខណៈអភិរក្សជាងកុ ន ក្ដៅ សា ច់ នាពេលបច្ចុប្បន្ន។
សូមរំលឹកថា ឈិន ឡុង ចាប់អាជីពសម្ដែងតាំងពីវ័យកុមារមកម៉្លេះ។ នៅអាយុត្រឹម៥ឆ្នាំ លោកត្រូវគេយកឲ្យដើរជាតួកូនក្មេងនៅក្នុងភាពយន្ត។ លុះរៀងធំបន្តិច ឈិន ឡុង បានដើរតួកំបាំងមុខជំនួសគេនៅក្នុងឈុតគ្រោះថ្នាក់ ព្រោះលោកចេះក្បាច់គុន ហើយមិនខ្លាចឈឺសាច់នោះឡើយ។
ទម្រាំបានល្បីគឺរហូតដល់ឆ្នាំ១៩៧៨ឯណោះ បានកេរ្តិ៍ឈ្មោះ ឈិន ឡុង មានគេស្គាល់ច្រើនតាមរយៈភាពយន្តមួយមានចំណងជើងថា “Snake in the Eagle’s Shadow”។
សព្វថ្ងៃ ឈិន ឡុង គឺជាតួសម្ដែងល្បីលំដាប់ថ្នាក់អន្តរជាតិមិនមែនត្រឹមតែនៅលើទឹកដីប្រទេសចិន ឬហុងកុងឡើយ។ ភាពយន្តល្បីរបស់ ឈិន ឡុង មានដូចជា “The Karate Kid”, “Rush Hour” និង “The Medallion” ជាដើម៕
សូមទស្សនាវីដេអូខាងក្រោម៖