
ការដែលមាន ដើ ម ទ្រូ ង ធំ អាចចាត់ទុកថាជាបំណងប្រាថ្នារបស់មនុស្សស្រីភាគច្រើន ដើម្បីបង្កើនភាពទាក់ទាញ និងសម្រស់ឲ្យកាន់តែស្អាតមួយកម្រិតបន្ថែមទៀត។
យ៉ាងណាមិញ វាមិនដូចគ្នាឡើយសម្រាប់ក្មេងស្រីជនជាតិវៀតណាមមួយរូបឈ្មោះថា Vo Thi Thu Trang។ ដើ ម ទ្រូ ង របស់នាង មានសភាពធំដោយធម្មជាតិ តែមិនមែនធំធម្មតានោះទេគឺធំខ្លាំងតែម្ដងដោយម្ខាងមានទំហំដល់ ១១០សង់ទីម៉ែត្រឯណោះ។
កាលពីឆ្នាំ២០១៧កន្លងទៅ គ្រប់គ្នានៅលើប្រព័ន្ធបណ្ដាញសង្គមក្នុងស្រុកបានចាប់អារម្មណ៍ជាខ្លាំងចំពោះ Thu Trang ដែលមាន ដើ ម ទ្រូ ង ធំ ធំខ្លាំងបែបនេះ។
ខ្លះសរសើរ តែខ្លះទៀតបានបង្អាប់រិះគន់ ដែលធ្វើឲ្យ Thu Trang មានសេចក្ដីតូចចិត្ត និងកើតទុក្ខជាពន់ពេក។ ក្មេងស្រីកើតឆ្នាំ២០០០រូបនេះ បានរៀបរាប់ថា មានម្ដងនាងបានចេញទៅក្រៅជាមួយមិត្តភក្ដិ ហើយនៅពេលនោះមានមនុស្សមួយក្រុមបានដើរមកជិតហើយបង្អាប់ថានាងនៅក្មេងសោះតែបែរជាមាន ដើ ម ទ្រូ ង ធំ ជាងគេជាងឯងខ្លាំងដូច្នេះ។
គ្រាន់តែឮអ៊ីចឹង Thu Trang បានចាប់ផ្ដើមខ្មា ស់ អៀ ន រួចក៏រត់ទៅផ្ទះភ្លាមៗ។ បើនិយាយរឿងបណ្ដាញសង្គមវិញ ឲ្យតែនាងបង្ហោះរូបម្ដងៗគឺមានគេចាំរិះគន់ជានិច្ច។ ហេតុនេះហើយទើប Thu Trang បង្ខំចិត្តលុបរូបដែលបង្ហោះចោលទៅវិញទាំងសេចក្ដីសោកស្ដាយ។
លុះដល់ខែសីហា ឆ្នាំ២០១៨ Thu Trang បានសម្រេចចិត្តធ្វើការវះកាត់ដើមទ្រូង ដើម្បីបង្រួមវាឲ្យតូចជាងមុន។ ការវះកាត់នេះធ្វើឡើងនៅមន្ទីរពេទ្យមួយកន្លែងស្ថិតក្នុងទីក្រុងហូជីមិញ។ បន្ថែមពីការបង្រួមដើមទ្រូង នាងក៏ វះ កា ត់ យកខ្លាញ់ចេញពីភ្លៅ និងក្បាលពោះផងដែរ ដោយហេតុផលថានាងបារម្ភពីបញ្ហាសុខភាពទៅថ្ងៃមុខ។
បាត់មុខប៉ុន្មានឆ្នាំ Thu Trang បានបង្ហាញខ្លួនសាជាថ្មីនៅលើបណ្ដាញសង្គមម្ដងទៀត តែលើកនេះនាងមិនបានរស់នៅក្នុងប្រទេសវៀតណាមឡើយ ដោយនាងបន្តការសិក្សានៅលើទឹកដីជប៉ុនវិញម្ដង។
ក្រៅពីបង្ហាញដំណឹងពីការសិក្សារបស់នាង Thu Trang ក៏បានបង្ហាញមុខមាត់គូស្នេហ៍ថ្មីផងដែរជាជនជាតិជប៉ុន។ Thu Trang បានប្រាប់ថា មិត្តប្រុសនាងចេះគោរពនាងណាស់ ហើយមិនដែលប្រកាន់ពីរូបរាងខុសគេរបស់នាងទេ៕
សូមទស្សនាវីដេអូខាងក្រោម៖