
ភ្នំពេញ៖ នៅលើគណនីហ្វេសប៊ុកមានឈ្មោះថា San Prum បានចោទសួរទៅកាន់មន្ដ្រី នាយកដ្ឋានអត្រានុកូលដ្ឋានទាំងហួសចិត្តថា«កែអត្តសញ្ញាណកម្មម្តងៗប៉ុន្មានឆ្នាំទើបហើយលោកផ្កាយ៤? ស្មានមិនដល់ថា គ្រាន់តែកែ ចុងឈ្មោះខុសលើសំបុត្រកំណើតសោះ បែជា ប្រើពេលរហូតដល់ជាង៦ខែ»។
ម្ចាស់គណនីរូបនេះបានបន្តថាឯកសាររាស្ត្រដាក់តាំងពីខែ៤ ឥឡូវក្មេងៗ ត្រូវការឯកសារចូលរៀន..តែច្បាប់ដើមទើនៅខាងប៉ូលីសទាំងអស់…អ្វីដែលកាន់តែអស្ចារ្យ នោះ លេខ ដែលគេផ្តល់ឲ្យ តេអត់លើកសោះ។
ខ្ញុំនឹងរងចាំការបំភ្លឺ ពីឯកឧត្តម នាយឧត្តមសេនីយ៍ កងសុខន អគ្គនាយក នៃអគ្គនាយកអត្តសញ្ញាណកម្ម មុននឹងបន្តទៅលេខក្រោយៗទៀត ហើយក៏សង្ឃឹមថាបងប្អូន ដែលមានបញ្ហាស្រដៀងនេះ នឹងចូលមកខមមិន សាកសួរ ដើម្បីរកចម្លើយពីខាងជំនាញ។ ភ្លាមនោះក៏មានគណនីឈ្មោះ Je In San Prum បានចូលខមមិនថា«កុំវាយប្រហារគាត់ គាត់ទើបចូលកាន់ការងារមិនទាន់បាន ២ខែផង»។