
កណ្ដាល៖ ករណី ឃា ត ក ម្ម(ចា ក់ ស ម្លា ប់)មួយទៀតថ្ងៃទី០១ខែតុលាឆ្នាំ២០២០ វេលាម៉ោង២២និង៣០នាទី នៅចំណុចផ្លូវលេខ២១៥ភូមិព្រែកហូរកេីត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជន រង គ្រោះ ១នាក់ ឈ្មោះកៅ ស្រីកែវ ភេទស្រី អាយុ២៧ឆ្នាំ
ទីលំនៅ ភូមិកំពង់ពោធិ៍ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល,មុខរបរ:នៅផ្ទះ ។ ជន ស ង្ស័ យ ១នាក់ ឈ្មោះសុខ សោភ័ណ្ឌ ភេទប្រុស អាយុ៣៨ឆ្នាំ ទីលំនៅ ភូមិជេីងព្រៃ២ ឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល,មុខរបរ:កសិករ(ឃាត់ខ្លួន)។
វត្ថុតាងចាប់យករួមមាន -កូនកាំបិតចុងស្រួចដងជ័រពណ៌លឿងចំនួន១ប្រវែង២១ស.ម។ -ម៉ូតូ១គ្រឿងម៉ាកHONDA១២៥ពណ៌ខ្មៅសេរីឆ្នាំ២០១៧ពាក់ផ្លាកលេខកណ្តាល១W៨៦៦៧។ -មួកសុវត្ថិភាពពណ៌ស(ប្រឡាក់ឈាម)ចំនួន១។
មុនពេលកេីត ហេ តុ ជន រ ង គ្រោះ និងជន ស ង្ស័ យ បានទំនាក់ទំនងស្រឡាញ់គ្នាអស់រយ:ពេលប្រហែល៨ខែមកហេីយដោយបានរៀបចំសែនព្រេនចាស់ទុំបងប្អូនខាងស្រី(ជន រ ង គ្រោះ)ដឹងឮ។
ក្រោយមកទាំងពីរនាក់បានមកជួលបន្ទប់ស្នាក់នៅភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាលដេីម្បីស្នាក់នៅជាមួយគ្នាម្តងម្កាល ដោយភាគីខាងប្រុសមានប្រពន្ធកូនរួចហេីយនៅឯភូមិជេីងព្រៃ ។ក្នុងការស្នាក់នៅជាមួយគ្នាភាគីខាងប្រុស(ជនស ង្ស័ យ)មានការប្រចណ្ឌ ខាងស្រី(ជន រ ង គ្រោះ)ព្រោះមានការ ស ង្ស័ យ មានប្រុសថ្មីទៀត។
លុះដល់ថ្ងៃកេីតហេតុខាងលេី ពេលភាគីខាងប្រុសមកដេកនៅបន្ទប់ជួលភាគីខាងស្រីចេះតែដេញអោយទៅផ្ទះខុសប្លែកពីសព្វដង ធ្វេីអោយជន ស ង្ស័ យ កាន់តែ ស ង្ស័ យ ខ្លាំងឡេីងៗ ទេីបមិនព្រមទៅផ្ទះនៅភូមិជេីងព្រៃទេនៅចាំឃ្លាំមេីល បន្ទាប់មកជនរ ង គ្រោះ បានប្រាប់អោយជ ន ស ង្ស័ យ ឌុបទៅសួរសុខទុក្ខអ្នកនៅបន្ទប់ជួលជិតគ្នាឆ្លងទន្លេនៅគ្លីនីកនិងសម្ភពផល្លី
ពេលមកដល់ពេទ្យជនរ ង គ្រោះ ដេញជន ស ង្ស័ យ អោយទៅផ្ទះទៀត តែជន ស ង្ស័ យ ទៅ នៅចាំតាមឃ្លាំមេីលនៅជិតនោះដដែល មួយសន្ទុះក្រោយមកស្រាប់តែឃេីញជ ន រ ង គ្រោះ ដេីរចេញពីគ្លីនិកបណ្តេីនិយាយទូរស័ព្ទបណ្តេីរួចឡេីងជិះម៉ូតូឌុបឆ្ពោះទៅកន្លែងកេីត ហេ តុ ទេីបជន ស ង្ស័ យ ជិះម៉ូតូតាមដានពីក្រោយរហូតដល់កន្លែងកេីតហេតុក៏ឃេីញជន រ ង គ្រោះ ចូលទៅក្នុងផ្ទះឈេីមួយមានមនុស្សប្រុសពីរបីនាក់កំពុងផឹ ក ស៊ី នៅក្រោមសំយ៉ាបមុខផ្ទះ ពេលនោះជ នរ ង គ្រោះ បានអង្គុយផឹកស៊ីជាមួយគេដែរ
ឃេីញដូចនេះជន ស ង្ស័ យ បានចូលទៅហៅជន រ ង គ្រោះ អោយចេញទៅផ្ទះវិញមិនព្រមចេញធ្វេីអោយជន ស ង្ស័ យ កាន់តែខឹងខ្លាំងៗ ឃេីញកូនកាំបិតនៅលេីតុបានយកដាក់ចូលហោប៉ៅខោហេីយនាំជ ន រ ង គ្រោះ ចេញមកក្រៅអោយឡេីងជិះម៉ូតូជាមួយតែជន រ ង គ្រោះ មិនព្រមជិះទេសុខចិត្តដេីរចំណែកឯជន ស ង្ស័ យ បានជិះតាមពីក្រោយរហូតដល់កន្លែងកេីត ហេ តុ ខាងលេីក៏មានការប្រទាញប្រទង់គ្នាទេីបជ ន ស ង្ស័ យ យកកូនកាំបិតចុងស្រួច ចា ក់ ទៅលេីជន រ ង គ្រោះ មួយកាំបិតចំលេីដងកាំបិតខាងស្តាំបណ្តាលអោយជន រ ង គ្រោះ ដួ ល ផ្កាប់មុខទៅលេីថ្នល់
ភ្លាមនោះជន ស ង្ស័ យ បាន ចា ក់ បន្ថែមចំនួនពីរកាំបិតទៀតចំខ្នងនិងកញ្ចឹងក.រួចហេីយជន ស ង្ស័ យ បានជិះម៉ូតូសំដៅទៅប៉ុស្តិ៍នគរបាលរដ្ឋបាលអំពៅព្រៃដេីម្បីចូលទៅសារភាពប្រាប់សមត្ថកិច្ចនូវ ទោ ស កំហុសរបស់ខ្លួន។បន្ទាប់មកជន ស ង្ស័ យ ត្រូវបាន ឃា ត់ ខ្លួនញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដេីម្បីធ្វេីការសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធី។
ប្រភព៖ មហាគ្រួសារតាខ្មៅ