
ខេត្តកណ្តាល ៖ ស្ត្រីវ័យជាង២០ឆ្នាំម្នាក់ ត្រូវបានបុរសម្នាក់ ចា ក់ ស ម្លា ប់ និងកូនកាំបិតចំនួន៣កាំបិត បណ្តាលឲ្យប្រ កា ច់ ស្លា ប់ ភ្លាមៗ នៅលេីថ្នល់ត្រង់ចំនុុចទល់មុខច្រកចូលវត្តព្រះពុទ្ធអណ្ដែត(ហៅវត្តព្រែកហូរ) ស្ថិតក្នុងភូមិព្រែកហូរខាងកេីត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល នាម៉ោងជិត១២យប់ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២០នេះ។
បេីតាមការបញ្ជាក់របស់លោកវរសេនីយ៍ឯក យី វ៉ាន់ដា អធិការនគរបាលក្រុងតាខ្មៅ បានថ្លែងប្រាប់ថា ករណីនេះជាករណី ឃា ត ក ម្ម (ប្រ ច ណ្ឌ) ដែលខាងប្រុសបានចា ក់ ស ម្លា ប់ ខាងស្រី ដោយកូនកាំបិតចិតបន្លែ ចំនួន៣កាំបិត បណ្តាលឲ្យប្រ កា ច់ ស្លា ប់ ភ្លាមៗតែម្តង បន្ទាប់ពី ចា ក់ហេីយជនដៃដល់បានបោះ កាំ បិ ត ចោលជាប់ធាងចេកនៅជិតកន្លែងកេីត ហេ តុ រួចរត់គេចខ្លួន។
លោកអធិការក្រុងតាខ្មៅបានបញ្ជាក់ទៀតថា ជ ន ដៃ ដល់ បន្ទាប់ពីរត់គេចខ្លួនចេញពីកន្លែងកេីត ហេ តុ ទៅស្រុកស្អាង រួចជនដៃដល់បានចូលសារភាពនៅអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹងតែម្ដង ។ ជន រ ង គ្រោះ អាយុជាង២០ឆ្នាំ មុខរបរកម្មការនីរោងចក្រ មានស្រុកកំណេីត នៅភូមិក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ។
បច្ចុប្បន្នក្រោយកើតហេតុ ជ ន ស ង្ស័ យ ខាងលេីត្រូវបានសមត្ថកិច្ច ឃា ត់ ខ្លួនយកសាកសួរនាំនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ៕ ប្រភព៖ សារព័ត៌មាន ហង្សតូច