
កំពង់ចាម៖ ឃា ត់ ខ្លួនបុរសជាឪពុកតែចិត្តដូចសត្វ តិ រ ច្ឆា ន ម្នាក់ បន្ទាប់ពីផឹកស្រវឹង ហើយ គំ រា ម កំហែងចាប់ រំ លោ ភ សេ ព ស ន្ថ វៈ ទៅលើកូនស្រីបង្កើតរបស់ខ្លួន អាយុ១៣ឆ្នាំ រហូតបានសម្រេច នៅចំណុចព្រៃចំការដំឡូង ស្ថិតក្នុងភូមិថ្មពូនកណ្ដាល ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ហើយការ ឃា ត់ ខ្លួន ជន ស ង្ស័ យ នេះសមត្ថកិច្ចបានធ្វើឡើងកាលពីវេលាម៉ោង៣និង៤០នាទី ល្ងាចថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ។
បន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីស្ត្រីម្នាក់ ឈ្មោះអ៊ុន ចាន់ធី អាយុ៣៧ ជាតិខ្មែរ មុខរបរកសិករ នៅភូមិទួលថ្ម ឃុំថ្មពូន ស្រុកព្រៃឈរថា កាលពីវេលាម៉ោង១១និង២០នាទីព្រឹក ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ប្ដីរបស់ខ្លួនឈ្មោះសៀង ហុង អាយុ៣៥ឆ្នាំ ផឹកស្រាស្រ វឹ ង បាននាំកូនស្រីរបស់ខ្លួនបង្កើត ឈ្មោះស សណ អាយុ១៣ឆ្នាំ ទៅកាប់ឫស្សី នៅចំណុចព្រៃចំការដំឡូង ស្ថិតក្នុងភូមិថ្មពូនកណ្ដាល ឃុំថ្មពូន ស្រុកព្រៃឈរ មានចម្ងាយប្រហែល៣៥០ពីភូមិ ហើយធ្វើសកម្មភាព គំ រា ម កំ ហែ ង រួច រំ លោ ភ សេ ព សន្ថវៈ ទៅលើនាងរហូតបានសម្រេច១លេីក។
សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយពីទទួលបានពាក្យ ប ណ្ដឹ ង ភ្លាម កម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកព្រៃឈរ សហការជាមួយកម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មពូន បាននាំខ្លួនជន ស ង្ស័ យ មកអធិការដ្ឋាន នឹងបានធ្វើតេស្ត ស្វែងរកសារធាតុញៀនឃើញថា អវិជ្ជមាន។
ជ ន ស ង្ស័ យ ត្រូវបាន ឃា ត់ ខ្លួនទុកនៅអធិការដ្ឋាន នគរបាលស្រុកព្រៃឈរ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕