
ប្រទេសកូរ៉េ៖ កាលពីម្សិលមិញថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ មានអគ្គិភ័យមួយបានឆាបឆេះរោងចក្រជាង១០រោងចក្រនៅតំបន់ក្វាងម្យង់ (광명) ក្បែរទីក្រុងសេអ៊ូល ដែលក្នុងរោងចក្រទាំងនោះមានពលករខ្មែរយេីងធ្វេីការនៅទីនោះផងដែរ។
យោងតាមប្រភពពីផេក Meng Costa Page បំណងល្អពីខ្ញុំ បានបង្ហោះថា “សូមចូលរួមសោកស្តាយ រោងចក្រមានពលករខ្មែរបំរេី ការងារនៅតំបន់ក្វាងម្យង់ (광명) ក្បែរទីក្រុងសេអ៊ូល បានឆេះខ្ទេចអស់ ហេីយបន្តឆេះជាង១០រោងចក្រ នៅក្បែរៗនោះ
ចាប់តាំងពីវេលាម៉ោង ជាង២រសៀល រហូតមកដល់ពេលនេះ មិនទាន់រលត់នៅឡេីយ ការឆេះរាលដាលដោយសារខ្យល់បក់ខ្លាំង ក្រុមពន្លត់អគ្គីភ័យកំពុងដុតដៃ ដុតជេីងបំពេញការងារ មានទាំង អេលីកូទ័រពន្លត់ភ្លេីង ហោះពេញមេឃ នេះជាគ្រោះអគ្គីភ័យដ៏ធំ មុនថ្ងៃជូសកមកដល់” ៕