
នៅមុននេះបន្តិច ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រកាសដំណឹងស្វែងរកនារីវ័យ១៨ឆ្នាំម្នាក់ឈ្មោះ វី ស្រីនិច រស់នៅអង្គការ ជីវិតថ្មីនៃកុមារ នៅភូមិព្រែកជាងព្រំ សង្កាត់វាលស្បូវ មិនដឹងបាត់ទៅ។
តាមប្រភពពី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហោះថា ”ដំណឹងបាត់ក្មេងស្រី ឈ្មោះ វី ស្រីនិច អាយុ ១៨ឆ្នាំ រស់នៅអង្គការ ជីវិតថ្មីនៃកុមារ នៅភូមិព្រែកជាងព្រំ សង្កាត់វាលស្បូវ ។
បេីបងប្អូនប្រជាពលរដ្ឋបានឃេីញក្មេងស្រីដូចក្នុងរូបនេះ សូមជួយទំនាក់ទំនងមកឈ្មោះ អាន សំអឿន ភេទស្រី ត្រូវជាអាណាព្យាបាល ដែលមានលេខទូរស័ព្ទ 010 57 04 06 /097 660 15 58 សូមអរគុណ !!!”