
នាថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២០ កាលពីវេលាប្រមាណជា ៦ ព្រឹក មានករណីបុរសម្នាក់ត្រូវរថភ្លើង កិ ន ដា ច់ ខ្លួនជា ២ កំណាត់ បណ្តាលឱ្យ ស្លា ប់ ភ្លាមៗ យ៉ាង រន្ធ ត់នៅកន្លែងកើតហេតុ ស្ថិតលើផ្លូវរថភ្លើងនៅចំណុច កែងផ្លូវជាតិលេខ ៤ ក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋនៅក្បែរនោះ ។
បុរសខាងលើមានឈ្មោះ សុខា សោភ័ណ្ឌ អាយុ ៣៥ឆ្នាំ មានស្រុកកំណើតនៅ ឃុំមោង ស្រុកមោងឬស្សី ខេត្តបាត់ដំបង ហើយកំពុងតែស្នាក់នៅ ធ្វើការនៅក្បែរកន្លែងកើតហេតុខាងលើ ។
បើតាមកម្មករសំណង់ដែលធ្វើការជាមួយបុរសរងគ្រោះ ប្រាប់ឱ្យដឹងថា កាលពីថ្ងៃទី ២៨ ខែកញ្ញា មេការបានឱ្យឈប់សម្រាក ព្រោះតែភ្លៀងជាប់រហូត ធ្វើការអត់កើត
ហើយបុរសរងគ្រោះរូបនេះក៏បានផឹកស្រារហូតស្រវឹងយ៉ាងជោគជាំ លុះដល់វេលាម៉ោងប្រហែល ៧ យប់ថ្ងៃដដែល បានបបួលមិត្តភក្តិរួមការងារដើរចេញពីការដ្ឋានសំណង់ដើម្បីដើរលេង ប៉ុន្តែអត់មាននរណាចេញទៅជាមួយឡើយ ។
នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន កោះសន្តិភាព ។ បន្ទាប់ពីមិត្តភក្តិចូលសម្រាកអស់ បុរសរងគ្រោះបានដើរចេញទៅក្រៅម្នាក់ឯង ហើយបាត់ខ្លួនមិនឃើញត្រឡប់មកវិញនោះឡើយ ។ លុះដល់ព្រឹកឡើងថ្ងៃទី ២៩ ខែកញ្ញា ទើបប្រទះឃើញ ស ព ដា ច់ ដៃ ដា ច់ជើងនៅតាមផ្លូវដែកបែបនេះទៅវិញ ។
បើតាមប្រភពអ្នកភូមិនៅតំបន់នោះថា កាលពីវេលាយប់ថ្ងៃទី ២៨ ខែកញ្ញា ពួកគាត់បានឃើញបុរសរងគ្រោះដើរក្នុងស្ថានភាពស្រវឹងស្រា ដើរទ្រេតទ្រោតទៅអង្គុយនៅលើផ្លូវដែកត្រង់ចំណុចកើតហេតុនោះ ក្រោយមក ស ង្ស័ យ ថា បុរសរងគ្រោះដេកនៅលើផ្លូវដែក ។
បន្ទាប់ពីនោះមានរភ្លើងពីរខ្សែបានបើកកា ត់ផ្លូវខាងលើ ដោយពុំដឹងរថភ្លើងមួយណា ជារថភ្លើងដែលបានកិនបុរសរងគ្រោះនោះឡើយ ព្រោះរថភ្លើងទៅបាត់អស់ រហូតដល់ម៉ោងជាង ៦ ព្រឹកទើបមានអ្នកប្រទះឃើញសា ក ស ព ៕អត្ថបទ៖ប្រជាប្រិយ