
ពិតជាគួរឱ្យអាណិតខ្លាំងណាស់ ក្មេងស្រីម្នាក់ឈ្មោះ សុភាព ឆៃហៀ មានអាយុទេីបតែ៤ឆ្នាំ ដែលសព្វថ្ងៃរស់នៅ ភូមិស្វាយលីង ឃុំបារគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មានជំងឺបូសអន្ទង់ ឬបូស១០០ នៅលើក្បាល ហេីយពេលនេះមានសភាពធ្ងន់ធ្ងរខ្លាំង។
តាមប្រភពពីគណនីហ្វេសប៊ុកឈ្មោះ សៀក ប៊ុនណារីបានបង្ហោះថា “?ក្មួយស្រីឈ្មោះ សុភាព ឆៃហៀ អាយុ ៤ឆ្នាំ រៀនថ្នាក់មត្តេយ្យ ខ នៃសាលាបឋមសិក្សាបារគូ ដែលមានគ្រួសាររស់នៅផ្ទះជួលនៅភូមិស្វាយលីង ឃុំបារគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មានជំងឺបូសអន្ទង់ ឬបូស១០០ នៅលើក្បាល
ដោយស្មានតែជាបូសធម្មតាគ្រួសារក្មួយបានយកអោយគ្រូខ្មែរមើល តែស្ថានភាពមិនប្រសើរ កាន់តែមានបញ្ហាធ្ងន់ធ្ងរ ហើយគ្រូពេទ្យបញ្ជាក់ថា បើយកក្មេងមកមិនទាន់អាចមានបញ្ហាប៉ះពាល់ដល់ស្រោមខួរ ហើយឥឡូវក៏នៅតែមានសភាពធ្ងន់ធ្ងរ។
ដោយសារតែត្រូវចំណាយច្រើន ហើយជីវភាពគ្រួសារក៏មានការខ្វះខាត សូមជួយដល់គ្រួសារគាត់ផង?
012540401 0967080007”