
ស្គាល់អត្តសញ្ញាណហេីយ ជនដៃដល់ដែល បា ញ់ ស ម្លា ប់ ជាងកាត់សក់នោះ ជាមន្ត្រីនគរបាលឈ្មោះ លី ថារិយ កំពុងរត់គេចខ្លួន នេះបេីតាមប្រភពព័ត៌មានដែលអាចទុកចិត្តបាន បានប្រាប់មកកាន់ក្រុមការងារហង្សតូចនាព្រឹកថ្ងៃអាទិត្យនេះ
ម រ ណ ភា ពរបស់គាត់ បានបន្សល់កូនស្រីនៅតូចៗ៤នាក់ឱ្យរស់កំព្រាបង្អែកជីវិតរបស់ពួកគេ ចាប់តាំងពីពេលនេះទៅ….
បុរសមេជាងកាត់សក់ម្នាក់ ត្រូវបានអ្នកជិតខាងផ្ទះជាប់គ្នា ដេីរចូលទៅ បា ញ់ មួយគ្រាប់ បណ្តាលឱ្យប្រ កា ច់ ស្លា ប់ ភ្លាមៗ នៅមុខផ្ទះរបស់ខ្លួន ហេីយគេចខ្លួនបាត់ កាលពីវេលាម៉ោងជិត១១យប់ ថ្ងៃសៅរ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២០នេះ នៅចំហៀងសាលាបឋមសិក្សាទួលគោក លេីផ្លូវ២៩១ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
គេមិនទាន់ដឹងពីមូលហេតុ ដែលនាំឱ្យមានការ បា ញ់ ស ម្លា ប់ នេះនៅឡើយទេ ។ ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ និងបើកការស្រាវជ្រាវរឿងហេតុឃាតកម្មនេះទៅតាមជំនាញរបស់ខ្លួនដោយការយកចិត្តទុកដាក់ខ្ពស់៕ ប្រភព៖ សារព័ត៌មាន ហង្សតូច