
(ភ្នំពេញ)៖ បុរសម្នាក់ត្រូវបានអ្នកជិតខាង បា ញ់ មួយគ្រាប់ បណ្តាលឱ្យប្រកាច់ ស្លា ប់ ភ្លាមៗ នៅមុខផ្ទះរបស់ខ្លួននាម៉ោងជាង១០យប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០នេះ នៅចំហៀងសាលាបឋមសិក្សាទួលគោក ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។
ក្រោយបង្កហេតុ ជនដៃដល់បានរត់គេចខ្លួនបាត់ស្រមោល។ គេមិនទាន់ដឹងពីមូលហេតុនាំឱ្យមានការ បា ញ់ ស ម្លា ប់ នេះនៅឡើយ។
ជ ន រ ង គ្រោះមានឈ្មោះ សុខ សុកេន អាយុជាង ៣០ឆ្នាំ មានមុខរបរកាត់សក់។ ម រ ណ ភា ព របស់ ជ ន រ ង គ្រោះ បន្សល់កូនស្រីនៅតូចៗនៅឡើយឱ្យរស់កំព្រាបង្អែកជីវិតរបស់ពួកគេ។
ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ និងបើកការស្រាវជ្រាវរឿងហេតុឃាតកម្មនេះទៅតាមជំនាញរបស់ខ្លួនដោយការយកចិត្តទុកដាក់ខ្ពស់។ អត្ថបទ៖ freshnews