
គ្រាន់តែឮឈ្មោះ ម៉ែរួយ ភ្លាមប្រាកដណាស់ប្រិយមិត្តបានស្គាល់រួចមកហើយ ដែលគេដឹងថាជាអគ្គនាយិកាក្រុមហ៊ុនរួយអ៉ីនហ្វីនីធីដ៏ល្បីឈ្មោះមិនត្រឹមតែមានរូបសម្ផស្សស្រស់ស្អាតទេ ថែមទាំងចិត្តល្អតែងតែជួយអ្នកក្រខ្សត់ និងសកម្មនូវកិច្ចការសង្គមជាហូរហែ។
យ៉ាងណាមិញកាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ គ្រាន់តែឈានចូលខែថ្មីភ្លាម ម៉ែរួយ (ស្រី ណារួម ) បានទទួលលាភសំណាងដ៏ធំធេងក្លាយជាឧកញ៉ាទាំងវ័យក្មេង និងបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាប្រោសព្រះរាជទានគោរមងារជា ឧកញ៉ា ព្រមទាំងមានចូលរួមអបអរសាទរភ្លូកទឹកភ្លូកដី សូមឲ្យលោកជំទាវឧកញ៉ាម៉ែរួយ ជួបប្រទះតែនឹងសេចក្តីសុខគ្រប់ប្រការ នឹងចម្រុងចម្រើនមានដុល្លារពាន់លាន។
ក្រោយឃើញបែបនេះភ្លាមមិនបង្អង់យូរលោកជំទាវចិត្តធម៌ ហ៊ុន ស៊ីណាត បានបង្ហោះសារយ៉ាងមានអត្ថន័យទាំងកណ្តាលយប់ស្ងាត់ថា “សូមចូលរួមអបអរសាទរចំពោះកូនស្រី ស្រី ណារួម ដែលព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តម សីហមុនីប្រទានគោរមងារជាឧកញ៉ា និងសូមជូនពរ កូនស្រីទទួលបាននូវសុខភាពល្អ ជាពិសេសជោគជ័យគ្រប់ប្រការនិងសមប្រកបដោយព្រះពុទ្ធពរទាំងប្រាំប្រការគឺ អាយុ: វណ្ណ: សុខ: ពល: និងបដិភាណ: កុំបីឃ្លៀងឃ្លាតឡើយ”។
ម៉ែរួយ ក្រោយទទួលគោរមងារជាឧកញ៉ានេះ មហាជនបានជនបានលើកឡើងថាគឺពិតជាស័ក្កសមណាស់ពីព្រោះលោកជំទាវឧកញ៉ា ស្រី ណារួម ហៅម៉ែរួយ តែងតែលះបង់ទ្រព្យសម្បត្តិផ្ទាល់ខ្លួនយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងការចូលរួមចំណែកជួយដល់កិច្ចសង្គម និងកិច្ចការមនុស្សធម៌ផ្សេងៗផងដែរ៕ អត្ថបទ៖ pkaytv