
ភ្នំពេញ ៖ មជ្ឈដ្ឋានជាច្រើនបានសម្តែងនូវក្តីហួសចិត្តព្រមទាំងយកដៃមកគក់ទ្រូង និងបន្លឺវាចាផងថា «ម៉េចក៏ព្រហើនយ៉ាងនេះលោកអើយ» ក្រោយលេចនូវវីដេអូជនជាតិចិនម្នាក់បានប្រើកាយវិការយ៉ាងកោងកាចឥតខ្លាចច្បាប់ទេសស្រុកខ្មែរ ដោយចង់វាយទៅកាន់បុរសកំសត់រត់កង់បីដែលចិននេះមិនបានឲ្យប្រាក់ថ្លៃដឹកគេឡើយ។
ក្នុងវីដេអូកំពុងប្រតាយប្រតប់ក្នុងដៃចិនមានដុំថ្មមួយដុំនោះទំព័រហ្វេសប៊ុកដែលបានចែកចាយវីដេអូនេះបានរៀបរាប់ភ្ជាប់ខ្លីដោយចិត្តខឹងសម្បារជំនួសអ្នករត់កង់បីផងថា «នេះជាសកម្មភាពចិន ជិះតុកៗអត់ឲ្យគេហើយថែមទាំងរកវ៉ៃគេទៀត ចិនពិតជាឈ្លើយដល់កំពូលហើយ»។
សិប្បកម្មធ្វើការស្ទង់មតិមតិយោបល់របស់អតិថិជន