
ពីមួយថ្ងៃទៅមួយថ្ងៃចំនងស្នេហ៍របស់តារាសម្តែងរូបសង្ហា អេតវីន និងគូស្នេហ៍ដែលត្រូវបានគេស្គាល់ ថាជាអតីតភរិយារបស់ម្ចាស់ផលិតកម្មអិលឌី កាន់តែស្អិតល្មួត និង ស៊ីជម្រៅជាងមុន ។ បើទោះបីមិនទាន់បង្ហើប ពីគម្រោងរៀបការតែកន្លងមកគូស្នេហ៍របស់ អេតវីន ធ្លាប់អះអាងថាកំពុងសន្សំប្រាក់ដើម្បីរៀបការ ។
យ៉ាងណាមិញថ្មីៗនេះគូស្នេហ៍របស់ អេតវីន បានបង្ហាញរូបភាពវីដេអូខ្លីមួយដោយតារាសម្តែងរូប សង្ហា អេតវីន បានថើបរូបនាងនៅទីសាធារណៈដោយមិនមានការលាក់លៀមនោះទេ ។
ក្នុងនោះអតីត ភរិយាម្ចាស់ផលិតកម្មអិលឌី ថែមទាំងបង្ហាញអារម្មណ៍ថា «អត់សប្បាយចិត្តទេីប ផុសពីគេច្រេីនតិចសុំទោសបងប្អូនម៉ូយកាហ្វេផងដែរ រំខានរឿងស្នេហាតិចហេីយ ព្រោះភាគច្រេីន មេីលវីដេអូ ជាមួយ គាត់ដែរ គាត់ថតហេីយ តែងតែសប្បាយចិត្ត ទម្រាំគាត់នៅជិតទៀត ខ្ញំគឺអារម្មណ៏ដូចដេីមវិញហេីយ។
តែយាយមែនខាងស្រីឃេីញអត់ស្អាតចឹងទេណា តែឬកសាហាវណាស់ សំខាន់ នៅជិតគឺថេីបរហូត ដឹង គ្រឺតអញត្រង់ណាទេហា»។ ក្នុងនោះក៏មានការលើកឡើងថា ផ្អែមល្ហែមណាស់ ឃើញហើយគួរឱ្យ ច្រណែន។
គួរបញ្ជាក់ផងដែរតារាសម្តែងរូបសង្ហា អេតវីន បានជាប់ស្នេហ៍ជាមួយគូស្នេហ៍ដែលជាមេម៉ាយកូនពីរ រូបស្រស់ដែលកន្លងមកពួកគេធ្លាប់អះអាងថាកំពុងរកលុយដើម្បីត្រៀមរៀបការជាមួយគ្នា ។ ប្រជាប្រិយ
សូមទស្សនាវីដេអូខាងក្រោម៖
អត់សប្បាយចិត្តទេីប ផុសពីគេច្រេីនតិច! សុំទោសបងប្អូនម៉ូយកាហ្វេផងដែរ រំខានរឿងស្នេហាតិចហេីយ ព្រោះភាគច្រេីន មេីលវីដេអូ…
Posted by Panhchaka June on Tuesday, June 16, 2020