
កាលពីកន្លងទៅនេះ សាកសពអាក្រាតកាយរបស់តារាសម្ដែងជនជាតិចិន Ren Jiao ត្រូវបានគេប្រទះឃើញនៅទីធ្លាជិតសណ្ឋាគារ ក្នុងទីក្រុង Suzhou។
តារាសម្ដែង Ren Jiao កាលនៅរស់ហេតុការណ៍នេះ បណ្ដាលឲ្យមានការភ្ញាក់ផ្អើលខ្លាំង ក្រោយដឹងថាជនរងគ្រោះគឺជាតារាសម្ដែងល្បីម្នាក់របស់ចិន។ ជាក់ស្ដែងតារាសម្ដែងដែលមានអាយុជិត ២៨ ឆ្នាំរូបនេះបានដួលធ្លាក់ពីយ៉ខាងមុខបន្ទប់សណ្ឋាគាររបស់នាង។ យ៉ាងណាក្ដីភ្លាមៗ សមត្ថកិច្ចនៅមិនទាន់ដឹងពីមូលហេតុពិតប្រាកដនៅឡើយទេ។
មានរបាយការណ៍ខ្លះនិយាយថា ការស្លាប់របស់តារាស្រីរូបនេះ បណ្ដាលមកពីការប្រើប្រាស់ថ្នាំលើសកម្រិត ហើយអ្នកខ្លះទៀតនិយាយថាមកពីនាងមានជំងឺផ្លូវចិត្តធ្ងន់ធ្ងរពេក។
ទោះជាយ៉ាងណាក៏ដោយ បើតាមកាមេរ៉ាសុវត្ថិភាពបានបង្ហាញថា នាងបានជជែកគ្នាយ៉ាងសប្បាយរីករាយជាមួយតារាសម្តែងប្រុសក្នុងរឿង “The Legend of the Condor Heroes” លោក Yang Xuwen នៅយប់កើតហេតុនោះ។ ក្រោយដឹងភ្លាម ប៉ូលិសហៅនាំតារាសម្ដែងប្រុសអាយុ ២៤ឆ្នាំរូបនេះត្រូវទៅសាកសួរ។
តារាប្រុស Yang Xuwen ក្នុងរឿង “The Legend of the Condor Heroes”ទោះបី Ren Jiao មិនមែនជាតួអង្គក្នុងរឿងនេះក្តី ប៉ុន្តែនាងមកទីនោះដើម្បីមើលសកម្មភាពថតខ្សែភាពយន្តជាមួយម្ដាយរបស់នាង។ Wang Xin Yao ដែលជាមិត្តជិតស្និទ្ធរបស់ Ren Jiao ហើយក៏ជាតារាម៉ូដែលដែរនោះបាននិយាយថា នាងមិនជឿថា Ren Jiao ធ្វើអត្តឃាតខ្លួនឯងនោះទេ។
នាងបន្ថែមទៀតថា មុនពេលកើតហេតុតារាស្រី Ren Jiao បានដើរលេងនៅទីក្រុង Suzhou ជាមួយម្ដាយ ហើយអ្នកទាំង២ មានគម្រោងទៅវិញជាមួយគ្នាក្រោយពេលដើរលេងចប់។ នាងបន្តថា៖ ” Ren Jiao ជាមនុស្សចូលចិត្តសប្បាយ និងគិតអ្វីក្នុងផ្លូវវិជ្ជមានជានិច្ច។ ខ្ញុំមិនជឿថានាងធ្វើអត្តឃាតខ្លួនឯងនោះទេ”។