ភ្នំពេញ៖ យោងទៅតាមហ្វេសប៊ូករបស់លោក ហេង រតនា ប្រធាន ស៊ីម៉ាក់ លោកមានការហួសចិត្តយ៉ាងខ្លាំងដោយឃើញគ្រួសារមួយយកគ្រាប់មីន និង គ្រាប់មិនទាន់ផ្ទុះមកចងព្យួរ លើដើមអំពិល។ លោកបានលើកឡើងយ៉ាងដូច្នេះថា« ហួសចិត្តតែម្តងលោកព្រះ!
នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០នេះ នៅភូមិទំនប់ដាច់ ឃុំអូរ៣ជាន់ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ មានគ្រួសារមួយបានប្រមូលគ្រាប់មីនប្រឆាំងមនុស្ស និងសំណល់ជាតិផ្ទុះពីសង្គ្រាម មករក្សាទុកនៅផ្ទះ
បានចងព្យួរនៅលេីដេីមអំពិលសំរាប់កំសាន្តអារម្មណ៍លេង! គ្រាប់មីនទាំងនោះមានចំនួនជិត៣០គ្រាប់ ហេីយគ្រាប់មីនភាគច្រេីននៅមានប្រសិទ្ធភាពផ្ទុះ!
ហួសវាចានឹងថ្លែងជាមួយគំនិតដ៏គ្រោះថ្នាក់បំផុតនេះ ហេីយអាចប្រកបមុខរបរដេីរសុីឈ្នួលដោះមីនផងដែរ! ប្រជាពលរដ្ឋរូបនេះ ត្រូវប្រឈមមុខច្បាប់ហាមឃាត់ការប្រេីប្រាស់និងរក្សាទុកគ្រាប់មីនផង ប្រឈមមុខច្បាប់អាវុធជាតិផ្ទុះផង…..
មេីលរូបរាងអ្នកប្រព្រឹតិ្តស្បែកដណ្តប់ឆ្អឹង!ករណីនេះសំណាងណាស់ ដែលមិនទាន់ផ្ទុះឬគ្មានក្មេងៗលេងវា ព្រោះវាងាយផ្ទុះណាស់! សូមអំពាវនាវប្រជាពលរដ្ឋទាំងអស់រួមគ្នាការពារសុវត្ថិភាពពីគ្រាប់មីន ដោយឃេីញអ្នកណាម្នាក់ប្រេីប្រាស់ ឬរក្សាទុកគ្រាប់មីន ត្រូវរាយការណ៍មកសមត្ថកិច្ចរួមមានអាជ្ញាធរមូលដ្ឋាន ឬកងកំលាំងនគរបាល ឬកំលាំងសុីម៉ាក់ជាបន្ទាន់!
It’s unbelievable case!
Today 10 June 2020 at Tomnopdach village, Obeicheun commune, Ouchrov district, Banteay Meanchey province there is a housing area used active landmines as their enjoyable desecration on a tree and planted around the small house!
Almost 30 anti personnel landmines were found scatter around this small area! These men shall face Anti Personnel Landmines Law and Cambodian Security of Small Arms and Explosive Law….!!!»