
ប្រភព សុខ សេរីវឌ្ឍនា៖ PRIUS បេីកសុខៗស្រាប់តែរលត់លែងទៅមុខ ហេីយចេញ check និងសញ្ញាត្រីកោណក្រហម
ថ្មីៗនេះតាមរយះហ្វេសប៊ុករបស់បងប្រុស សុខ សេរីវឌ្ឍនា បានធ្វើការចែករំលែកបទពិសោធន៏នៃការប្រើប្រាស់រថយន្តPRIUS ពេលបេីកសុខៗស្រាប់តែរលត់លែងទៅមុខ ហេីយចេញ check និងសញ្ញាត្រីកោណក្រហម។ខាងក្រោមនេះជាសារដ៏មានសារប្រយោជន៏បំផុតសម្រាប់អ្នកប្រើប្រាស់=បញ្ហា : ខូចម៉ូទ័របូមទឹក
វិធីសាស្ត្រ:អោយគេស្ទូចទៅជាង?
មិនបាច់ស្ទូចទេ មានវិធីអោយវាដំណេីរការជិះទៅដល់ជាងបាន ដូចខាងក្រោម បេីកប្រអប់ប៉ុយហ្សុីបចេញ ដែលនៅខាងស្តាំដៃ ហេីយយកប្រដាប់ដកប៉ុយហ្សីុបចេញមក(3)
បន្ទាប់មក យកទៅដកប៉ុយហ្ស៊ីបលេខ(1) ចេញ ហេីយដកយកប៉ុយហ្ស៊ីបលេខ (2) ដែលជាប៉ុយហ្ស៊ីបបំរ៉ុងមួយមកដាក់ជំនួសប៉ុយហ្ស៊ីប(1)
រួចច្របាច់ដកខ្សែលេខ(4)ចេញ ចូលឡានបញ្ឆេះហេីយបិទម៉ាស៊ីនត្រជាក់ បេីកកញ្ចក់កុំអោយក្តៅ ជិះតិចៗទៅរកជាងបានហេីយ …
ប្រភព:ខូចឡានខ្លួនឯង ជាងបង្រៀន