
ស្ត្រីតៃវ៉ាន់ចិត្តសឿងបឿងម្នាក់បានល្បួងអតីតប្តីរបស់ខ្លួន មុនកាត់លិង្គនិងពងស្វាសរបស់គាត់ ចាក់ទឹកអាស៊ីតពីលើនិងទម្លាក់ចូលក្នុងចានបង្គន់រួចចុចទឹកអោយវាហូរចូលក្នុងលូទៅបាត់ក្រោយពីដឹងថា បុរសនេះបានបោកប្រាស់រូបគាត់កាលពីពួកគេនៅត្រូវគ្នា។
យោងតាមប៉ូលិស ស្ត្រីដែលគេស្គាល់ឈ្មោះត្រឹមតែ លី អាយុ៥៨ឆ្នាំ បានប្រើកន្ត្រៃដ៏មុតមួយកាត់អាអូនតូចរបស់អតីតប្តីរបស់គាត់ ដោយបន្យល់ទុកអោយជាប់នឹងខ្លួនត្រឹមតែ១សង់ទីម៉ែត្រប៉ុណ្ណោះ។
គេថា ស្ត្រីចិត្តសឿងរូបនេះក្រោយពីកាត់ប្រដាប់ភេទរបស់អតីតដៃគូស្នេហ៍រួចថែមទាំងពោលថា «បើអញអត់វា មីណាក៏អត់ដែរ»មុនពេលលេបថ្នាំប្រមាណ៤០គ្រាប់ដោយទំនងប៉ងសម្លាប់ខ្លួន។
បុរសនេះត្រូវបានគេប្រញាប់បញ្ជូនទៅកាន់មន្ទីរពេទ្យ ក្រោយអតីតប្រពន្ធកាត់លិង្គថែមទាំងពងស្វាស ទម្លាក់ចូលក្នុងបង្គន់
ឧបទ្ទវហេតុដ៏ព្រឺខ្លួននេះបានកើតឡើងនៅផ្ទះរបស់អ្នកទាំងពីរនៅទីប្រជុំជនហ៊ូកូ នៅកោះតៃវ៉ាន់ កាលពីថ្ងៃ២៤កក្កដា។
របាយការណ៍បាននិយាយថា ពួកគេបានលែងលះគ្នាកាលពីជិត១ខែមុន តែលោកចេន ដែលអត់ការងារធ្វើ២ឆ្នាំមកហើយបន្តរស់នៅក្នុងផ្ទះជាមួយលោកស្រីលី។
អាជ្ញាធរបាននិយាយថាខ្លួនបានទទួលការទូរស័ព្ទហៅមកពីលោកចេន អាយុ៥៦ឆ្នាំ ក្រោយហេតុការណ៍នេះបានកើតឡើងនៅម៉ោងជិត៩យប់។គាត់ខ្លាចមានអំពើហិង្សាថែមទៀតពីអតីតប្រពន្ធខ្លួននិងបានបិទខ្ទាស់គន្លឹះទ្វារនិងបង្ខាំងខ្លួននៅក្នុងបន្ទប់បង្គន់។
គេថាលោកស្រីលី បានរៀបចំផែនការកាត់ប្រដាប់ភេទអតីតប្តីរបស់នាងចោល ក្រោយដឹងថា ក្រៅពីរស់ដោយពឹងលើចំណូលរបស់លោកស្រី លោកចេនថែមទាំងលួចមានស្រីមិនអោយលោកស្រីដឹងថែមទៀតកាលពីមិនទាន់លែងលះគ្នា។
លោកស្រីបានល្បួងលោកចេននិងបន្ទាប់ពីចាប់ច្បាមកាត់ប្រដាប់ភេទគាត់ ចាក់ទឹកអស៊ីតលើវានិងទម្លាក់ចូលក្នុងចានបង្គន់និងចុចទឹកបង្ហូរវាចោល។
អាជ្ញាធរក៏បានអោយដឹងផងដែរថា គេមិនអាចរកឃើញឬសង្គ្រោះលិង្គដែលត្រូវកាត់ចោលនោះមកវិញបានទេ។
មន្ត្រីអនុវត្តន៍ច្បាប់ក៏បាននិយាយថា ជនល្មើស ឈ្មោះលី បានសន្លប់នៅក្នុងផ្ទះកើតហេតុក្រោយលេបថ្នាំប្រមាណ៤០គ្រាប់ក្នុងបំណងសម្លាប់ខ្លួន។
ជនរងគ្រោះទាំងពីរត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យតែមួយនិងពួកគេរួចផុតពីគ្រោះថ្នាក់ដល់ជីវិត។ អ្នកជិតខាងបាននិយាយថា ប្តីប្រពន្ធអត់មានកូននេះតែងឈ្លោះគ្នាមិនសូវដាច់ទេ៕ កម្ពុជាថ្មី