
លោក ខេមរៈ សិរីមន្ត ជាកំពូលតារាចម្រៀងលំដាប់ជួរមុខម្នាក់ ប្រចាំប្រទេសកម្ពុជា ដោយទទួលបានការគាំទ្រយ៉ាងច្រើន ពីសំណាក់មជ្ឈដ្ឋានមហាជនទូទៅ មិនថាក្មេងៗជាយុវវ័យ និងមនុស្សចាស់ផងដែរ ព្រោះតែពេញចិត្តទៅនឹងទឹកដមសម្លេងដ៏ក្រអួនក្រអៅរបស់លោក ដែលស្តាប់ទៅកម្រជិនណាយ។
ដោយឡែកថ្មីៗនេះ តារាចម្រៀងប្រុសរូបនេះ ដែលនៅតែជោគជ័យនៅក្នុងការងារសិល្បៈ និងកំពុងវិវឌ្ឍខ្លួនដ៏ប្រសើរជាមួយមុខជំនួញជាច្រើនផងនោះ បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលលាន់មាត់សរសើរគ្រប់ៗគ្នាតែម្តង ព្រោះតែគេកម្របានឃើញតារាចម្រៀងរូបនេះ ចេញមកច្រៀងគោកបង្ហើរសំនៀងតាមបណ្តាញសង្គមបែបនេះពីមុនមក។
ឆ្លៀតជួយប្រូម៉ូតដល់ម្ចាស់ហាងលក់សម្លៀកបំពាក់មួយ លោកបានលើកយកបទចាស់ៗពិរោះៗចំនួនពីរបទ គឺបទ៖ «អន្ទងស្នែហ៍» និង «ធុញបងមានទេ» ដោយមានត្រឹមតែហ្គីតាសាំប៉ុណ្ណោះ ឃើញថាពិតជាពិរោះខ្លាំងមែនទែន ។
តាមរយៈការច្រៀងគោកដ៏កម្រនេះផងដែរ លោក ខេមរៈ សិរីមន្ត ក៏បាននិយាយថា លោកពុំធ្លាប់ដែលច្រៀងគោករបៀបនេះទេ ប៉ុន្តែ វាស្ទៃល៍ប្លែកថ្មីមួយសម្រាប់ថ្ងៃនេះ ដោយសារតែមានការជំរុញកម្លាំងចិត្តបងប្អូនទាំងអស់គ្នា៕
សូមទស្សនាវីដេអូខាងក្រោម៖