
កងទ័ពមួកខៀវកម្ពុជាចំនួន ៤ នាក់ទៀតហើយបានឆ្លងជំងឺកូវីដ ១៩ នៅប្រទេសម៉ាលី នាំឱ្យកើនឡើងសរុបដល់ ១០ នាក់ហើយ ។ នេះបើតាមការចុះផ្សាយរបស់បណ្ដាញសារព័ត៌មាន BTV Cambodia នៅថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០២០ នេះ ។
គួរឱ្យដឹងដែរថា កាលពីថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២០ លោកឧត្តមសេនីយ៍ទោ ស សាវី អាយុ ៦៣ ឆ្នាំ ដែលជាកងទ័ពមួកខៀវខ្មែរបានស្លាប់បាត់បង់ជីវិតដោយសារឆ្លងជំងឺរាតត្បាតដ៏កាចសាហាវកូវីដ ១៩ ។
សពឧត្តមសេនីយ៍ទោ ស សាវី នឹងត្រូវរៀបចំប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធតាមប្រពៃណី នៅថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០២០ ខាងមុខនេះ ។
តាមប្រភពពី BTV Cambodia បច្ចុប្បន្ននេះ កម្ពុជា មានកងទ័ពមួកខៀវកំពុងបំពេញបេសកកម្មនៅប្រទេសម៉ាលី មានចំនួនជិត ៣០០នាក់ ហើយបាន និង កំពុងឈរជើងនៅក្នុងតំបន់ចំនួន ៥ កន្លែងផ្សេងៗគ្នា រួមមានតំបន់ទេសាលី តំបន់គីដាល់ ហ្គាវ ជីវិនទុ និងតំបន់ម៉បទី ៕