ម្យ៉ាងដែរ! ព្រះសង្ឃនៅទីបេ ប្រសូតិបានបុត្រមួយបង្កឲ្យពុទ្ធបរិស័ទសម្រុកចូលទៅសម្តែងក្តីអំណរសាទរ និងគោរពដោយទឹកចិត្តជ្រះថ្លា

  • kampucheapost
  • October 19, 2018
  • Comments Off on ម្យ៉ាងដែរ! ព្រះសង្ឃនៅទីបេ ប្រសូតិបានបុត្រមួយបង្កឲ្យពុទ្ធបរិស័ទសម្រុកចូលទៅសម្តែងក្តីអំណរសាទរ និងគោរពដោយទឹកចិត្តជ្រះថ្លា

ទីបេ៖ សង្ឃនាយកទី១៧ នៅទីបេ សង្ឃមណ្ឌល​ខាំងយូ​ ព្រះនាម​ «ថាយេដូជេរ»​ ប្រសូតិបានបុត្រមួយ​ បង្កឲ្យពុទ្ធបរិស័ទសម្រុកចូលទៅសម្តែងក្តីអំណរសាទរ និងគោរពដោយទឹកចិត្តជ្រះថ្លា តែទិដ្ឋភាពនោះ ពលរដ្ឋខ្មែរមួយចំនួនមិនយល់ស្របឡើយ​ដោយប្រកាន់ថា «ព្រះសង្ឃមិនត្រូវអនុញ្ញាតិឲ្យមានប្រពន្ធទេ ខុសវិន័យសង្ឃ ហើយទង្វើនេះនាំឲ្យអាប់ឱនដល់ព្រះពុទ្ធសាសនាទៀតផង»។

តែលោក ពុត តុលា ទំនងជាអ្នកស្រាវជ្រាវព្រះពុទ្ធសាសនាច្បាស់លាស់បានបកស្រាយ​នូវការយល់ច្រឡំ​របស់មហា​ជន​​​ចំពោះសង្ឃទីបេថា «គាត់ជាគ្រូបង្រៀនសាសនារបស់ទីបេស្ថិតក្នុងប្រទេសឥណ្ឌា ជាសាលាសាសនាសំរាប់ជនទីបេដែលរត់ភៀសខ្លួន ហើយគាត់មានប្រពន្ធមិនខុសទេព្រោះគាត់គ្រាន់តែជាគ្រូបង្រៀនសាសនាតពូជពង្សជំនាន់ទី១៧ ក្នុងសាសនាព្រះពុទ្ធសាសនាមហាយាន»។