
រថយន្តដឹកសាំងមួយគ្រឿងបានសម្រុកចូលទៅក្នុងហ្វូងបាតុកររាប់ពាន់នាក់ដែលតវ៉ារឿងប៉ូលិសសម្លាប់ George Floyd ក្នុងពេលដើរហែរក្បួននៅព្រំដែនរដ្ឋដែលបានបិទទ្វារនៅជិតទីក្រុង Minneapolis កាលពីថ្ងៃអាទិត្យទី៣១ ឧសភា។
វីដេអូបង្ហាញរថយន្តដឹកសាំង I-35W បើកក្នុងល្បឿនលឿនសម្រុកចូលទៅបាតុករលើដងផ្លូវ ដែលនាំគ្នារត់ប្រសាចពេញផ្លូវនៅម៉ោងប្រហែល ៦ ល្ងាច។
យ៉ាងណាមិញ រថយន្តដឹកសាំងនោះមិនបានបុកនរណាម្នាក់ឡើយ មុនពេលបាតុករដ៏កម្រោលចូលបញ្ឈប់រថយន្តនោះ។
បាតុករក៏បាននាំគ្នាគប់រថយន្តនោះនូវអ្វីដែលពួកគេមានក្នុងដៃតាមតែអាចធ្វើបាន មុនពេលរថយន្តដឹកសាំងបើកបន្តទៅមុខទៀត៕ ប្រភព៖ Daily Mail
សូមទស្សនាវីដេអូខាងក្រោម៖