
ថ្មីៗនេះ មានការចាប់អារម្មណ៍ជាខ្លាំងក្រោយពីបានឃើញកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា បង្ហាញរូបភាពដ៏ស្រស់ស្អាតក្នុងឈុតបែបសិចស៊ី ។
មានការសរសើរពីភាពស្រស់ស្អាតរបស់អ្នកម៉ាក់ អូន ឆលី ថាក្រោយមានស្វាមី និង កូន ឱក សុគន្ធកញ្ញា កាន់តែស្អាតមិនថយសម្រស់នោះទេ ជាពិសេសនៅពេលនាងលេងស្ទីលតែងខ្លួនបែបនេះ ។
ចូលប្រឡូកក្នុងសិល្បៈជាច្រើនឆ្នាំ ឱក សុគន្ធកញ្ញា កម្រតែងខ្លួនសិចស៊ីបង្ហាញដើមទ្រូងដល់មហាជនឡើយ ប៉ុន្តែនៅក្នុងខួបអាពាហ៍ពិពាហ៍គម្រប់មួយឆ្នាំតារាចម្រៀងរូបនេះបានបង្ហាញរូបភាពជាច្រើនសន្លឹក
តែអ្វីដែលចាប់អារម្មណ៍នោះគឺនាងបានលេងស្ទីលតែងខ្លួនសិចស៊ីដោយមានការស្លៀកឈុតប៊ីគីនីបិទបាំងដោយរ៉ូបស្តើងមើលទៅកាន់តែទាក់ទាញផងដែរ ។ ក្នុងនោះក៏មានអ្នកគាំទ្រមិនតិចទេ បានលាន់មាត់សរសើរថាមួយឈុតនេះមើលទៅពិតជាស្រឡូនស្អាតខ្លាំងណាស់ម៉ាក់ អូនឆលី ។
ក្នុងនាមជាតារាដែលមានឈ្មោះល្បី ឱក សុគន្ធកញ្ញា តែងបើកចំហពីជីវិតគូរបស់នាងដល់មហាជន ។ ទោះបីជាមានស្វាមីនិងកូនក៏ដោយ ឱក សុគន្ធកញ្ញា នៅតែទទួលបានប្រជាប្រិយភាពដដែល ។
រហូតមកដល់ពេលនេះនាងនៅតែជាគ្រាប់ពេជ្រនៅក្នុងផលិតកម្មហង្សមាសមិនទាន់មានតារាស្រករក្រោយ រូបណាអាចប្រជែងឡើយ ៕